ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​មនុស្ស​ជំនិត​នាយក​រដ្ឋមន្ត្រី​​ជាប់​ឃុំ​ក្នុងផ្ទះ

6 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ យោង​តាម​ប៉ូលិស​ថា អតីត​ទីប្រឹក្សា​ម្នាក់​របស់​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល និង​ពាណិជ្ជករ​ម្នាក់​កាលពី​ថ្ងៃ​ទី​៤ មីនា ត្រូវ​ជាប់​ឃុំឃាំង​ក្នុងផ្ទះ ក្រោយ​រយៈ​ពេល​១៤​ថ្ងៃ​នៃ​ការ​ជាប់​ឃុំ​ទាក់ទិន​រឿង​ក្លែងបន្លំ​មួយ​សង្ស័យ​លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ ចូល​ឡូ​កឡំ​ដែរ…

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ យោង​តាម​ប៉ូលិស​ថា អតីត​ទីប្រឹក្សា​ម្នាក់​របស់​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល និង​ពាណិជ្ជករ​ម្នាក់​កាលពី​ថ្ងៃ​ទី​៤ មីនា ត្រូវ​ជាប់​ឃុំឃាំង​ក្នុងផ្ទះ ក្រោយ​រយៈ​ពេល​១៤​ថ្ងៃ​នៃ​ការ​ជាប់​ឃុំ​ទាក់ទិន​រឿង​ក្លែងបន្លំ​មួយ​សង្ស័យ​លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ ចូល​ឡូ​កឡំ​ដែរ ។

តុលាការក្រុង​តែ​ល​អា​វីវ​មួយ​បាន​ដោះ​លែង​លោក NIR HEFETZ អតីត​ទីប្រឹក្សា​របស់​គ្រួសារ​លោក​នេ​តាន់​យ៉ា​ហ៊ូ និង​លោក SHOUL ELOVITCH ពាណិជ្ជករ​ម្នាក់​ដែល​កាន់កាប់​ក្រុម​ហ៊ុន​ទូរស័ព្ទ BEZEQ ក្រោយ​ការ​សួរ​ចម្លើយ​បុរស​ទាំង​២​នាក់​នេះ លោក​នេ​តាន់​យ៉ា​ហ៊ូ ភរិយា​លោក​គឺ​លោកស្រី​សា​រ៉ា ព្រមទាំង​ជនសង្ស័យ​ឯទៀត​ៗ​មក ។

តាម​សារព័ត៌មាន​ថា ប៉ូលិស​ស្រាវជ្រាវរ​កថា​តើ​ប្តី​ប្រពន្ធ​លោក​នេ​តាន់ យ៉ា​ហ៊ូ ស្វែងរក​ផលប្រយោជន៍​ពី​ក្រុមហ៊ុន WALLA ជា​ក្រុម​ហ៊ុន​ព័ត៌មាន​របស់​លោក ELOVITCH ជា​ថ្នូរ​នឹង​ការ​ជួយ​សម្រួល​របស់​រដ្ឋាភិបាល​ដែល​អាច​ឱ្យ​ក្រុមហ៊ុន BEZEQ ចំណេញ​ប្រាក់​ច្រើន​​រយ​លាន​ដុល្លារ​ដែរ ឬ​យ៉ាងណា ។ លោក HEFETZ សង្ស័យ​ធ្វើ​ជា​អ្នក​រត់ការ​រវាង​លោក​នេ​តាន់ យ៉ា​ហ៊ូ និង​បណ្តា​អ្នក​ទទួលខុសត្រូវ​ក្រុមហ៊ុន BEZEQ និង​ក្រុមហ៊ុន WALLA ។ លោក​ក៏​ជាប់​សង្ស័យ​ដែរ​ថា ប៉ុនប៉ង​សូកប៉ាន់​ចៅ​ក្រុម​ចូល​និវត្តន៍​ម្នាក់​ឱ្យ​ជួយ​បិទ​ការ​ស៊ើបអង្កេត​មួយ​លើ​លោកស្រី​សា​រ៉ា​នេ​តាន់​យ៉ា​ហ៊ូ ទាក់ទិន​រឿង​រំលោភ​ប្រើប្រាស់​បណ្តា​មូលនិធិ​សាធារណៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ