ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ​លេង​លើ​គ្រែ​សុខ​ៗ ម៉ូតូ​មក​បុក​ឡើង​ប៉ើង

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កុមារី​អាយុ​៥​ឆ្នាំ​ម្នាក់ បាន​រង​របួស​ធ្ងន់ធ្ងរ ដោយសារ​តែ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ជិះ​មក​បុក​ទាំង​កំរោល នៅ​ខណៈ​ពេល​ដែល​កុមារី​រង​គ្រោះ កំពុង​អង្គុយ​លេង​លើ​គ្រែ​ក្បែរ​ចិញ្ចើម​ផ្លូវ ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៤…

ខេត្តព្រៃវែង ៖ កុមារី​អាយុ​៥​ឆ្នាំ​ម្នាក់ បាន​រង​របួស​ធ្ងន់ធ្ងរ ដោយសារ​តែ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ជិះ​មក​បុក​ទាំង​កំរោល នៅ​ខណៈ​ពេល​ដែល​កុមារី​រង​គ្រោះ កំពុង​អង្គុយ​លេង​លើ​គ្រែ​ក្បែរ​ចិញ្ចើម​ផ្លូវ ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៤ ខែ​មិ​នា​នេះ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨A ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៣ និង​៥៤ ក្នុងភូមិ​វៃ​វេទ ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង ។

គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយ​ម៉ូតូ​មួយ​គ្រឿង សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង​១K- ៧៦០២ បើកបរ​ដោយ​ឈ្មោះ ហ័ស ហ៊ុ​ច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជ្រៃ ឃុំ​រាប ស្រុក​ពារាំង ចំណែក​កុមារី​រង​គ្រោះ​មានឈ្មោះ ភា ស៊ា​វ​ម៉ី អាយុ​៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។

ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​បង្ក​ខាងលើ​ជិះ​តែ​ម្នាក់ឯង ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​តែ​ម៉ូតូ​បើក​លឿន​ពេក អ្នកបើកបរ​គ្រប់គ្រង​មិន​បាន​ធ្វើ​ឲ្យ​ម៉ូតូ​ធ្លាក់​ចេញពី​ផ្លូវ ហើយ​ជ្រុល​ទៅ​បុក​គ្រែ​ឬ​ស្សី ដែល​នៅ​ក្បែ​ចិញ្ចើម​ផ្លូវ​ទាំង​កំរោល បណ្តាល​ឲ្យ​កុមារី​រង​គ្រោះ ដែល​កំពុង​តែ​អង្គុយ​លេង​ម្នាក់ឯង​លើ​គ្រែ​នោះ ខ្ទាត​ប៉ើង និង​រង​របួស​យ៉ាងធ្ងន់ធ្ងរ រីឯ​អ្នកបើកបរ​ម៉ូតូ​បង្ក​គ្រាន់តែ​រង​របួសស្រាល​ប៉ុណ្ណោះ ។

ក្រោយ​កើតហេតុ​កុមារី​រង​គ្រោះ​ត្រូវ​បាន​ឪពុក​ម្តាយ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ ។ ចំណែក​ជន​បង្ក​ទៅ​ព្យាបាល​របួស​នៅ​គ្លីនិក​ឯកជន​ក្នុងស្រុក រីឯ​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល រង់ចាំ​ភាគី​ទាំង​២ ចូលខ្លួន​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ