ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហា​យ​ឡែ​ន​ឌ័​រ​ពន្លះ​ក្របី​៥​ក្បាល​ងាប់​១​ក្បាល​របួសធ្ងន់​១​ក្បាល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គោក្របី​ដើរ​ឆ្លងផ្លូវ​ចំនួន​៥​ក្បាល​ត្រូវ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បើក​លឿន​ចាប់​ហ្វ្រាំង មិន​ទាន់​ជ្រុល​ទៅ​បុក​ងាប់​មួយ​ក្បាល និង​របួសធ្ងន់​មួយ​ក្បាល ចំណែក​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ គោក្របី​ដើរ​ឆ្លងផ្លូវ​ចំនួន​៥​ក្បាល​ត្រូវ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បើក​លឿន​ចាប់​ហ្វ្រាំង មិន​ទាន់​ជ្រុល​ទៅ​បុក​ងាប់​មួយ​ក្បាល និង​របួសធ្ងន់​មួយ​ក្បាល ចំណែក​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ប្រមាណ​ជា​១០០​ម៉ែត្រ ពី​រង្វង់​មូល​ជ្រោយចង្វារ​ព្រហ្ម​មុខ​បួន ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AM-៩៨៤៣ ជិះ​គ្នា​២​នាក់​ប្រុស​ស្រី​បើកបរ​មក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​មាន​សត្វ​ក្របី​៥​ក្បាល​ដើរ​តាម​ផ្លូវជាតិ​គ្មាន​សណ្តាប់ធ្នាប់​ហើយ​ដើរ​ឆ្លងផ្លូវ​ធ្វើ​ឲ្យ​រថយន្ត​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ក្របី​២​ក្បាល​បណ្តាល​ឲ្យ​ក្របី​មួយ​ក្បាល​ងាប់ និង​មួយ​ក្បាល​ទៀត​រង​របួសធ្ងន់ ។

ចំណែកឯ​៣​ក្បាល​ទៀត​រត់គេច​អស់ រីឯ​រថយន្ត​ខ្ទេច​មួយ​កំណាត់​ខាង​មុខ​ទៅ​មុខ​លែង​រួច​សំណាងល្អ​ហើយ​ដែល​មិន​រេ​ចង្កូត​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ ។ ក្រោយ​ពេល​កើតហេតុ​មិនឃើញ​មាន​ម្ចាស់​ក្របី​ចេញ​មុខ​មក​ដោះស្រាយ​នោះ​ទេ​ហើយ​រថយន្ត​ហា​យ​ឡេ​ន​ឌ័​រ​ហៅ​រថយន្ត​ស្ទូច​យក​ទៅ​ជួស​ជុស​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ