ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ក្លឹ​ប​កម្សាន្ត​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ទីតាំង​ក្លឹ​ប​កម្សាន្ត​រស្មី​ផ្កាយ​ពេជ្រ ស្ថិត​នៅ​ភូមិ​អណ្តូង​ជ័យ ឃុំ​ក្រែក ស្រុក​ពញាក្រែក ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨…

ខេត្ត​ត្បូងឃ្មុំ ៖ ទីតាំង​ក្លឹ​ប​កម្សាន្ត​រស្មី​ផ្កាយ​ពេជ្រ ស្ថិត​នៅ​ភូមិ​អណ្តូង​ជ័យ ឃុំ​ក្រែក ស្រុក​ពញាក្រែក
ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨ ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ និង​រថយន្ត​ដឹក​ទឹក​ចំនួន​១០​គ្រឿង ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។

លោក​វរសេនីយ៍ឯក ស៊ុ​យ ប៊ុ​ន​ហ៊ាន ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​អាវុធ​គ្រឿងផ្ទុះ និង​អគ្គិភ័យ
ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​បាន​ឆេះ​ក្លឹ​ប​ខាងលើ​នេះ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន
ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជារ​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង ទាំង​នៅ​អធិការដ្ឋាន​នគរ​បា
ល​ស្រុក​ពញាក្រែក និង​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចេញ​មក​ជួយ
អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ភ្លើង ដែល​កំពុង​តែ​ឆាបឆេះ​ចេញពី​ក្នុង​ក្លឹ​ប​នោះ ។

លោកស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​អាវុធ​គ្រឿងផ្ទុះ និង​អគ្គិភ័យ​ប្រាប់​បន្ត​ថា ដោយសារ​តែ​មាន​ក្តី​បារម្ភ​ខ្លាច​ទប់ទល់​ភ្លើង​មិន​បាន​នោះ​ក៏​ត្រូវ​សុំ​អន្តរាគមន៍ មាន​រថយន្ត​ដឹក​ទឹក​ចំនួន​៥​គ្រឿង របស់​ក្រុម
ហ៊ុន​ចំការ​កៅស៊ូ​បាន​ចេញ​មក​ជួយ​យ៉ាង​សស្រាក់សស្រាំ ។

នៅ​ពី​ខាង​មុខ​មាន​ផ្សេង​ហុយ​ខ្មួលខ្មាញ់មិន​អាច​ឲ្យ​កងកម្លាំង​សមត្ថកិច្ច ចូល​ទៅ​បាញ់​ទឹក​កើត​នោះ​ទេ ហើយ​ក៏​ខ្លាច​ភ្លើង​កាន់តែ​ឆេះ​រាលដាលបន្ថែម​ទៀត​នោះ ទើបបាន​បង្ខំចិត្ត​ដោយ​មានការ​យល់ព្រម ពី​ម្ចាស់​ក្លឹ​ប​ដែល​បាន​ទុក​ចោល​នេះ​ជា​អធិការ​នគរបាល​ស្រុក​ពញាក្រែក ក៏​បាន​នាំ​គ្នា​ប្រើ​ញញួរ​វាយ​ទ​ន្លុះ​ជញ្ជាំង​បេតុង ដោយ​ល្មម​នឹង​ដាក់​ទុ​យ​យោរ​ទឹក​បាញ់​ទឹក​ចូល​ទៅ​ខាងក្នុង ដែល​ធ្វើ​ឲ្យ​ភ្លើង​ឆាបឆេះ​នោះ រលត់​ទៅ​វិញ​បន្តិច​ម្តង​ៗ​ដោយ​បាន​ប្រើ​ពេល​ដល់​ទៅ​២​ម៉ោង ក្នុង​ការ​ជួយ​បាញ់​ទឹក ទើប​ធ្វើ​ឲ្យ​ភ្លើង​រលត់​ជា​ស្ថាពរ នៅ​វេលា​ម៉ោង​៥​ល្ងាច ដែល​បាន​ប្រើប្រាស់​ទឹក​អស់​ដល់​ទៅ​២០​រថយន្ត​ផង​ដែរ ។

លោក​វរសេនីយ៍ឯក ស៊ុ​យ ប៊ុ​ន​ហ៊ាន ស្នងការ​រង​នគរបាល​ខេត្ត ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន
គ្រោះ​អគ្គិភ័យ​ឆេះ​ក្លឹ​ប​ដែល​ទុក​ចោល​របស់​លោក​អធិការ​នគរបាល​ស្រុក​ពញាក្រែក​នេះ ដោយសារ​តែ
ទុ​ស្សេ​ខ្សែភ្លើង​រាលដាល ទៅ​ដល់​ជ័រ​បិទ​នៅ​លើ​ជញ្ជាំង​បេតុង សម្រាប់​កុំ​ឲ្យ​ឮ​សូរ​សម្លេង​ចេញ​មក​ខាង
ក្រៅ ទើប​បណ្តាល​ឲ្យ​ឆេះ​ខ្មួលខ្មាញ់ ។

ទោះជា​បែប​ណា​ក្តី​ក៏​ក្រោម​បញ្ជារ របស់​លោកស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​រថយន្ត​ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា និង​រលត់​ទាំងស្រុង​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ