ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មិន​ចូល​ចិត្ត​ផឹកទឹក​បង្ហើប​ថា ខ្លួន​ស្ទើរតែ​ស្លា.ប់​ព្រោះតែ​ទម្លាប់​នេះ

6 ឆ្នាំ មុន

ហ្វី​លី​ពី​ន ៖ ទឹក​មាននៅ​រាង​កាយ​យើង​គ្រប់​គ្នា​ប្រហែល​៦០%​។ យើង​ត្រូវការ​ទទួលទាន​ទឹក​យ៉ាង​ហោច​ណាស់ ឲ្យ​បាន​២.៤​លី​ត្រ​ក្នុង​មួយ​ថ្ងៃ ដើម្បី​បំពេញ​រាល់​នូវ​ការ​បាត់បង់​។ អ្នកខ្លះ​មិន​ចូល​ចិត្ត​ផឹកទឹក​ធម្មតា​ទេ ហើយ​បែរជា​ចូល​ចិត្ត​ផឹកទឹក​ផ្អែម​ៗ​ជំនួស​វិញ​។ ដោយសារ​តែ​ទម្លាប់​មិន​ចូល​ចិត្ត​ផឹកទឹក​ឲ្យ​គ្រប់​តាម​ការ​កំណត់ ស្ត្រី​ម្នាក់​ស្ទើរតែ​មិន​អាច​រក្សា​ជីវិត​ឲ្យ​នៅរ​ស់បាន​ដល់​សព្វថ្ងៃ​។…

ហ្វី​លី​ពី​ន ៖ ទឹក​មាននៅ​រាង​កាយ​យើង​គ្រប់​គ្នា​ប្រហែល​៦០%​។ យើង​ត្រូវការ​ទទួលទាន​ទឹក​យ៉ាង​ហោច​ណាស់ ឲ្យ​បាន​២.៤​លី​ត្រ​ក្នុង​មួយ​ថ្ងៃ ដើម្បី​បំពេញ​រាល់​នូវ​ការ​បាត់បង់​។ អ្នកខ្លះ​មិន​ចូល​ចិត្ត​ផឹកទឹក​ធម្មតា​ទេ ហើយ​បែរជា​ចូល​ចិត្ត​ផឹកទឹក​ផ្អែម​ៗ​ជំនួស​វិញ​។

ដោយសារ​តែ​ទម្លាប់​មិន​ចូល​ចិត្ត​ផឹកទឹក​ឲ្យ​គ្រប់​តាម​ការ​កំណត់ ស្ត្រី​ម្នាក់​ស្ទើរតែ​មិន​អាច​រក្សា​ជីវិត​ឲ្យ​នៅរ​ស់បាន​ដល់​សព្វថ្ងៃ​។

Joana Krisha Cha Duenas បាន​ចែករំលែក​បទ​ពិសោធន៍​ជូរ​ចត់​របស់​ខ្លួន​នៅ​លើ​គណ​នេយ្យ​បណ្តាញ​សង្គម​របស់​ខ្លួន​។ នាង​ប្រាប់​ថា នាង​តែងតែ​ផឹក​ទឹកជា​រៀងរាល់ថ្ងៃ​តិច​ជាង​២​លី​ត្រ ដែល​នេះ​គឺ​មិន​គ្រប់​តាម​ការ​កំណត់​ឡើយ​។ ដល់​ថ្ងៃ​ទី​២ ខែមីនា កន្លង​មកនេះ នាង​ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួល​។ នាង​បាន​ប្រញាប់ប្រញាល់​ទៅ​មន្ទីរពេទ្យ HealthServ Los Baños ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល​។ គ្រូពេទ្យ​បាន​ប្រាប់​ថា នាងរង​នូវ​ការ​ខ្វះ​ជាតិ​ទឹក ហើយ​ការ​ខ្វះ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​មាន​ជំងឺ​ខ្សោយ​តម្រង់​នោម​បាន ព្រោះ​ឈាម​ទៅ​កាន់​តម្រង់​នោម​មិន​គ្រប់គ្រាន់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​នឹង​មានរឿង​នេះ​កើត​មាន​ឡើង គ្រូពេទ្យ​ក៏​ធ្លាប់​រក​ឃើញ​ថា Joana មាន​ជំងឺ​គ្រាប់​គ្រួ​ស​ក្នុង​ផ្លូវ​ទឹកនោម​ផង​ដែរ​។ នេះ​ក៏​ដោយសារ​តែ​ការ​ទទួលទាន​ទឹក​មិន​គ្រប់គ្រាន់​តាម​តម្រូវការ​។ ដើម្បី​ឲ្យ​បាន​សុខភាព​ល្អ យើង​គួរតែ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ