ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ជាង​ដំ​ដែក​បាន​ត្រឹម​ម៉ា​រស់​មិន​អាច​ធ្វើ​មានបាន​ឡើយ

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ អ្នក​ប្រកបរ​បរដំ​កាំបិត​លក់​ម្នាក់​បាន​និយាយ​ថា មុខរបរ​នេះ​ធ្វើ​អ្នកមាន​មិន​បាន​ទេ គឺ​បាន​ត្រឹមតែ​ម៉ា​រស់ ។ នៅ​ក្នុង​គ្រួសារ​មួយ ដែល​មានកូន​២​នាក់​ក្នុង​បន្ទុក បុរស​ឈ្មោះ ហូ…

ខេត្តរតនគិរី ៖ អ្នក​ប្រកបរ​បរដំ​កាំបិត​លក់​ម្នាក់​បាន​និយាយ​ថា មុខរបរ​នេះ​ធ្វើ​អ្នកមាន​មិន​បាន​ទេ គឺ​បាន​ត្រឹមតែ​ម៉ា​រស់ ។

នៅ​ក្នុង​គ្រួសារ​មួយ ដែល​មានកូន​២​នាក់​ក្នុង​បន្ទុក បុរស​ឈ្មោះ ហូ កូត អាយុ​៣២​ឆ្នាំ ប្រកប​​មុខរបរ​ជា​អ្នក​ធ្វើ​កាំបិត​លក់ រស់នៅ​ភូមិ​ថ្មី ឃុំ​ទីង​ចាក់ ស្រុក​ប​កែវ ដែល​ជា​ជំនាញ​បន្ត​ពី​កេរ​ឪពុក​របស់​គាត់​បាន​រៀបរាប់​ថា គាត់​ចាប់​យកមុខរ​បរដំ​កាំបិត​លក់​នេះ ក្រោយ​ពី​ឪពុក​របស់​គាត់​ចាស់ជរា​ទៅ​ធ្វើការ​លែង​កើត ក៏​បាន​ធ្លាក់​មក​លើ​ខ្លួន​ជា​កូន​បន្តវេន​បាន​រយៈពេល​៦​ឆ្នាំ​ហើយ ។ ក្នុង​នោះ​ដែរ​ប្រភេទ​ដែក​ដែល​គាត់​យក​មក​ធ្វើ​កាំបិត​គឺ​គាត់​ដើរ​ទិញ​ប្រភេទ​ដែកថែប​មាន​ចន្ទាសរថយន្ត​ក្នុង​១​គីឡូក្រាម​តម្លៃ​៤​ពាន់​រៀល ជូន​ពេល​ខ្លះ​អស់​ដែក​ធ្វើ និង​ពិបាក​រក​ទិញ ធ្វើ​ឱ្យ​ស្ទះ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ផង​ដែរ ។

អ្នក​ធ្វើ​កាំបិត​រូប​នោះ​បាន​បន្ត​ថា មួយ​ថ្ងៃ​បើ​មាន​ដែក​គ្រប់គ្រាន់​គាត់​អាច​ធ្វើ​កាំបិត​បាន​ចំនួន​២​ទៅ​៣​កាំបិត ហើយ​ក្នុង​កាំបិត​១​ធុន​តូច​លក់​បាន​តម្លៃ​២៥០០០​រៀល រីឯ​កាំបិត​ធុន​ធំ​បាន​តម្លៃ​៤០០០០​រៀល ។ គាត់​ថា ពេល​ផលិត​បានជា​កាំបិត​ហើយ ជួនកាល​៣​ទៅ​៤​ថ្ងៃ​ទើប​លក់​បាន​៣​ទៅ​៤​កាំបិត បើ​ចំ​ថ្ងៃ​ណា​ហេង​មាន​បងប្អូន​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​បាន​លុង​មក​ទិញ គាត់​លក់ដាច់​ច្រើន គឺ​ធ្វើ​ទៅ​តាម​ការ​កុម្ម៉ង់​ឱ្យ​ម្ដង​ៗ​ចំនួន​២០​ទៅ​៣០​កាំបិត ។

លោក ហូ កូត បាន​បន្ត​ទៀត​ថា ទម្រាំ​រក​ទិញ​ដែក​ដំ​កាំបិត​ឱ្យ​អាជីវករ​ក្នុង​ផ្សារ​គ្រប់​ចំនួន​ត្រូវ​ប្រើ​ពេល​ពី​២​ទៅ​៣​ខែ​ឯណោះ ទើប​ចប់​ដែល​ចំណុច​នេះ​ហើយ​ធ្វើ​ឱ្យ​គាត់​ស្ទះ​សេដ្ឋ​កិច្ច​ក្នុង​គ្រួសារ ។ គាត់​បាន​បញ្ជាក់​ថា កាំបិត​ដែល​គាត់​ធ្វើ​មាន​តែ​២​ប្រភេទ​ទេ គឺ​កាំបិត​ក​កុក និង​កាំបិត​ខ្វែវ ជា​ប្រភេទ​កាំបិត​ដែល​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​កាប់​ត្រាយព្រៃ​ធ្វើ​ចម្ការ ។

តាម​រយៈ​អ្នក​ធ្វើ​កាំបិត​រូប​នេះ​បានឱ្យ​ដឹង​ដែរ​ថា គាត់​មិន​ធ្លាប់​មានការ​កុម្ម៉ង់​ឱ្យធ្វើ​ជា​ដាវ​ឬ​កាំបិត​ជា​អាវុធ​សម្រាប់​បង្ក​បញ្ហា​ក្នុង​សង្គម​នោះ​ទេ ហើយ​គាត់​ក៏​បាន​បញ្ជាក់​ថា ទោះបី​មក​ចរចា​ឱ្យ​គាត់​ធ្វើ​ក៏​មិន​ធ្វើ​ដែរ ។ អ្នក​ដំ​កាំបិត​លក់​រូប​នេះ​បន្ត​ថា ជីវិត​អ្នក​ដំ​ដែក​ដូច​គាត់​នេះ​បាន​ត្រឹមតែ​ម៉ា​រស់ តែ​ធ្វើ​អ្នកមាន​មិនកើត​ទេ ។ នៅ​ក្នុងស្រុក​ប​កែវ​នេះ​មាន​ប្រជា​ពល​រដ្ឋ​ចំនួន​៤​គ្រូ​សារ​ទៀត​គេ​ប្រកប​មុខរបរ​ធ្វើ​កាំបិត​លក់​ដូច​គាត់​ដែរ​។ ក្នុង​ការ​អ​ងេ្ក​តរបស់​សារព័ត៌មាន​យើង​មុខរបរ​ដំ​កាំបិត​លក់​ក្នុង​ទីក្រុង​បាន​លុង​មាន​ចំនួន​៤​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ