ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​លី​យ៉ា ឈឺចិត្តដោយសារ​បុរស​បរទេស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ជួប​រឿងរ៉ាវ​ជីវិត​រង​ទារុណកម្ម​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ពី​បុរស​ម្នាក់​មក អា​លី​យ៉ា បាន​ប្រឹងប្រែង​ងើបឈរ​តស៊ូ​ក្នុង​ជិ​វិត ដោយ​ខិតខំ​ពង្រឹង​មុខរបរ​សម​ល្មម​មួយ​សម្រាប់​ជិ​វិត ប៉ុន្តែ ថ្មី​ៗ​កន្លង​មក​នាង​នៅ​តែ​ទទួល​រង​ការ​ប្រមាថ មាក់ងាយ​ពី​បុរស​ជនបរទេស​ម្នាក់​រហូត​មានការ​ជេរ​ប្រមាថ​និង​គំរាម​ប្រើ​ហិង្សា…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ជួប​រឿងរ៉ាវ​ជីវិត​រង​ទារុណកម្ម​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ពី​បុរស​ម្នាក់​មក អា​លី​យ៉ា បាន​ប្រឹងប្រែង​ងើបឈរ​តស៊ូ​ក្នុង​ជិ​វិត ដោយ​ខិតខំ​ពង្រឹង​មុខរបរ​សម​ល្មម​មួយ​សម្រាប់​ជិ​វិត ប៉ុន្តែ ថ្មី​ៗ​កន្លង​មក​នាង​នៅ​តែ​ទទួល​រង​ការ​ប្រមាថ មាក់ងាយ​ពី​បុរស​ជនបរទេស​ម្នាក់​រហូត​មានការ​ជេរ​ប្រមាថ​និង​គំរាម​ប្រើ​ហិង្សា ។ នាង​គួរតែ​ទទួល​បានការ​គាំពារ​យកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ពី​មន្ត្រី​មាន​សមត្ថកិច្ច​ដើម្បី​ទទួល​បាន​យុត្តិធម៌ ។

ក្នុង​គ្រា​ដែល​អា​លី​យ៉ា ប្រឡូក​ក្នុង​អាជីព​សិល្បៈ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នាង​ធ្លាប់​បាន​បង្កើត​​ព្រឹត្តិការណ៍​សិល្បៈ និង​ស្នាដៃ ធំ​ៗ​ជា​ច្រើន ។ ពិសេស​នាង​ធ្លាប់​រៀបចំ​ឲ្យ​មានកម្ម​វិធី​មហោស្រព​សិល្បៈ​ដែល​ជួយ​ជ្រោមជ្រែង​ជីវិត​សិល្បករ​ចាស់ជរា និង​ជួយ​ដល់​ក្មេង​កំព្រា​ជាដើម ។ នាង​ក៏​ធ្លាប់​ចូលរួម​ស្ម័គ្រចិត្ត​ក្នុង​ការងារ​សង្គម​ជា​ហូរហែ ដែល​ចុង​ក្រោយ​គេ​ឃើញ នាង​បាន​ចូលរួម​ក្នុង​ការងារ​សិល្បៈ​ស្ម័គ្រចិត្ត​នា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នា​ខេត្តសៀមរាប ដោយ​ទទួល​បាន​ប័ណ្ណសរសើរ លិខិត​ថ្លែងអំណរគុណ​ពី​ស្ថាប័ន​ខាងលើ​ផង​ដែរ ។

បច្ចុប្បន្ន​អា​លី​យ៉ា​កំពុង​ប្រឈម​នឹង​ការ​លំបាក​មួយ​ក្នុង​ជីវិត​គ្រា​ដែល​បុរស​ជនជាតិ​បារាំង​ម្នាក់​ដែល​មាន​ភរិយា​ជា​ជនជាតិ​ខ្មែរ​បាន​ជេរ​ប្រមាថ​ដោយ​ពាក្យ​មិន​សមរម្យ គំរាម​ប្រើ​ហិង្សា និង​រំលោភ​លើ​កិច្ចសន្យា បណ្តេញ​នាង​ចេញពី​ហាង​លក់ដូរ​របស់​នាង ។ អា​លី​យ៉ាប​ញ្ជា​ក់ថា​ពេល​នេះ​នាង​បាត់បង់​គ្រប់យ៉ាង ពិសេស​គឺ​ហាង សម្ភារ​មួយ​ចំនួន​ដែល​នៅ​ក្នុង​ហាង ។ នាង​ថា​បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​ម្នាក់​ដែល​មាន​ភរិយា​ជា​ជនជាតិ​ខ្មែរ​នោះ​មិន​ត្រឹមតែ​រំលោភ​កិច្ចសន្យា​លើ​ការ​ជួល​ហាង​ទេ ថែម​ទាំង​ជេរ​ប្រមាថ​ដោយ​ពាក្យ​សម្តី ធ្ងន់​ៗ​ដែល​ស្ត្រី​ទូទៅ​មិន​អាច​ទទួលយក​បាន ។ នាង​ថា​នាង​ចង់បាន​ត្រឹម​យុត្តិធម៌ ដូច​នេះ​ច្បាប់​ត្រូវ​តែ​ការពារ​នាង ពិសេស​នាង​ត្រូវការ​ការ​លើកទឹកចិត្ត​មួយ​ដើម្បី​បន្តដំណើរ​ជីវិត​ទៅ​មុខ​ទៀត ។

អា​លី​យ៉ា ថា​ពេល​នេះ​នាង​កំពុង​ធ្លាក់ខ្លួន​ឈឺ​ព្រោះតែ​ការ​បាក់ទឹកចិត្ត និង​មិន​មាន​ជម្រក​សមរម្យ​ជាដើម ។

តារា​ស្រី​ធ្លាប់​ល្បីឈ្មោះ និង​ហ៊ឺហា​ខ្លាំង​អា​លី​យ៉ា លើក​ឡើង​ថា​នាង​សម្រេចចិត្ត​ថា​នឹង​ប្តឹង​ទៅ​កាន់​មន្ត្រី​ប៉ូលិស​ព្រហ្មទណ្ឌ​ពី​បុរស​បរទេស​ម្នាក់​នោះ​ដើម្បី​រក​យុត្តិធម៌​មួយ ប៉ុន្តែ​នាង​ស្នើ​ឲ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ជួយ​ដល់​នាង​គ្រា​ដែល​នាង​មាន​ត្រឹមតែ​សម្បកខ្លួន ។

ជាមួយ​គ្នា​នេះ​នាង​ក៏​ថ្លែងអំណរគុណ​សម្រាប់​ការ​លើកទឹកចិត្ត​ពី​មន្ត្រី​ថ្នាក់​មូលដ្ឋាន​មួយ​ចំនួន​ដែល​បាន​ដុតដៃដុតជើង​ជួយ​នាង​គ្រា​ដែល​នាង​ជួប​ការ​លំបាក ភ្លាម​ៗ ហើយ​នាង​រំពឹង​ថា​នាង​នឹង​ទទួល​បានការ​គាំពារ លើកទឹកចិត្ត​បន្ត​នៅ​គ្រា​ដែល​នាង​ចាំបាច់​ត្រូវ​តែ​បាន​យុត្តិធម៌​ពី​បុរស​ជនបរទេស​ដែល​មើលងាយ​ជេ​ប្រមាថ​មក​លើ​នាង​ជា​ស្ត្រី​ខ្មែរ​នោះ។

កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ២០១៨ អា​លី​យ៉ា​ត្រូវ​បាន​បុរស​ជនបរទេស​ដែល​ជួល​ហាង​លក់ដូរ​ផឹកស៊ី​ឲ្យ​នាង​បន្ត​បាន​ប្រើប្រាស់​ពាក្យ​សម្តី​ដោយ​បុរស​ជនជាតិ​បារាំង​ម្នាក់​បាន​ប្រើប្រាស់​សម្តី​មាក់ងាយ ជេរ​ប្រមាថ និង​ចង់​ប្រើ​ហិង្សា​មក​លើ​នាង​ជា​ស្ត្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ