ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក PSG ថា ក្រៅពី Neymar គេ​ត្រៀមប្រយុទ្ធ​នឹង Real Madrid អស់ហើយ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​លោក Unai Emery បាន​ប្រាប់​ថា កីឡាករ​ទាំងអស់​នៅ​ក្នុង​ក្រុម​របស់​លោក​បាន​ត្រៀម​រួចរាល់​ក្នុង​ការ​ប្រយុទ្ធ​ជាមួយនឹង​ក្លិប​អធិរាជ​ស Real Madrid…

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​លោក Unai Emery បាន​ប្រាប់​ថា កីឡាករ​ទាំងអស់​នៅ​ក្នុង​ក្រុម​របស់​លោក​បាន​ត្រៀម​រួចរាល់​ក្នុង​ការ​ប្រយុទ្ធ​ជាមួយនឹង​ក្លិប​អធិរាជ​ស Real Madrid រួច​អស់ហើយ​អត់​តែ Neymar ម្នាក់​ប៉ុណ្ណោះ ។

គ្រូបង្វឹក PSG បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា «​ពួក​យើង​បាន​ហ្វឹកហាត់​កាលពី​ថ្ងៃអាទិត្យ ហើយ​ពួក​យើង​នៅ​សល់​ការ​ហ្វឹកហាត់​ម្តងទៀត​មុន​ពេល​ប្រកួត ។ ទាំង Marquinhos, Marco, Kylian និង Edinson សុទ្ធតែ​ចូល​មក​តារាង​អស់ហើយ​លើកលែងតែ Neymar» ។

នៅ​ពេល​នេះ​ជើង​ទាត់​របស់ PSG មាន​២១​នាក់​ដូចនេះ​ហើយ​យើង​អាច​ទាយ​ដឹង​មុន​ថា គេ​នឹង​មិន​ដាក់​ទាត់​ទាំង​អស់នោះ​ទេ ។ តែ​ឥលូវ​នៅ​មិន​ទាន់​មានការ​ប្រកាស​ជា​ផ្លូវការ​ថា​យក​អ្នក​ណា ហើយ​ទុក​អ្នក​ណា​នោះ​ទេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar ពេល​នេះ​បាន​វះកាត់​រួចរាល់​ហើយ​តែ​គេ​ត្រូវ​រង​ចាំ​យ៉ាងតិច​៣​ខែ ដើម្បី​អាច​ជា​ដូច​ដើម ។ គេ​អាច​នឹង​ចូល​ទាត់​វិញ​នៅ​មុន​ពេល World Cup មួ​យស​ប្តា​ហ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ