ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​ទីបញ្ជាការដ្ឋាន​រថក្រោះ​កងទ័ពជើងគោក

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្នុង​សាល​ប្រជុំ​ទីបញ្ជាការដ្ឋាន​រថក្រោះ​កងទ័ពជើងគោក​បាន​បើក​កម្ម​វិធីបូក​សរុប​ល​ទ្ឋ​ផល​ការងារ​យោធា​ប្រចាំឆ្នាំ​២០១៧ និង​ដាក់​ផែនការ​យោធា​ឆ្នាំ​២០១៨ របស់​កងរថក្រោះ​កងទ័ពជើងគោក​ស្ថិត​ភូមិ​ឥន្ទជិត ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង​វេលា​ព្រឹក​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨…

ខេត្តបាត់ដំបង ៖ ក្នុង​សាល​ប្រជុំ​ទីបញ្ជាការដ្ឋាន​រថក្រោះ​កងទ័ពជើងគោក​បាន​បើក​កម្ម​វិធីបូក​សរុប​ល​ទ្ឋ​ផល​ការងារ​យោធា​ប្រចាំឆ្នាំ​២០១៧ និង​ដាក់​ផែនការ​យោធា​ឆ្នាំ​២០១៨ របស់​កងរថក្រោះ​កងទ័ពជើងគោក​ស្ថិត​ភូមិ​ឥន្ទជិត ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង​វេលា​ព្រឹក​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក ព្រហ្ម មរ​ណះ មេបញ្ជាការ​រង​កងទ័ពជើងគោក លោក​ឧត្តមសេនីយ៍ឯក ប៉ុ​ល ស៊ីនួន មេបញ្ជាការ​រង​កងទ័ពជើងគោក​ប្រចាំ​ទិស​យោធភូមិ​ភាគ​ទី​៥ ព្រមទាំង​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ អេ​ង ហុង មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ លោក​ឧត្តមសេនីយ៍ទោ​ជុំ សុ​ឃឿ​ន អគ្គនាយកដ្ឋាន​ផ្គត់ផ្គង់​ក្រសួងការពារជាតិ និង​មេបញ្ជាការ​កងរថក្រោះ​ប្រចាំ​ភូមិភាគ​ទី​៣- ៤ – ៥ និង​មន្ត្រី​តំណាង​អគ្គនាយកដ្ឋាន​ពន្ធដា​ដែល​ជា​ដៃគូរ​សម្ព័​ន្ឋ​មេត្រីភាព បាន​មក​ចូលរួម​សរុប​ចំនួន​៧០​នាក់ ។

លោក​ឧត្តមសេនីយ៍ឯក ពៅ ស៊ី​ថា មេបញ្ជាការ​ង​កងទ័ពជើងគោក មេបញ្ជាការ​កងរថក្រោះ​កងទ័ពជើងគោក​បាន​មាន​មតិ​ស្វាគមន៍​រួច​លោក​ឧត្តមសេនីយ៍ត្រី កុយ សិរី​វុ​ឌ្ឍី នាយសេនាធិការ​កងរថក្រោះ​កងទ័ពជើងគោក​បាន​អាន​របាយការណ៍​ប្រចាំឆ្នាំ​២០១៧ កន្លង​មក​ដោយ​ផ្តោត​លើ​សភាពការណ៍​រួម​ក្នុងភូមិ​សាស្ត្រ​ដែល​មាន​បញ្ហា​ព្រំដែន សណ្តាប់ធ្នាប់​សង្គម​ការ​កសាង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ ការងារ​ហ្វឹកហ្វឺន អប់រំ​ចិត្តសាស្ត្រ ការ​រៀបចំ​សុខភាព ជីវភាព សុខមាលភាព ការ​ពង្រឹង​សម្ព័​ន្ឋ​មេត្រីភាព និង​រៀបចំ​ថែទាំ​រថក្រោះ តាម​ជំនាញ​បច្ចេកទេស​បន្ថែម​ទៀត ។

បន្ទាប់​មក​មានការ​ចាប់អារម្មណ៍​និង​រាយការណ៍​បន្ថែម​ពី​មេបញ្ជាការ​កងរថក្រោះ​លេខ​៦៦ លេខ​៦៩ និង​លេខ​៦៧ របស់​យោធភូមិ​ភាគ​ទី​៤ និង​ទី​៥ បាន​បញ្ជាក់​ពី​ការ​លំបាក​ក្នុង​ការ​ដឹកនាំ​គ្រប់គ្រង ជួសជុល​ថែទាំ ព្រោះ​គ្មាន​គ្រឿងបន្លាស់ ហើយ​រាល់​ការ​ជួសជុល​កន្លង​មក គឺ​មាន​តាម​ជំនាញ​បច្ចេកទេស​កែ​ឆ្នៃ​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​រថក្រោះ​រថពាស់ដែក​ខ្លះ មាន​អាយុកាល​២០​ឆ្នាំ​មក​ហើយ ដែល​បាន​បញ្ចប់សង្គ្រាម​រួច​មក គឺ​មាន​តែ​ការ​រក្សា​ថែទាំ ជួសជុល​តែ​ប៉ុណ្ណោះ តែ​អ្វី​ៗ​គឺ​អាច​ដំណើរការ​បាន​ដូច​ធម្មតា​នៅ​ពេល​នេះ ។

លោក​ឧត្តមសេនីយ៍ឯក ពៅ ស៊ី​ថា បាន​ថ្លែង​ថា អង្គភាព​យើង​នៅ​មានការ​ខ្វះខាត​មិន​ត្រឹមតែ​គ្រឿងចក្រ គ្រឿងបន្លាស់​ប៉ុណ្ណោះ​ទេ ចំពោះ​ចំនួន​ទ័ព​ក៏​នៅ​មាន​ខ្វះខាត​ដែរ ពីព្រោះ​ទ័ព​យើង​មួយ​ចំនួន​ត្រូវ​បាន​ចូល​និវត្តន៍ ចំពោះ​ទ័ព​ថ្មី គឺ​ត្រូវការ​ចេះ​ជំនាញ​ទាំង​ការ​បើកបរ​ជួសជុល​ថែទាំ តែ​ត្រូវការ​ពេលវេលា​បណ្តុះបណ្តាល ហ្វឹកហ្វឺន​បន្ថែម​ទៀត​ទើប​មាន​ប្រ​សិ​ទ្ឋិ​ភាព ។

លោក​ឈឹ​ម មេ​ង​ហុង តំណាង​អគ្គនាយកដ្ឋាន​ព​ន្ឋ​ដា ដែល​ជា​ដៃគូរ​សម្ព័​ន្ឋ​មេត្រីភាព​ជាមួយ​កងទ័ព​រថក្រោះ​នៅ​ទី​នេះ​បាន​ថ្លែង​ថា អង្គភាព​លោក​កំពុង​ត្រៀម​រៀបចំ​គំរោង​លើ​ការ​ធានា​ផ្នែក​ការ​ថែទាំ ជួសជុល ផ្នែក​គ្រឿងបន្លាស់​នេះ​រួច​ហើយ ដោយ​មានការ​មានការ​អាក់ខាន​របស់​ថ្នាក់ដឹកនាំ​ព​ន្ឋ​ដា គឺ​គ្រប់​ៗ​គ្នា​ជាប់​ភារកិច្ច​ក្នុង​ការ​ប្រមូល​ព​ន្ឋ​ជូន​រដ្ឋ​ដែល​បច្ចុប្បន្ន មានការ​កើនឡើង​ខ្ពស់ ដែល​អាច​ផ្តល់​ប្រាក់បៀវត្ស​ន៍ ដល់​គ្រប់​មន្ត្រីរាជការ​គ្រប់​ស្ថាប័ន​ទាំងអស់ ដោយ​មិន​ឲ្យ​យឺត​ចូល​ក្នុង​ខែ​ថ្មី​ឡើយ ។

លោក​បាន​បង្ហើប​តួលេខ​ចំណូល​រដ្ឋ​កើនឡើង​១​ជា​១០​ក្នុង​ពេល​នេះ ដែល​ក្នុង​១​ខែ​អាច​រក​ចំណូល​បាន​ប្រមាណ​១៦០​លាន​ដុល្លា ហើយ​បើ​ចំពោះតែ​ខេត្តបាត់ដំបង​មួយ​១​ខែ​អាច​រក​ចំណូល​ចូល​រដ្ឋ​បាន​ប្រមាណ​៨៥​ម៉ឺន​ដុល្លា ហើយ​លោក​សុំ​ផ្តល់​ក្តី​សង្ឃឹម​ច្រើន​ចំពោះ​កងទ័ព​ដែល​ជា​ដៃគូរ​សម្ព័​ន្ឋ​មេត្រីភាព​នេះ ក្នុង​ការ​ជួយ​គ្នា​ក្នុង​នាម​សមរភូមិ​ក្រោយ​ជួយ​សមរភូមិ​មុខ ព្រោះ​បើ​គ្មាន​កងទ័ព​ជួយ​ការពារ​ឲ្យ​យើង​បាន​សុខ​សន្តិភាព​ទេ ប្រាក់​ចំណូល​ព​ន្ឋ​ដា ក៏​គ្មាន​ចំណូល​បាន​មក​ដូច្នេះ​ដែរ ។

លោក​ឧត្តមសេនីយ៍ឯក ព្រហ្ម មរ​ណះ មេបញ្ជាការ​រង​កងទ័ពជើងគោក​បាន​ថ្លែង​ថា សូម​ទទួលស្គាល់​សកម្មភាព​ល​ទ្ឋ​ផល​ល្អ​ក្នុង​ឆ្នាំ​២០១៧ តែ​ត្រូវ​ជំរុញ​បន្ថែម​ទៀត លើ​វិស័យ​ហ្វឹកហ្វឺន ដើម្បី​ឲ្យ​កងទ័ព​យើង​ទទួល​បាន​គុណភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង ចំពោះ​កងទ័ព​ដែល​ត្រូវ​បន្ត​វេ​ណ ហើយ​ត្រួតពិនិត្យ​មើល​សភាពការណ៍​ឆ្នាំ​២០១៨​នេះ តើ​មាន​អ្វីខ្លះ​ដែល​ត្រូវ​ជួប​ជា​បន្ត​ទៅ​ទៀត0x017d7 ហើយ​សូម​ផ្តាំផ្ញើ​បន្ថែម​ទៅ​លើ​សកម្មភាព ជំរុញ​ការ​កសាង​ទីតាំង​ពង្រឹង​អង្គ​ភាពរឹងមាំ ការ​ដាំ​ដុះ ដើម្បី​ធានា​ជីវភាព​កងទ័ព​ក្នុង​អង្គភាព ថែរក្សា​សន្តិសុខ​ក្នុង​សង្គម ការពារ​ប្រទេស កិច្ច​សហ​ប្រ​តិ​បត្ត​ការ​រួម​គ្នា ជាមួយ​គ្រប់​តាម​បណ្តា​អង្គភាព ការងារ​ពង្រឹង​កងកម្លាំង បំប៉ន​បន្ថែម​ការ​ហ្វឹកហ្វឺន និង​ការ​កែទំរង់​ក្នុង​អង្គភាព ដើម្បី​ធានា​បាន​គុណភាព​របស់​កងទ័ព ។ ចុង​ក្រោយ​គណអធិបតី​បាន​ជួយ​ឧបត្ថម្ភ​កម្មវិធី​ចំនួន​៣​លាន​រៀល សម្រាប់​ដំណើរការ​បាន​ល្អ​ក្នុង​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ