ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីជន​ពិការ​ជើង​ទាំង​២ តស៊ូ​ចិញ្ចឹម​កូន​ដល់​ធំ(មានវីដេអូ)

6 ឆ្នាំ មុន
  • កោះកុង

កោះកុង ៖ ស្ត្រី​ពិការ​ជើង​ទាំង​២( ខ្វិន​) ម្នាក់​ត្រូវ​បាន​ធ្លាក់ខ្លួន​ក្លាយជា​ស្ត្រី​មេម៉ាយ​តាំងពី​ឆ្នាំ​១៩៩៤ ខណៈ​ពេល​ដែល​ប្តី​របស់​គាត់​បាន​ស្លាប់​ដោយសា​ជំងឺ ហើយ​បន្សល់​ទុក​នូវ​កូនប្រុស​២​នាក់ តូច​ៗ​ឲ្យ​គាត់​មើលថែ និង​ចិញ្ចឹម​បីបាច់​រហូត​មក ។…

កោះកុង ៖ ស្ត្រី​ពិការ​ជើង​ទាំង​២( ខ្វិន​) ម្នាក់​ត្រូវ​បាន​ធ្លាក់ខ្លួន​ក្លាយជា​ស្ត្រី​មេម៉ាយ​តាំងពី​ឆ្នាំ​១៩៩៤ ខណៈ​ពេល​ដែល​ប្តី​របស់​គាត់​បាន​ស្លាប់​ដោយសា​ជំងឺ ហើយ​បន្សល់​ទុក​នូវ​កូនប្រុស​២​នាក់ តូច​ៗ​ឲ្យ​គាត់​មើលថែ និង​ចិញ្ចឹម​បីបាច់​រហូត​មក ។

តាម​ការ​រៀបរាប់​ដោយ​ត្រួស​ៗ​របស់​អ៊ំ​ស្រី​បាន​ឲ្យ​ដឹង​ថា អ៊ំ​ស្រី​មានឈ្មោះ ឃិ​ន អ៊ី​ម អាយុ​៦០​ឆ្នាំ និង​ប្តី​របស់​គាត់​ឈ្មោះ ឡុ​ង ត្រេ​ន បាន​ស្លាប់​ក្នុង​ឆ្នាំ​១៩៩៤ ។ អ៊ំ​ស្រី​បាន​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​នៅ​ក្នុង​ឆ្នាំ​១៩៨០ មានកូន​ប្រុស​២​នាក់ កូនច្បង​កើត​នៅ​ឆ្នាំ​១៩៨៣ និង​កូន​ទី​២​កើត​នៅ​ឆ្នាំ​១៩៩២ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​គុយ ឃុំ​ស្តេច​គង់ ស្រុក​បន្ទាយមាស ខេត្តកំពត ។

គ្រួសារ​របស់​គាត់​មានមុខរ​បរជា​ក្រុម​សិល្ប​តន្ត្រីបុរាណ ដោយ​ប្តី​របស់​គាត់​ជា​អ្នកលេង​ភ្លេង ចំណែក​រូប​គាត់​ជា​អ្នកចម្រៀង និង​ជា​ឆ្មប​បុរាណ​ម្នាក់​ក្នុងភូមិ ។ អ៊ំ​ស្រី​បាន​បន្ត​ថា ពួក​គាត់​បាន​ប្រកប​មុខរបរ​នេះ ដើម្បី​ចិញ្ចឹម​រហូត​មក ។ នៅ​ឆ្នាំ​១៩៩៣ ប្តី​ប្រពន្ធ​របស់​គាត់ បាន​ទៅ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន តែ​ដល់​ឆ្នាំ​១៩៩៤ ប្តី​ក៏​បាន​ឈឺ​ស្លាប់ ចោល​គាត់ ពេល​នោះ​វង់​តន្ត្រីបុរាណ​ក៏​លែង​ត្រូ​ការ​រូប​គាត់​ទៀត ធ្វើ​ឲ្យ​រូប​គាត់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ដោយសារ​តែ​កាយសម្បទា​របស់​ខ្លួន​ពិការ និង​កូន​នៅ​តូច​ៗ ព្រម​ជាមួយ​គ្នា​នោះ រដ្ឋអំណាច​គ្រប់​ជាន់ថ្នាក់​ក៏​បោះបង់​រូប​គាត់​ទៀត រូប​គាត់​ត្រូវ​ខំប្រឹង​ត្រដ​រស់​ចិញ្ចឹម​កូន ដោយ​ប្រវាស់​ស្រែ​ដែល​មាន​ទំហំ​មួយ​ស្លឹក ជាមួយ​អ្នក​ភូមិ​ក្បែរ​ខាង​គ្នា ។

ពួក​គាត់​៣​នាក់​ម្តាយ និង​កូន​បាន​រស់​ក្នុង​ស្ថានភាព​វេទនា​ដោយ​ប្រវាស់​ស្រែ​ជាមួយ​អ្នក​ភូមិ​រហូត​ដល់​ឆ្នាំ​១៩៩៩-២០០០ ក៏​ត្រូវ​បាន​ទឹកជំនន់​លិច​ជាប់​គ្នា​២​ឆ្នាំ ស្រែ​ស្រូវ ប្រវាស់​ក៏​ត្រូវ​លិច​រលួយ​អស់ ពេល​នោះ​ពួក​គាត់​ទាំង​៣​នាក់​កាន់តែ​វេទនា រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ដែល​ទទួល​រងទឹក​ជំនន់ ស្វែងរក​ទីទួល​សុវត្ថិភាព ពួក​គាត់​ទាំង​៣​នាក់​ម៉ែកូន​ក៏​បាន​ជន្លៀស​ខ្លួន​មក​នៅ​តំបន់​ភ្នំ​វ​ល្ល៍ ដោយ​យក​ដីស្រែ​ដូរ​អង្ក​ហូប បណ្តោះអាសន្ន និង​ចាប់​យកមុខរ​បរកាប់​អុស​លក់​រហូត​ដល់​ឆ្នាំ​២០១០ ។

ដោយ​ពលរដ្ឋ​រស់នៅ​ច្រើន​ធ្វើ​ឲ្យ​តំបន់​ភ្នំ​វ​ល្ល៍​ទាំងមូល​រង​ការ​រិច​រិល​ដោយ​កាប់​បំផ្លាញ នៅ​ចុងឆ្នាំ​២០១០​ខាង​មន្ត្រី​បរិស្ថាន​បាន​ចុះ​ទៅ​ហាមឃាត់ ពួក​គាត់​ក៏​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​មក​រស់នៅ​ក្នុង​ខេត្តកោះកុង​វិញ​ម្តង ។ ដោយ​កូនប្រុស​ទាំង​២ ដើរ​ធ្វើ​ជា​កម្មករ​សំណង់​រហូត​ដល់​សព្វថ្ងៃ ។

អ៊ំ​ស្រី​បាន​រៀបរាប់​ទៀត​ថា សព្វថ្ងៃ​កូនប្រុស​ទាំង​២​របស់​គាត់ មានគ្រួសារ​អស់ហើយ តែ​រូប​គាត់​ត្រូវ​បានកូន​ទី​២ យក​មក​រស់នៅ​ជាមួយ និង​ទទួល​បន្ទុក​មើល​ចៅ​ម្នាក់ ព្រោះ​កូនប្រុស និង​កូនប្រសា​ទៅ​ធ្វើ​ជា​កម្មករ​សំណង់​រាល់ថ្ងៃ​ព្រឹក​បាត់​យប់​បាន​មក​ដល់ និង​បាន​ជួល​ដី​គេ​សង់ផ្ទះ​រស់នៅ​ក្នុងភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរៈភូមិន្ទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ