ខេត្តត្បូងឃ្មុំ ៖ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ ឈួន ពីន ហៅយោនកាពីន ភេទប្រុស
អាយុ២៩ឆ្នាំ បានធ្វើសកម្មភាពប្លន់ផ្ទះវេរលុយវីងរបស់ចែពិដោរ យីហោ ស្រីពេជ្រ ត្រង់ចំណុចផ្លូវបំបែក
ក្រែក ក្នុងភូមិពើក ឃុំក្រែក ស្រុកពញាក្រែក។ ហេតុការណ៍អំពើប្លន់បានកើតឡើងនៅវេលាម៉ោង៧
និង៣០នាទីព្រឹក ថ្ងៃទី០៥ មីនា ២០១៨នេះ ដោយយកបានតែម៉ាស៊ីនATM ធុនតូចមួយគ្រឿង សម្រាប់ដកលុយ ហើយបានរត់ទៅពួនសម្ងំនៅផ្ទះស្រីស្នេហ៍របស់ខ្លួន។ លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្ត ទទួលផែនព្រហ្មទណ្ឌប្រាប់ថា នៅមុនពេលកើតហេតុមុខសញ្ញា ប្លន់ខាងលើនេះ បានជិះម៉ូតូ០១គ្រឿងមកដល់ត្រង់ផ្ទះវេរលុយវីងក៏បានស្រែកសំឡុតឲ្យយកលុយឲ្យវា ក្នុងពេលនោះអ្នកវេរលុយក្នុងនោះគ្រាន់តែឮបែបនេះភ័យពេក ក៏បានឱនក្បាលចុះខ្លាចចោរបាញ់ត្រូវ។ សកម្មភាពបានកើតឡើងប្រមាណតែ២នាទីប៉ុណ្ណោះ ចោរប្លន់បានម៉ាស៊ីនដកលុយ ATM យកចេញទៅទាំងប្រញាប់ប្រញាល់ ដោយខ្លាចសមត្ថកិច្ចមកទាន់។
លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្តបន្តថា បន្តិចក្រោយមកសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានមកដល់ និងបានបង្កឲ្យមានការភ្ញាក់ផ្អើល ត្រូវបានលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត ឲ្យតាម្រមាញ់រកចោរប្លន់រូបនេះ។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចនោះបាន ស្គាល់អត្តសញ្ញាណ មុខសញ្ញាចោរប្លន់ ក្រុមចោរ២នាក់បានជិះម៉ូតូយកម៉ាស៊ីនATMទៅកាន់កន្លែងវេរលុយមួយកន្លែង នៅត្រពាំងផ្លុង ដើម្បីដកយលុយតែម្ចាស់កន្លែងនោះមិនបានដកឲ្យនោះទេ ដោយនៅម៉ាស៊ីនវេរលុយ មានសសេរឈ្មោះជាកម្មសិទ្ធរបស់ចែពិដោរ ដែលអ្នករកស៊ីដូចគ្នាបានស្គាល់។ បន្ទាប់ពីដក
លុយមិនបានក៏មកសម្ងំនៅផ្ទះស្រីស្នេហ៍ម្នាក់នៅភូមិពើក មានចម្ងាយប្រមាណជិត២គីឡូម៉ែត្រពីកន្លែង
ប្លន់ ក៏សម្ងំនៅទីនោះដោយបានដោះដូរខោអាវចេញ ដើម្បីចៀសវាងកុំឲ្យសមត្ថកិច្ចស្គាល់។
លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្ត បញ្ជាក់ថា ក្រោមការតាមប្រមាញ់
គ្រប់ច្រកល្ហកនោះនាព្រឹកថ្ងៃដដែល ដោយមានការបំភ្លឺពីសាក្សីនោះក៏ដឹងថាមុខសញ្ញាប្លន់
បានទៅផ្ទះស្រីស្នេហ៍ សមត្ថកិច្ចបានឡោមព័ទ្ធពីខាងក្រៅ។ ដោយសារតែទ័លច្រកគ្មានផ្លូវរត់ក៏ជន
ឈ្មោះពីន បានលេបថ្នាំធ្វើអត្តឃាតប៉ងសម្លាប់ខ្លួន តែមិនបានសម្រេចព្រោះពេលដែលសមត្ថកិច្ចបាន
ឡើងទៅឆែករកកាំភ្លើងលើផ្ទះបានឃើញ ក៏ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ។ សូមបញ្ជាក់ថា ផ្ទះវេរលុយ
វីងខាងលើដែលចោរបានចូលទៅប្លន់យកលុយមិនបាននោះ គឺជាផ្ទះរបស់ស្រីបង្កើតរបស់ឈ្មោះ ពីន
ហើយជននេះត្រូវបានឪពុកម្តាយកាត់កាលចោល ដោយសារតែបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់
ជាច្រើនហើយជននេះក៏មិនដែលនឹងចូលផ្ទះផងដែរ។ លោកស្នងការនគរបាលខេត្តកំពុងតែឲ្យសមត្ថ
កិច្ចតាមប្រមាញ់បក្ខពួកម្នាក់ទៀត ដែលបានយកកាំភ្លើងខ្លីទៅជាមួយនឹងបានរត់គេចខ្លួននោះ៕
ចែករំលែកព័តមាននេះ