ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យួរ​ជើង​គ្រូពេទ្យ ព្រោះ​វះកាត់​ខួរក្បាល​ច្រ​លំ

6 ឆ្នាំ មុន

កេ​ន​យ៉ា ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​វះកាត់​នៅ​មន្ទីរពេទ្យ​ជាតិ​កេ​ន​យ៉ា កំពុង​តែ​ត្រូវ​ប្រជាជន​តម្រង់​កាណុង​បាញ់​ជា​ពាក្យ​សម្តី និង​ថ្កោលទោស​ជា​ខ្លាំង​ទៅ​លើ​កំហុស​វះកាត់​ខួរក្បាល​ច្រ​លំ​អ្នកជំងឺ​។ យោង​តាម​ការ​រាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ចុង​ស​ប្តា​ហ៍​នេះ…

កេ​ន​យ៉ា ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​វះកាត់​នៅ​មន្ទីរពេទ្យ​ជាតិ​កេ​ន​យ៉ា កំពុង​តែ​ត្រូវ​ប្រជាជន​តម្រង់​កាណុង​បាញ់​ជា​ពាក្យ​សម្តី និង​ថ្កោលទោស​ជា​ខ្លាំង​ទៅ​លើ​កំហុស​វះកាត់​ខួរក្បាល​ច្រ​លំ​អ្នកជំងឺ​។

យោង​តាម​ការ​រាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ចុង​ស​ប្តា​ហ៍​នេះ ក្រុម​វេជ្ជបណ្ឌិត​វះកាត់​នៅ​មន្ទីរពេទ្យ​ជាតិ​កេ​ន​យ៉ា បាន​ធ្វើការ​វះកាត់​ខួរក្បាល​មួយ​ករណី ដើម្បី​យក​ដុំ​ឈាមកក​ចេញ​។ ពួក​គេ​បាន​ធ្វើការ​វះកាត់​អស់​ពេល​មួយ​ម៉ោង ទើប​ភ្ញាក់ខ្លួន​ថា​នេះ​មិនមែន​ជា​អ្នក​ជំងឺ ដែល​ត្រូវ​យក​មក​វះ​ទេ ព្រោះ​រក​មិនឃើញ​ដុំ​ឈាម​អ្វី​ឡើយ​។ អ្វី​ដែល​កាន់តែ​ធ្ងន់​ក​ទៀត​នោះ គឺ​អ្នកជំងឺ​ដែល​ត្រូវ​វះ​មែនទែន បែរ​ទៅ​ជា​កំពុង​តែ​ដេក​សម្រាក​ព្យាបាល​ទៅ​វិញ​។ អ្នក​ដែល​ត្រូវ​គ្រូពេទ្យ​វះ គឺ​គ្រាន់តែ​មក​ពេទ្យ​ដើម្បី​ដេក​សម្រាក​ព្យាបាល ដើម្បី​ឲ្យ​គិ​លា​នុប​ដ្ឋ​យិ​កា​មើលថែ​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពី​រឿង​នេះ​បាន​កើតឡើង​ភ្លាម ខាង​មន្ទីរពេទ្យ​បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធា​រណៈ ហើយ​អះអាង​ថា នឹង​ធ្វើ​ឲ្យ​អ្នកជំងឺ​ទាំង​ពីរ​ខាងលើ​មាន​សុវត្ថិភាព​។ មន្ទីរពេទ្យ​ក៏​បាន​ព្យួរ​ជើង​គ្រូពេទ្យ​ធំ​នៅ​ក្នុង​ការ​វះកាត់​នោះ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទោះបីជា​គ្រប់​គ្នា​ចោទប្រកាន់​ទៅ​លើ​គ្រូពេទ្យ​ក្តី ក៏​ក្រុម​គ្រូពេទ្យ​ជា​ច្រើន​នាក់ ប្រកែក​ថា នេះ​មក​ពី​កំហុស​របស់​គិ​លា​នុប​ដ្ឋ​យិ​កា​ដែល​សរសេរ​ស្លាក​សម្គាល់​អ្នកជំងឺ​ខុស​។ បើ​គ្មាន​ការ​សរសេរ​ខុស​នេះ​ទេ ក៏​គ្រូពេទ្យ​មិន​យក​មក​វះ​ខុស​ដែរ​។ តើ​នរណា​ខុស​ធ្ងន់​ជាង?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ