ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​និ​ត ដើរ​ចេញពី​ហង្ស​មាស​ក្រោយ​ចប់​កិច្ចសន្យា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​អ្នកនិពន្ធ​បទ​ភ្លេង​វ័យក្មេង​ក្នុង​ផលិតកម្ម​ភ្លេង​រី​ខ​ត​ដែល​ជា​ចង្កោម​ហង្ស​មាស​តែ​មួយ​លោក​ម៉ា​និ​ត បាន​សម្រេច​ដើរ​ចេញពី​ផលិត​នេះ​ហើយ ក្រោយ​ពី​បាន​បញ្ចប់​កិច្ចសន្យា ។ ការ​សម្រេច​ដើរ​ចេញពី​ហង្ស​មាស​របស់​តារាចម្រៀង​រូប​នេះ បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​​នេះ​លោក​ហាក់​មិន​មាន​ចេញ​បទ ថ្មី​ៗ​បន្ត​ទៀត​ឡើយ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​អ្នកនិពន្ធ​បទ​ភ្លេង​វ័យក្មេង​ក្នុង​ផលិតកម្ម​ភ្លេង​រី​ខ​ត​ដែល​ជា​ចង្កោម​ហង្ស​មាស​តែ​មួយ​លោក​ម៉ា​និ​ត បាន​សម្រេច​ដើរ​ចេញពី​ផលិត​នេះ​ហើយ ក្រោយ​ពី​បាន​បញ្ចប់​កិច្ចសន្យា ។

ការ​សម្រេច​ដើរ​ចេញពី​ហង្ស​មាស​របស់​តារាចម្រៀង​រូប​នេះ បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​​នេះ​លោក​ហាក់​មិន​មាន​ចេញ​បទ ថ្មី​ៗ​បន្ត​ទៀត​ឡើយ ខណៈ​ពេល​ហង្ស​មាស​ក៏​បាន​នាំ​ចូល​តារា​ថ្មី​បន្ថែម​ទៀត ។

ម៉ា និ​ត បាន​ប្រកាស​ដើរ​ចេញ និង​មិន​បញ្ជាក់​ពី​ការ​ទៅ​កាន់​ផលិតកម្ម​ថ្មី​ណាមួយ​នៅ​ឡើយ​​ទេ ប៉ុន្តែ​គេ​សង្កេត​ឃើញ​តារាចម្រៀង​រូប​នេះ​បាន​ងាក​មក​រក​ការ​និពន្ធ​សៀវភៅ​ប្រលោមលោក​វិញ ។

តាម​រយៈ​សារ​ដែល​ដែល​បាន​បង្ហោះ​ម៉ា និ​ត ឱ្យ​ដឹង​ថា «​ថ្ងៃនេះ​ជា​ថ្ងៃ​ចុង​ក្រោយ​របស់ខ្ញុំ​នៃ​ការ​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ហង្ស​មាស ។

ខ្ញុំបាទ​សូម​ប្រកាស​ជា​ផ្លូវការ​ថា ខ្ញុំបាទ​ម៉ា​និ​ត នឹង​មិន​បន្ត​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ហង្ស​មាស​ទៀត​ឡើយ បន្ទាប់​ពី​កិច្ចសន្យា​បម្រើ​ការងារ​រយៈពេល​ប្រាំ​ឆ្នាំ បាន​ចប់​ជា​ស្ថាពរ ។ ខ្ញុំ​ពិតជា​គិតដល់​កន្លែង​ការងារ​ដែល​ខ្ញុំ​ធ្វើ មិត្ត​រួមការ​ងារ និង​ពេលវេលា ល្អ​ៗ​កន្លង​មក​។ រយៈពេល​ប្រាំ​ឆ្នាំ​កន្លង​មកនេះ មាន​មនុស្ស​ជា​ច្រើន​បាន​និយាយ​ពី​ចំណុច​អវិជ្ជមាន​នៃ​ការ​ដែល​ខ្ញុំ​ចូល​ធ្វើ​ជា​តារាចម្រៀង​នៅ​ផលិតកម្ម​មួយ​នេះ គេ​និយាយ​ថា ធ្វើ​បែប​នេះ​ទើបត្រូវ ធ្វើ​បែប​នោះ​ខុស​ហើយ ខ្ញុំ​មិន​គួរ​បែប​នេះ ខ្ញុំ​មិន​គួរ​បែប​នោះ តែ​ជាក់ស្ដែង​ខ្ញុំ​មិន​ដែល​ស្ដាយក្រោយ​ក្នុង​បម្រើ​ការងារ​នៅ​ទីនោះ​ឡើយ » ។

បើ​តាម​លោក​ម៉ា​និ​ត​ថា «​ខ្ញុំ​ចុះ​កិច្ចសន្យា​ធ្វើ​ជា​តារាចម្រៀង​ដំបូង ខ្ញុំ​មាន​អាយុ​ត្រឹមតែ ១៨​ឆ្នាំ​ប៉ុណ្ណោះ ខ្ញុំ​ពិតជា​ត្រូវ​រត់​ឲ្យ​ទាន់​អ្នក​ដទៃ​ដែល​ឈានជើងដើរ​ធម្មតា មានរឿង​ជា​ច្រើន ដែល​​ខ្ញុំ​បាន​រៀន​ពី​កន្លែង​មួយ​នេះ វា​ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​គិត ចេះ​ប្រឈម​មុខ ចេះ​ទំនាក់ទំនង រៀន​​ស្គាល់​ពី​ខ្លួនឯង និង​ចេះ​វិនិច្ឆ័យ​ចំណុច​តូច​លម្អិត​កាន់តែ​ច្បាស់ ។ ខ្ញុំ​គ្រាន់តែ​ចង់​ឲ្យ​គ្រប់​គ្នា​បញ្ឈប់​ការ​កាត់សេចក្ដី​ថា ការ​ដែល​ខ្ញុំ​ចូល​ហង្ស​មាស​គឺជា​កំហុស ។ វា​មិនមែន​ជា​កំហុស​ឡើយ ព្រោះ​វា​ជា​ការ​សម្រេចចិត្ត​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិន​ស្ដាយក្រោយ​នឹង​ការ​សម្រេចចិត្ត​របស់ខ្ញុំ​ដែរ​។ ការ​ចាកចេញ​នេះ​មិនមែន​ជា​ការ​ចុះចាញ់ ឬ​បរាជ័យ តែ​វា​ជា​ការ​ចាកចេញ​ដើម្បី​បន្តដំណើរ​ទៅ​មុខ ស្វែងរក​គោលដៅ និង​ក្ដី​ស្រមៃ​ថ្មី​មួយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ