ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​ក្រៅ​សៃ​វៀន​អ្នកនាំពាក្យCPP ៖ ការ​វាយប្រហារ​គ្នា​រវាង​ក្រុមគាំទ្រ​លោក​កឹ​ម សុខា និង​លោកសម រ​ង្ស៊ី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឃើញ​ក្រុមគាំទ្រ​លោក​សម រ​ង្ស៊ី និង​លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង ធ្វើការ​វាយប្រហារ​គ្នា​ដែល​ជា​សញ្ញាណ​មួយ នៃ​ការ​បែកបាក់​នោះ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឃើញ​ក្រុមគាំទ្រ​លោក​សម រ​ង្ស៊ី និង​លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង ធ្វើការ​វាយប្រហារ​គ្នា​ដែល​ជា​សញ្ញាណ​មួយ នៃ​ការ​បែកបាក់​នោះ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​លើក​ឡើង​ថា ជា​ជម្លោះ​ក្រៅ​សៃ​វៀន ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​រួច​ហើយ ។

លោក​សុខ ឥ​សាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ ខែមីនា​នេះ​ថា ក្រោយ​ពេល​ត្រូវ​រំលាយ​ដោយ​តុលាការ​កំពូល​នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ មក មានការ​បង្ហាញ​ភ័ស្តុតាង​ឲ្យ​ឃើញ​ថា ផ្ទៃក្នុង​អតីត​បក្ស​សង្គ្រោះ​ជាតិ មានការ​ប្រេះស្រាំ និង​បែកបាក់​យ៉ាងធ្ងន់ធ្ងរ​ដែល​មិន​អាច​បិទ​បាំង​បាន ។

លោក​បន្ត​ថា ឆ្លៀតឱកាស​ដែល​លោក​កឹ​ម សុខា ត្រូវ​ជាប់​ឃុំខ្លួន​មិន​អាច​ធ្វើ​សកម្មភាព​អ្វី​បាន លោក​សម រង្សី បាន​រវាសរវៃ​បង្កើត​របស់​ដែល​ហៅ​ថា ចលនា​សាង​គ្រោះ​ជាតិ ស្អី​គេ​នោះ ដោយ​យក​ឡេះ​ថា ដើម្បី​សាង​គ្រោះ​បក្ស​សាង​គ្រោះ​ជាតិ​ឲ្យ​រស់​ឡើង​វិញ ។ ប៉ុន្តែ​ក្រយៅ​ខូច​របស់​លោក សម រ​ង្ស៊ី ត្រូវ​បាន​លោក កឹ​ម សុខា និង​ក្រុម​លោក​បាន​ដឹ ង យ៉ាង​ច្បាស់​អស់ហើយ​ទើប​មានការ​ប្រកាស​មិន​ចូលរួម​បង្កើត​របស់​ដែល​ហៅ​ថា ចលនា​សង្គ្រោះ​ជាតិ និង ប្រឆាំង​នឹង​ចលនា​នេះ​ទៀត​ផង ។

លោក​ក៏​បាន​លើក​ឡើង​ថា អតីត​ត​មន្ត្រី​បក្ស​ប្រឆាំង​មក​ពី​កូតា កឹ​ម សុខា បាន​បញ្ជាក់​យ៉ាង​ដាច់​ថា រវាង​អតីត​បក្ស​សាង​គ្រោះ​ជាតិ និង​របស់​ដែល​ហៅ​ថា ចលនា​សាង​គ្រោះ​ជាតិ​នោះ មិន​អាច​ច្រឡំ​គ្នា​បាន​ទេ គឺ​ទាំង​ពីរ​នេះ​ដាច់​ដោយឡែក​ពី​គ្នា ។ ទន្ទឹម​នឹង​នេះ​ភាគី សម រ​ង្ស៊ី​និយម​ក៏​បាន​វាយប្រហារ​ទៅ​ខាង​លោក​កឹ​ម សុខា​និយម​វិញ​យ៉ាង ចាស់ដៃ​ដែរ ។ ដោយ​បរិហារ​ថា ភាគី​កឹ​ម សុខា​និយម​តែងតែ​វាយប្រហារ​ខាង​សម រង្សី​និយម​ជាប់ ហើយ​មិន​ដែល​លើក​ស​សើរ​សម រ​ង្ស៊ី​សោះ បាន​តែ​និយាយ​វាយប្រហារ​សម រ​ង្ស៊ី ។

លោក​សុខ​ឥ​សាន​បញ្ជាក់​ថា «​ការ​វាយប្រហារ​គ្នា​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ភាគី​ទាំង​ពីរ​ខ្លាំង​ដូច​គ្នា ខ្លាំង​ខាង​ប្រឆាំង​គ្នា ដូច​ទឹក និង​ប្រេង តែ​ទាំង​ពីរ​ខាង​នេះ​សុទ្ធតែ​ខ្សោយ​ទាំងអស់​គ្នា ដោយសារ​សុទ្ធតែ​ឧទ្ទាម​ខុសច្បាប់​ដូច​គ្នា ។ ការ​បែកបាក់​គ្នា​នេះ​មាន​ប្រវត្តិ​តាំងពី​ដើម​មក តាំងពី​នៅ​ដោយឡែក​ពី​គ្នា ភាគី​ទាំង​ពីរ​តែងតែ​វាយប្រហារ​គ្នា និង​ចោទ​គ្នា​ថា ជា​អា​យ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត​ផង មាន​លក្ខណ​ដូច​ទឹក និង​ប្រេង ។ ឥឡូវ​នៅ​តែ​ជា​ទឹក និង​ប្រេង​ដដែល​គ្មាន​អ្វី​ប្លែក​ឡើយ » ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​កូនស្រី លោក កឹ​ម សុខា កញ្ញា កឹ​ម មនោ​វិទ្យា បាន​ផ្ញើ​ទៅ​កាន់​លោក​សម រ​ង្ស៊ី ឲ្យ​ឈប់​ប្រើប្រាស់​រូប​ឪពុក និង​ឈប់​ប្រមាថ​ឪពុក​ខ្លួន ។ លើស​ពី​នេះ​បន្ទាប់​ពី​ក្រុម​អ្នក​នាំ​ទ្រម​លោក​កឹ​ម សុខា មាន​លោក យ៉ែ​ម បុញ្ញ​ឬ​ទ្ធិ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​មូ​យ​ចំនួន​ទៀត បាន​ប្រកាស​មិន​ទទួលស្គាល់​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក​សម រ​ង្ស៊ី ។
ក្រោយ​ពី​ឃើញ​រូបភាព​នៃ​ការ​ខ្វែងគំនិត​គ្នា លោ​កអេង ឆៃ​អ៊ា​ង​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេ​សារ​នៅ​លើ​បណ្តាញ​សង្គម​ឲ្យ​ក្រុម​អតីត​បក្ស​សង្គ្រោះ​ជាតិ​ប្រមូលគ្នា​វិញ ដើម្បី​កសាង​បក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ