ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជា​អ្នក​ណា​យក​កាំភ្លើង​មក​លាក់​ទុក​ក្នុង​ចេតិយ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កាំភ្លើង​វែង​មួយ​ដើម​ម៉ាក​M16 (​អឹ​ម​សី​) និង​គ្រាប់​ចំនួន​២៤​គ្រាប់ ដែល​រុំ​ដោយ​ថង់កៅស៊ូ​ពណ៌​ខ្មៅ ច្រក​ក្នុង​ការុង​ពណ៌​ស ត្រូវ​បាន​អ្នកស្រុក​ប្រទះ​ឃើញ​នៅ​ក្នុង​ចេតិយ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៤…

ខេត្តព្រៃវែង ៖ កាំភ្លើង​វែង​មួយ​ដើម​ម៉ាក​M16 (​អឹ​ម​សី​) និង​គ្រាប់​ចំនួន​២៤​គ្រាប់ ដែល​រុំ​ដោយ​ថង់កៅស៊ូ​ពណ៌​ខ្មៅ ច្រក​ក្នុង​ការុង​ពណ៌​ស ត្រូវ​បាន​អ្នកស្រុក​ប្រទះ​ឃើញ​នៅ​ក្នុង​ចេតិយ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែ​មិ​នា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ត្រពាំង​ស្គន់ ឃុំ​ជី​ផុ​ច ស្រុក​មេ​សាង ខេត្តព្រៃវែង ។

បើ​តាម​សម្ដី​របស់​អ៊ុំ​ស្រី ធឹង ហ៊​ន់ អាយុ​៦៣​ឆ្នាំ ជា​ម្ចាស់​ចេតិយ​ខាងលើ បាន​រៀបរាប់​ថា ចេតិយ​នេះ​ស្ថិត​នៅ​ក្រោយ​ផ្ទះ​គាត់​ចំងាយ​១២០​ម៉ែត្រ ហើយ​រាល់ថ្ងៃ​គាត់​មិន​ដែល​ចាក់សោរ​នោះ​ទេ ហើយ​ក៏​មិនសូវ​បាន​ទៅ​មើល និង​បោសសម្អាត​ញឹកញាប់​អី​ដែរ គឺ​៤​ទៅ​៥​ថ្ងៃ ឬ​មួយ​អាទិត្យ​ទើប​ទៅ​បោសសម្អាត​ម្តង ។ អ៊ុំ​ស្រី​បាន​បន្ត​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៨ ពេល​ដែល​គាត់​ទៅ​បោសសម្អាត​ជុំវិញ​ចេតិយ​រួច គាត់​ក៏​បើកទ្វា​ចេតិយ បម្រុង​ចូល​ទៅ​សម្អាត​ក្នុង​ចេតិយ​ទៀត ស្រាប់តែ​ឃើញ​ការុង​ពណ៌​ស​មួយ​នៅ​ក្នុង​នោះ មិនដឹង​អ្នក​ណាយ​កមក​លាក់​ទុក​តាំងពី​អង្កាល់ លុះ​ពេល​គាត់​ទាញ​យក​មក​បើក​មើល ស្រាប់តែ​ឃើញ​កាំភ្លើង​ធ្វើ​ឲ្យ​គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​តែ​ម្តង ។

ដោយឡែក​ខាង​សមត្ថកិច្ច​ប៉ូ​ស្តិ៍​នគរបាល​ឃុំ​ជី​ផុ​ច ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ក៏​ចុះ​ទៅ​ពិនិត្យ​មើល​ភ្លាម ហើយ​បាន​បញ្ជាក់​ថា កាំភ្លើង​នេះ​ម៉ាក​M16 (​អឹ​ម​សី​) នៅ​មានគុណ​ភាព​៦០​ភាគរយ រួម​ទាំង​បង់​១​មាន​គ្រាប់​២៤​គ្រាប់ សុទ្ធតែ​នៅ​ល្អ​អាច​ប្រើ​បាន ដែល​គេ​សន្និដ្ឋាន​ថា កាំភ្លើង​នេះ​អាច​ជា​របស់​ជន​ទុច្ចរិត​យក​មក​លាក់​ទុក សម្រាប់​ធ្វើ​សកម្មភាព​អ្វីមួយ ហើយ​ជន​ទុច្ចរិត​នោះ អាច​នៅ​ក្នុង​មូលដ្ឋាន​នោះ​តែ​ម្តង ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​រកមុខ​សញ្ញា​ដើម្បី​ឃាត់ខ្លួន ចំណែក​វត្ថុ​តាង​កាំភ្លើង ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ូ​ស្តិ៍​រដ្ឋបាល​ឃុំ​ជី​ផុ​ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ