ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងាយ​ៗ​សម្រាប់​ការ​ជាវ​រថយន្ត Nissan ថ្មី ដែល​មាន ៥ ដំណាក់កាល​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ខ្ញុំ​គិត​ថា ប្រិ​យ​មិត្ត​គាំទ្រ​ទាំងអស់ រួម​ទាំង​រូប​ខ្ញុំ​ផ្ទាល់​ពិតជា​ចង់​ដឹង​ខ្លាំង​ណាស់​​អំពី​ការ​ទិញ​រថយន្ត​ថ្មី​។ ប្រាកដ​ណាស់ នេះ​គឺជា​វិធី​ងាយ​ៗ​សម្រាប់​អតិថិជន សម្រាប់​​ការ​ទិញ​រថយន្ត Nissan មាន​ចំនួន…

​រាជធានី​ភ្នំពេញ​ ៖ ខ្ញុំ​គិត​ថា ប្រិ​យ​មិត្ត​គាំទ្រ​ទាំងអស់ រួម​ទាំង​រូប​ខ្ញុំ​ផ្ទាល់​ពិតជា​ចង់​ដឹង​ខ្លាំង​ណាស់​​អំពី​ការ​ទិញ​រថយន្ត​ថ្មី​។ ប្រាកដ​ណាស់ នេះ​គឺជា​វិធី​ងាយ​ៗ​សម្រាប់​អតិថិជន សម្រាប់​​ការ​ទិញ​រថយន្ត Nissan មាន​ចំនួន ៥ ដំណាក់កាល​ដូច​ខាងក្រោម​នេះ​៖

+ ​ដំណាក់កាល​ទី ១ ៖ ការ​ស្វែងរក​រថយន្ត និង​ជ្រើសរើស​លក្ខណៈ​រថយន្ត​ដែល​អ្នក​ពេញ​ចិត្ត​​​
ការ​ទិញ​រថយន្ត​ថ្មី​ គឺជា​ដំណាក់កាល​ដ៏​ធំ ប៉ុន្តែ​ពុំ​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ឡើយ​។ លោក​អ្នក​គ្រាន់តែ​ស្វែងរក​ប្រភេទ​រថយន្ត ស្វែងរក​ Showroom ពិនិត្យ​តម្លៃ និង​ចរចា ​ដើម្បី​ទិញ​រថយន្ត​ថ្មី​របស់​លោក​អ្នក​។ នៅ​មិន​ទាន់​ច្បាស់​ថា​ ត្រូវ​ទិញ​រថយន្ត​ប្រភេទ​មួយ​​​ណា​មែន​ទេ? សូម​អញ្ជើញ​មក​កាន់​សូ​រូ​ម (Showroom) របស់ Nissan ដែល​មាន​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​លក់​របស់​ក្រុមហ៊ុន​អាច​ជួយ​បង្ហាញ​អ្នក​អំពី​មុខងារ និង​ជម្រើស​ផ្សេង​ៗ​​នៃ​រថយន្ត​។​

+ ​ដំណាក់កាល​ទី ២ ៖ កំណត់​ទីតាំង និង​បើកប​រថយន្ត​សាកល្បង​​​នៅ​ពេល​អ្នក​ស្ថិត​នៅ​សូ​រូ​ម​រថយន្ត​ ៖
– កុំ​ភ្លេច​ទៅ​បើកបរ​សាកល្បង​ ដើម្បី​ស្គាល់​ពី​លក្ខណៈ​រថយន្ត​ឲ្យ​បាន​កាន់តែ​ច្បាស់​

– កុំ​ភ្លេច​នាំ​គ្រួសារ​ទៅ​ជិះ​រថយន្ត​ជាមួយ​គ្នា ​ដើម្បី​ពិនិត្យ​មើល​ តើ​រថយន្ត​អាច​បើកបរ​នៅ​លើ​ស្ថានភាព​ផ្លូវខុស​ៗ​គ្នា​យ៉ាងដូចម្ដេច​

– កុំ​ភ្លេច​សួរ​ខ្លួនឯង​​ថា​ តើ​ឧបករណ៍​បញ្ជា​ងាយស្រួល​ប្រើប្រាស់​ឬទេ? តើ​មាន​កន្លែង​ដាក់​ឥ​វ៉ា​ន់​គ្រប់គ្រាន់​ទេ?

+ ​ដំណាក់កាល​ទី ៣ ៖ សាកសួរ​តម្លៃ​លក់ និង​យល់ព្រម​ចំពោះ​ការ​ច​ចារ​
នៅ​ពេល​លោក​អ្នក​សម្លឹង​ចង់​ទិញ​រថយន្ត Nissan គឺជា​ពេលវេលា​ដែល​ត្រូវ​សាកសួរ​អំពី​តម្លៃ​។ យើង​សូម​ឲ្យ​លោក​អ្នក​សាកសួរ​អំពី​តម្លៃ​ចុង​ក្រោយ និង​សេវា​ក្រោយ​ពេល​លក់​បន្ថែម​​ពីលើ​អ្វី​ដែល​ជា​ការ​ផ្ដល់​ជូន​ពិសេស​បច្ចុប្បន្ន​។ ប្រសិនបើ​តម្លៃ​រថយន្ត ហិរញ្ញវត្ថុ និង​​ថ្លៃ​សេវា​មើលទៅ​ល្អ​ប្រសើរ​ហើយ គឺជា​ពេលវេលា​ដែល​ត្រូវ​យល់ព្រម​ចំពោះ​ការ​ចរចា​​ដោយ​បង់ថ្លៃ​កក់​ជា​មុន​សិន​។​

+ ដំណាក់កាល​ទី ៤ ៖ ពិនិត្យ​មើល​ការ​ចរចា​ឡើង​វិញ រួច​ស្វែងរក​ហិរញ្ញប្បទាន​ពី​អ្នក​ផ្ដល់​សេវា​
បន្ទាប់​ពី​បង់ថ្លៃ​កក់​រថយន្ត ឥលូវ​នេះ ចំណោទ​ដ៏​ធំ​របស់​អ្នក​ គឺ​ការ​ស្វែងរក​ឥណទាន​ធនា​គារ​។ ថ្លៃ​រថយន្ត​រួម​ជាមួយនឹង​ការ​ផ្ដល់​ជូន​ពិសេស​មិនមែន​ជា​កត្តា​តែ​មួយ​គត់​ដែល​កំណត់​​ការ​ចរចា​ទិញ​រថយន្ត​ដ៏​ល្អ​ឡើយ​។ លោក​អ្នក​គួរ​ពិនិត្យ​ទៅ​លើ​អត្រា​ការ​ប្រាក់ និង​រយៈ​ពេល​ឥណទាន​ផង​ដែរ​។ ធ្វើការ​ប្រៀបធៀប​ស្ថាប័ន​ធនាគារ​មួយ​ចំនួន​ ដើម្បី​កំណត់​ថា ធនាគារ​មួយ​ណា​ដែល​ប្រសើរ​បំផុត​សម្រាប់​អ្នក​។ បុគ្គលិក​ផ្នែក​លក់​របស់​យើង​នឹង​ជួយ​អ្នក​ ដើម្បី​ទទួល​បាន​កញ្ចប់​ហិរញ្ញប្បទាន​នេះ​។​

+ ​ដំណាក់កាល​ទី ៥ ៖ មក​ទទួលយក​រថយន្ត​
ទោះបីជា​អ្នក​មក​ទទួលយក​រថយន្ត​របស់​អ្នក​នៅ​សូ​រូ​ម​ក៏​ដោយ សូម​ដើរ​ពិនិត្យ​មើល​រថយន្ត​​ជា​ចុង​ក្រោយ ដើម្បី​ពិនិត្យ​មើល​ស្នាម​ក្រ​ពិត ឬ​ឆ្កូត​ដែល​អាច​កើតឡើង​នៅ​ពេល​ដឹក​​ជញ្ជូន​។ ជា​ចុង​ក្រោយ ឲ្យ​បុគ្គលិក​ផ្នែក​លក់​ធ្វើការ​ណែនាំ​មួយ​ចំនួន​អំពី​រថយន្ត​ថ្មី​របស់​​អ្នក ដែល​មាន​ដូច​ជា​ការ​បង្ហាញ​ជូន​អ្នក​អំពី​មុខងារ​សំខាន់​ៗ និង​ឧបករណ៍​សុវត្ថិ​ភាព​​របស់​រថយន្ត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ