ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌល​ខេត្តកណ្តាល​រក​ឃើញ​ជើង​ខ្លាំង​៣​ក្រុម​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​

6 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ពិតជា​ស្វិតស្វាញ​មែនទែន​សម្រាប​ការ​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 ប្រចាំ​ខេត្តកណ្តាល ដែល​ជា​មណ្ឌល​ទី​៧…

ខេត្ត​កណ្តាល​ ៖ ពិតជា​ស្វិតស្វាញ​មែនទែន​សម្រាប​ការ​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 ប្រចាំ​ខេត្តកណ្តាល ដែល​ជា​មណ្ឌល​ទី​៧ ទម្រាំ​រក​ឃើញ​ក្រុម​ម្ចាស់​ជើងឯក ដោយ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្រុម​ទាំង​៤​សុទ្ធតែ​លេង​បន្ថែម​ម៉ោង​ទាំងអស់​។​

ចំពោះ​ក្រុម គោ​សមុទ្យ ដែល​ជា​ក្រុម​ជើងឯក ក្រោយ​ពី​យកឈ្នះ​លើ​ក្រុម DM FC ក្នុង​លទ្ធផល ៣ ទល់​នឹង ២ ។​

​មុន​ឈាន​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក្រុម គោ​សមុទ្រ បាន​យកឈ្នះ​លើ​ក្រុម ហនុមាន​ស្វាយ​រលំ ខណៈ​ដែល​ក្រុម​ទាំង​២ ត្រូវ​ប្រកួត​បន្ថែម​ម៉ោង​២​ដង នៅ​សល់​កីឡាករ​ម្ខាង​៣​នាក់ ទើប​រក​ឃើញ​ក្រុម​ឈ្នះ ដោយ​លទ្ធផល ៣ ទល់​និង ២ ។​

​ចំណែកឯ​ក្រុម DM FC បាន​យកឈ្នះ​លើ​ក្រុម យុវជន​ថ្មី ដោយ​ពិបាក​បំផុត​ ព្រោះ​ក្រុម​ទាំង​​២​នេះ​បាន​ប្រកួត​យ៉ាង​ស្វិតស្វាញ តតាំង​គ្នា និង​បន្ថែម​ម៉ោង​ដល់​ទៅ​៣​ដល់ នៅ​សល់​​កីឡាករ​ម្ខាង​តែ​២​នាក់​ប៉ុណ្ណោះ ទើប​ក្រុម DM FC អាច​យកឈ្នះ​លើ​ក្រុម យុវជន​ថ្មី ក្នុង​​លទ្ធផល ៥ ទល់​និង ៤​។ ដោយ​លទ្ធផល​នេះ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ចាញ់​ទាំង​ពីរ ហនុ​មាន​​ស្វាយ​រលុំ ត្រូវ​ប្រកួត​ជាមួយ​ក្រុម យុវជន​ថ្មី ដើម្បី​ស្វែងរក លេខ​៣ និង លេខ​៤​។ ជា​លទ្ធផល ក្រុម យុវជន​ថ្មី ដណ្តើម​បាន​លេខ​៣ ក្រោយ​ឈ្នះ ក្រុម ហនុមាន​ស្វាយ​រលំ ៧ ទល់​និង ៣ ។​

សម្រាប​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកណ្តាល ក្រុម គោ​សមុទ្រ ទទួល​បាន​រង្វាន់ ១០០០​​ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ១០​កេស ក្រុម​ជើងឯក​រង បាន​ទៅ​លើ​ក្រុម DM FC ទទួលបាន​រង្វាន់ ៧០០​ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ១០​កេស ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ក្រុម យុវជន​ថ្មី ប្រាក់​រង្វាន់ ៣៥០​ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ៥ កេស និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៤​បាន​ទៅ​លើ ហនុមាន​ស្វាយ​រលុំ ប្រាក់​រង្វាន់ ១០០​ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ៥​កេស​។​

​ដោយឡែក សម្រាប់​ខេត្តកណ្តាល ដែល​ជា​មណ្ឌល​ទី​៧​នេះ គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត យក​តែ​៣​ក្រុម​តែ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ទៅ​ចូលរួម​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូ​ទាំង​ប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១០ និង​ទី​១១ មីនា ២០១៨ ខាង​មុខ​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ