ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​អាវុធ​រមាន​ទឹកប្រាក់​16​ពាន់​លាន​ដុល្លារ

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៥ មីនា ថា ប្រទេស​របស់​លោក​បាន​ចុះហត្ថលេខា​លើ​កុងត្រា​នាំ​ចេញ​គ្រឿង​សព្វាវុធ និង​ឧបករណ៍​យោធា​មាន​ទឹកប្រាក់​សរុប​ជាង​១៦​ពាន់​លាន​ដុល្លារ…

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៥ មីនា ថា ប្រទេស​របស់​លោក​បាន​ចុះហត្ថលេខា​លើ​កុងត្រា​នាំ​ចេញ​គ្រឿង​សព្វាវុធ និង​ឧបករណ៍​យោធា​មាន​ទឹកប្រាក់​សរុប​ជាង​១៦​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ ពោល​កើន​ជិត​២​ដង​លើស​កាលពី​ឆ្នាំ​២០១៦ ។

ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​របស់​គណៈ​ក​ម្មា​ធិការ​សហប្រតិបត្តិការ​បច្ចេកទេស​-​យោធា​របស់រុ​ស្ស៊ី​ជាមួយ​បណ្តា​ប្រទេស​ក្រៅ លោកពូ​ទី​ន ថ្លែង​ថា ការ​បញ្ជា​ទិញ​របស់​បរទេស​នូវ
អាវុធ និង​ឧបករណ៍​យោធា​រុ​ស្ស៊ី​ពេល​នេះ​មានទំហំ​ទឹកប្រាក់​លើស​ពី​៤៥​ពាន់​លាន​ដុល្លារ​រួចទៅ​ហើយ ។ បែប​នោះ​មាន​ន័យ​ថា ឧស្សាហកម្មការពារ​រុ​ស្ស៊ី​នឹង​មានការ​បញ្ជា​ទិញ​គ្រប់គ្រាន់​សម្រាប់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ខាង​មុខ​ទៀត ។

លោក​បន្ត​ថា រុ​ស្ស៊ី​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការបច្ចេកទេស​-​យោធា​ជាមួយ​ប្រទេស​កាន់តែ​ច្រើន​ឡើង ហើយ​ចំនួន​ដៃគូ​ពេល​នេះ​មាន​លើស​ពី​១០០​ឯណោះ ។

លោកពូ​ទី​ន គូសបញ្ជាក់​ថា រុ​ស្ស៊ី​ជា​អ្នក​ផ្តល់​គ្រឿង​សព្វាវុធ​ធំ​មួយ​ក្នុង​ចំណោម​អ្នក​ផ្តល់​អាវុធ​ធំ​ៗ​ដល់ទី​ផ្សារ​គ្រឿង​សព្វាវុធ​ពិភពលោកនឹង​បន្ត​ពង្រីក​យ៉ាង​សកម្ម​កិច្ច​សហ​ប្រតិបត្តិការ​របស់​ខ្លួន​ជាមួយ​គ្រប់​ប្រទេស​ដែល​ចាប់អារម្មណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ