ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​សាច់​ស​ដូច​បណ្ដូលចេក​ខ្លាច​ការ​គំរាម​សុខចិត្ត​នៅ​ស្ងៀម​ទ្រាំ​ឱ្យ​រំលោ.ភ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ឡើង​.​កម្នា​ក់បាន​ទៅ​លេង​មិត្តភក្ដិ​ដែល​ធ្លាប់​ផឹកស៊ី​ជាមួយ​គ្នា ប៉ុន្តែ​ពេល​ទៅ​ដល់​មិត្តភក្ដិ​នោះ​មិន​នៅ គឺ​ជួប​តែ​ប្រពន្ធ ហើយ​ឃើញ​នាង​ស្លៀកពាក់​ខ្លី​បញ្ចេញ​សាច់​សខ្ចី​ដូច​ត្រកួន​ឈ្លក់ទឹក ។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​តណ្ហា​ពុះកញ្ជ្រោល​ឡើង​ដល់​កម្រិត​អត់ទ្រាំ​មិន​បាន​ក៏​បាន​ទាញ​ពូថៅ​ពី​ចង្កេះ​ភ្ជង់​គម្រាម​កាប់សម្លាប់​នាង ដើម្បី​រំលោភ ។…

រាជធានី​ភ្នំពេញ ៖ យុវជន​ឡើង​.​កម្នា​ក់បាន​ទៅ​លេង​មិត្តភក្ដិ​ដែល​ធ្លាប់​ផឹកស៊ី​ជាមួយ​គ្នា ប៉ុន្តែ​ពេល​ទៅ​ដល់​មិត្តភក្ដិ​នោះ​មិន​នៅ គឺ​ជួប​តែ​ប្រពន្ធ ហើយ​ឃើញ​នាង​ស្លៀកពាក់​ខ្លី​បញ្ចេញ​សាច់​សខ្ចី​ដូច​ត្រកួន​ឈ្លក់ទឹក ។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​តណ្ហា​ពុះកញ្ជ្រោល​ឡើង​ដល់​កម្រិត​អត់ទ្រាំ​មិន​បាន​ក៏​បាន​ទាញ​ពូថៅ​ពី​ចង្កេះ​ភ្ជង់​គម្រាម​កាប់សម្លាប់​នាង ដើម្បី​រំលោភ ។

ពេល​នោះ​នាង​មិន​ព្រម បម្រុង​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ​ដែរ ប៉ុន្តែ​ជនសង្ស័យ​គម្រាម​ថា បើ​ហ៊ាន​ស្រែក គេ​នឹង​កាប់សម្លាប់​កូន​របស់​នាង​ចោល ទើប​នាង​មិន​ហ៊ាន​ស្រែក និង​សម្ងំ​ឲ្យ​ជន​នេះ​រំលោភ​រហូត​បាន​សម្រេច​តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុង​បន្ទប់​ជួល​របស់​នាងរង​គ្រោះ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

មន្ត្រី​នគរបាល​មួយ​រូប​បាន​បង្ហើប​ឲ្យ​ដឹង​ថា យុវជន​ឡើងក​ខាងលើ​នោះ​ឈ្មោះ ម៉ោង មក​រា អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​នៅ​ក្នុងភូមិ​ខាងលើ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ ធ្វើការ​ចាប់ខ្លួន​បាន​ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ពី​ជន​រង​គ្រោះ និង​ប្ដី​របស់​នាង ។

ដោយឡែក​នាងរង​គ្រោះ​មាន​អាយុ​២៣​ឆ្នាំ ដំណាលគ្នា​នឹង​ជនសង្ស័យ​ដែរ នាង​មាន​ប្ដី និង​កូន​ម្នាក់ និង​មានមុខរ​បរជា​កម្មការិនី​រោងចក្រ​កាត់ដេរ ហើយ​ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ភូមិ​ខាងលើ​នោះ​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ដើរ​ចេញពី​ការដ្ឋាន​សំណង់​មួយ​កន្លែង​ដើម្បី​យក​ពូថៅ​១​ទៅ​លក់​ឲ្យ​កន្លង​លក់ និង​ទិញ​អេ​ត​ចាយ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​នោះ​ដែរ ក្នុង​បំណង​យក​លុយ​ទៅ​ទិញ​កាហ្វេ​ផឹក ។ ប៉ុន្តែ​ពេល​ទៅ​ដល់​កន្លែង​លក់ និង​ទិញ​អេ​ត​ចាយ​នោះ បិទទ្វារ​គ្មាន​កន្លែង​លក់ ជន​នោះ​ក៏​បាន​សៀត​ពូថៅ​នៅ​ក្នុង​ចង្កេះ​ដើរ​ត្រលប់​ទៅ​ការដ្ឋាន​សំណង់​វិញ ហើយ​បាន​ឆ្លៀត​ទៅ​លេង​មិត្តភក្តិ​ម្នាក់​ដែល​ធ្លាប់​ផឹកស៊ី​ជាមួយ​គ្នា​ក្នុង​ពេល​កន្លង​មក ។

លុះ​ពេល​ទៅ​ដល់​ឃើញ​ទ្វារ​បន្ទប់​អត់​ខ្ទាស់​គន្លឹះ​ខាងក្នុង ក៏​បាន​រុញ​ទ្វារ​ចូល​ទៅ ប៉ុន្តែ​ខណៈនោះ​មិន​បានឃើញ​មិត្តភក្ដិ​ទេ គឺ​ឃើញ​តែ​នាង​ជា​ប្រពន្ធ​ដែល​ស្លៀកពាក់​ខ្លី​បញ្ចេញ​សាច់​សខ្ចី​ដូច​អន្លក់ រួម​និង​កូន​តូច​ម្នាក់​ប៉ុណ្ណោះ ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​ជ​សង្ស័យ​បាន​សុំ​ទឹក​នាង​ផឹក ហើយ​នាង​ក៏​បាន​យក​ទឹក​ឲ្យ​ផឹក និង​បាន​ជជែក​គ្នា​លេង​ជាមួយ​ជន​នេះ​ជា​ធម្មតា ព្រោះ​បាន​ចាត់​ទុក​យុវជន​នេះ​គឺជា​មិត្តភក្ដិ​ប្ដី ។

ក្រោយមក​ទៀត ជន​នេះ​បាន​សុំ​នាង​ចូល​ងូតទឹក​នៅ​ក្នុង​បន្ទប់ទឹក ហើយ​នាង​ក៏​បាន​យល់ព្រម​ឲ្យ​ចូល​ងូត​ទៀត ដោយ​មិន​បាន​គិតដល់​ថា ជន​នេះ​មានគំនិត​អាក្រក់​ឡើយ ។ លុះ​ពេល​ងូតទឹក​រួច​ក៏​ជនសង្ស័យ​ខាងលើ​មិន​បាន​ចាក​ចេញពី​ក្នុង​បន្ទប់​នាង​ឡើយ បាន​នៅ​ជជែក​លេង​ជាមួយ​នាងរង​គ្រោះជា​បន្ត​ទៀត ។

នគរបាល​ដដែល​បាន​បន្ត​ថា នាងរង​គ្រោះ​បាន​ដេក​មើល​ទូរទស្សន៍​នៅ​លើ​អង្រឹង ដោយ​មិន​បាន​ចាប់អារម្មណ៍​ថា ជនសង្ស័យ​កំពុង​អង្គុយ​សម្លឹង​មើល​នាង​មិន​ដាក់​ភ្នែក​នោះ​ឡើយ ។ លុះ​មួយ​យ​សន្ទុះ​ក្រោយមក​តណ្ហា​ផ្ទុះ​ឡើង​ដល់​.​ក​អត់ទ្រាំ​មិន​បាន ពេល​ឃើញ​សាច់​ដ៏​សខ្ចី​ទ្រលុកទ្រលន់​របស់​នាង ស្រាប់តែ​ជន​នោះ​ដក​ពូថៅ​ពី​ចង្កេះ​ភ្ជង់​គម្រាម​មិន​ឲ្យ​នាង​ស្រែក​ទេ ហើយ​ប្រាប់​ថា បើ​ហ៊ាន​តែ​ស្រែក ខ្លួន​នឹង​កាប់សម្លាប់​នាង​ព្រមទាំង​កូន​ចោល​តែ​ម្ដង ពេល​នោះ​ដោយសារ​តែ​ខ្លាច​ជន​នេះ​កាប់សម្លាប់​កូន ទើប​នាង​មិន​ហ៊ាន​ស្រែក​ឡើយ ហើយ​បាន​ទ្រាំ​នៅ​ស្ងៀម​រហូត​ជន​នេះ​ចាប់រំលោភ​បាន​សម្រេច ។

បន្ទាប់​ពី​រំលោភ​រួច ជនសង្ស័យ​បាន​និយាយ​លួងលោម​នាង​កុំ​ឲ្យ​មាត់​ប្រាប់​ប្ដី និង​បាន​ចាកចេញ​ទៅ​បាត់ ប៉ុន្តែ​នាង​មិន​បាន​ស្ដាប់​តាម​បង្គាប់​ជន​នេះ​ទេ ក្រោយ​ពេល​ជនសង្ស័យ​នេះ​ចាក​ចេញពី​បន្ទប់​នាង​បាត់ នាង​បាន​ទូរស័ព្ទ​ប្រាប់​ប្ដី​ពី​ដំណើររឿង​ទាំងអស់ ។ ទើប​ពេល​នោះ​បុរស​ជា​ប្ដី​បាន​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​នាំ​ទៅ​កាន់​ប៉ុស្ដិ៍​ដើម្បី​សាកសួរ ហើយ​ជន​នេះ​បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​មែន ព្រោះតែ​ឃើញ​នាង​ស្លៀកពាក់​ខ្លី​បញ្ចេញ​សាច់​សខ្ចី​ទ្រាំ​មិន​បាន ក៏​ចាប់រំលោភ​តែ​ម្ដង​» ។ លុះ​ក្រោយ​ពេល​សួរនាំ​ដឹង​រឿង នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​នោះ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ