ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ហ្វេ​ស​ប៊ុ​កឥត​ល្ហែ មានអី​ចោរឆក់​ទូរស័ព្ទ​បាត់ !

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចោរឆក់​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ចាប់​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​២​នាក់​បាន​សម្រេច​តែ​ចៃដន្យ​ដួល​ម៉ូតូ ហើយ​ចោរឆក់​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ ខែមីនា នៅ​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣…

រាជធានី​ភ្នំពេញ ៖ ចោរឆក់​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ចាប់​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​២​នាក់​បាន​សម្រេច​តែ​ចៃដន្យ​ដួល​ម៉ូតូ ហើយ​ចោរឆក់​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ ខែមីនា នៅ​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣ តាម​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។ ស្ត្រី​ទាំង​២​នាក់​ដែល​រង​គ្រោះ ម្នាក់​ជា​អ្នក​បើក​ម៉ូតូ​ឈ្មោះ ធា កញ្ញា អាយុ​២៥​ឆ្នាំ និង​ម្នាក់​ទៀត​ជា​ម្ចាស់​ទូរស័ព្ទ​ដៃ​ឈ្មោះ ធា ស្រី​មុំ អាយុ​២៧​ឆ្នាំ ទាំង​២​នាក់​ប្រកប​របរ​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​បឹង​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

  ចំណែក​ចោរឆក់​ឈ្មោះ តាំង អមតៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក មានស្រុក​កំណើត​នៅ​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល​។ បើ​តាម​នារី​រង​គ្រោះ​បាន​រៀបរាប់​ថា មុន​កើតហេតុ ពួក​នាង​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ​១C-១៦៣៤ ចេញ​មក​ពី​ផ្ទះ​បំណង​ទៅ​ទិញ​បន្លែ​នៅ​ផ្សារ​ដើម​គ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​១៨២​ពី​លិចទៅ​កើត​។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​លេចមុខ​ជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​លែ​ត ពណ៌​ទឹកប្រាក់ មក​ពីក្រោយ​ហើយ​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​របស់​នាង​ម៉ាក​សាំ​ស៊ុ​ង​អង្គុយ​ខាងក្រោយ​ដែល​កំពុង​លេង​ហ្វេ​ស​ប៊ុ​ក​។

ជា​ចៃដន្យ ពេល​ឆក់​បាន​ហើយ​បម្រុង​បើក​គេច​ក៏​ទាក់​ដៃចង្កូត​ម៉ូតូ​គ្នា បណ្តាល​ឱ្យ​ដួល​ទាំង​២​គ្រឿង​។ ភ្លាម​នោះ ជន​ដែល​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​ជួយ​ចាប់​ឃាត់ ខ្លួន​បាន​រួម​ទាំង​ម៉ូតូ​ពាក់​ស្លាក​លេខ​កណ្តាល ១W-៧២២៨​។ ចំណែកឯ​បក្ខពួក​ម្នាក់​ជា​អ្នក​បើក​ម៉ូតូ បាន​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ដែល​ឆក់​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ