ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Conor McGregor ​អះអាង​ថា ខ្លួន​នឹង​ស៊ីដាច់ Ronaldo នៅ​ឆ្នាំ​នេះ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រដាល់ Conor McGregor ដែល​ប្រកួត​ចាញ់ Floyd Mayweather…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រដាល់ Conor McGregor ដែល​ប្រកួត​ចាញ់ Floyd Mayweather កាលពី​ឆ្នាំ​មុន​នោះ បាន​អះអាង​ថា នឹង​ស៊ីដាច់ Ronaldo លើ​តារាង​កីឡាករ​មាន​ជាងគេ​ក្នុង​ឆ្នាំ​២០១៨ របស់​ទស្សនាវដ្តី Forbes ។

Ronaldo បាន​រក្សា​លំដាប់​ទី​មួយ​របស់​ខ្លួន​នៅ​លើ​តារាង​កីឡាករ​មាន​លុយ​ច្រើន​ជាងគេ ជាមួយនឹង​ទឹកប្រាក់​៩៣​លាន​ដុល្លារ​អា​មេ​រិ​ក ។ តែ​ពេល​នេះ McGregor ចេញ​មុខ​មក​ថា នឹង​ដណ្តើម​លេខ​មួយ​របស់ Ronaldo នៅ​ឆ្នាំ​នេះ ។

McGregor ប្រាប់​ថា រូប​លោក​ធ្លាប់​ប្រាប់ Ronaldo ម្តង​ហើយ កាលពី​ឆ្នាំ​២០១៦ ថា​រូប​លោក​នឹង​ក្លាយទៅជា​កីឡាករ​ឈរ​លំដាប់​ទី​មួយ​ក្នុង​តារាង​កីឡាករ​មាន​លុយ​ច្រើន​ជាងគេ​របស់ Forbes ។ តែ​ពេល​នោះ Ronaldo បាន​សើច ហើយ​និយាយ​ថា “​ខ្ញុំ​មិន​គិត​ថា​ទៅ​រួច​ទេ​។​”

នៅ​ឆ្នាំ​២០១៨​នេះ McGregor ហាក់បីដូចជា​មាន​ជំនឿ​ទុកចិត្ត​ដល់ក​ហើយ ។ តើ​ឆ្នាំ​នេះ គេ​ពិតជា​អាច​ស៊ីដាច់ Ronaldo បាន​មែនដែរ​ឬទេ0x017d7

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​អួតអាង​ម្នាក់​នេះ ធ្លាប់​បាន​ប្រកួត​ជាមួយនឹង​ស្តេច​ប្រដាល់​មិន​ដែល​ចាញ់ Floyd Mayweather កាលពី​ឆ្នាំ​មុន ដែល​ធ្វើ​ឲ្យ​គេ​អាច​រក​លុយ​បាន​ដល់​ទៅ​១០៧​លាន​ដុល្លារ​អា​មេ​រិ​ក ។ ដោយសារ​តែ​ហេតុនេះ​ហើយ ទើប​ឆ្នាំ​នេះ​រូបគេ​ហ៊ាន​បោះសម្តី​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ