ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លែង​លិខិត​សាធារណៈ​សាលា​ខណ្ឌ​ឫស្សី​កែវ​រត់ការ​ផ្ទេរ​កម្ម​សិទ្ធិ​ដី​ធ្លី​ត្រូវ​ចាប់​ខ្លួន​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប្រ​ជា​ពល​រដ្ឋ​នាំ​គ្នា​ចាប់​ខ្លួន​នៅ​មុខ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ​ប្រគល់​​​ឱ្យ​នគរ​បាល​ខណ្ឌ​ឫស្សី​កែវ កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៧ ធ្នូ បន្ទាប់​ពី​ក្លែង​លិខិត​សាធារណៈ​របស់​សាលា​ខណ្ឌ​ឫស្សី​កែង​ រត់​ការ​​លិខិត​ផ្ទេរ​កម្ម​សិទ្ធិ​ដី​ធ្លី​ និង​ផ្ទះ​សម្បែង​ឆបោក​យក​ប្រាក់​ពី​ប្រជា​ពល​រដ្ឋ​​ចំនួន​២នាក់​បាន​ប្រាក់​​ចំនួន​១.០៥០​ដុល្លារ​ហើយ​បាន​បែក​ធ្លាយ ។

ជន​​ដើរ​ឆ​បោក​ឈ្មោះ​ហ៊ីង សំអាន ហៅ​ជា សំអុល ហៅ​ខៀវ រិទ្ធ ​ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​លំនៅ​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ ។ ចំណែក​អ្នក​​ចាញ់​បោក​គេ​១-ឈ្មោះ​គឹម សម្បត្តិ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​លំនៅ​ភូមិ​លូ សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឫស្សី​កែវ អស់​ប្រាក់​​៣៥០​ដុល្លារ និង​២-ឈ្មោះ​សុខ លាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មានលំនៅ​សង្កាត់​​ព្រែក​ព្នៅ​ ខណ្ឌ​សែន​សុខ អស់​ប្រាក់​​៧០០​ដុល្លារ ។

តាម​មន្ត្រី​នគរ​បាល​ខណ្ឌ​​ឫស្សី​កែវ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ត្រូវ​ប្រជា​ពល​រដ្ឋ​ដែល​​ចាញ់​បោក​នាំ​គ្នា​​ចាប់​ខ្លួន​យក​​ទៅ​ប្រគល់​ឱ្យ​នគរ​បាល​ បន្ទាប់​ពី​ដើរ​ឆបោក​ប្រើ​រូប​ភាព​ក្លែង​លិខិត​សាធារណៈ​របស់​សាលា​ខណ្ឌ​ឫស្សី​កែវ​រត់​ការ​ធ្វើ​លិខិត​ផ្ទេរ​កម្ម​សិទ្ធិ​ដីធ្លី និង​ផ្ទះ​សម្បែង ។ ប្រភព​បាន​បន្ត​​ថា ឈ្មោះ​ហីុង សំអាន ហៅ​ជា សំអុល ហៅ​ខៀវ រិទ្ធ បាន​ទៅ​ទារ​ប្រាក់​ពី​ប្រជា​ពល​រដ្ឋ​​ម្នាក់​ចំនួន​៣៥០​ដុល្លារ និង​ម្នាក់​ទៀត​ចំនួន​៧០០​ដុល្លារ ដើម្បី​រត់​ការ​ផ្ទេរ​កម្ម​សិទ្ធ​ិ​ដី​ធ្លី​ និង​ផ្ទះ​សម្បែង​ បន្ទាប់ពី​មាន​ការ​ទិញ​លក់​ដី។ ក្រោយ​ពេល​ទទួល​បាន​ប្រាក់​​ ជន​នោះ​បាន​ធ្វើ​លិខិត​ផ្ទេរ​កម្ម​សិទ្ធិ​របស់​សាលា​ខណ្ឌ​ឫស្សី​កែវ​​ក្លែង​មា​ត្រា និង​មានស៊ី​ញ៉េ​លោក​ឃ្លាំង ហួត ​អភិបាល​​ខណ្ឌ​ហើយ​​ហ្វូតូ​​យក​ទៅ​បង្ហាញ​ម្ចាស់​ប្រាក់​ថា​ធ្វើ​រួច​ហើយ និង​ទា​រ​ប្រាក់​បន្ថែម​ទៀត​ ។

ដោយ​មាន​ការ​សង្ស័យ​ប្រជា​ពល​រដ្ឋ​ចំនួន​២នាក់​បាន​តាម​សួរ​នាំ​​ និង​ចាប់​ខ្លួន​នៅ​មុខ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត រួច​បញ្ជូន​ទៅ​ប្រគល់​ឱ្យ​នគរ​បាល​ប៉ុស្តិ៍​ទួល​សង្កែ រួច​បញ្ជូន​ទៅ​កាន់​អធិការ​ដ្ឋាន​​ខណ្ឌ​ឫស្សី​កែវ​ចាត់​ការ​តាម​ច្បាប់ ៕