ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីដូន​ចេញពី​ផ្ទះបាយ​បាត់​ចៅ​មិនឃើញ​ផ្អើល​ឆោឡោ​ដើរ​រកតែ​ហួសពេល​ទៅ​ហើយ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កុមារី​អាយុ​៧​ឆ្នាំ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធម៌​ដោយសារ​តែ​ជម្ងឺ​ប្រចាំ​កាយ​ធ្វើ​ទុក​រើ​ឡើង​ធ្លាក់​ចូល​ទឹកទន្លេ​ក្នុង​ពេល​កំពុង​ដើរ​លេង​ម្នាក់ឯង ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាង​មុខ​ផ្ទះ​កុមារី​រង​គ្រោះ​ដែល​ស្ថិត​នៅ​ជាប់​ដង​ទន្លេតូច ក្នុងភូមិ​ថ្មី…

ខេត្តព្រៃវែង ៖ កុមារី​អាយុ​៧​ឆ្នាំ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធម៌​ដោយសារ​តែ​ជម្ងឺ​ប្រចាំ​កាយ​ធ្វើ​ទុក​រើ​ឡើង​ធ្លាក់​ចូល​ទឹកទន្លេ​ក្នុង​ពេល​កំពុង​ដើរ​លេង​ម្នាក់ឯង ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាង​មុខ​ផ្ទះ​កុមារី​រង​គ្រោះ​ដែល​ស្ថិត​នៅ​ជាប់​ដង​ទន្លេតូច ក្នុងភូមិ​ថ្មី ឃុំ​ពាម​មាន​ជ័យ ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង ។

កុមារី​រង​គ្រោះ​មានឈ្មោះ រ៉ា ស៊ី​ថា​រតនា អាយុ​៧​ឆ្នាំ រស់នៅ​ជាមួយ​ជីដូន​អាយុ​៥៩​ឆ្នាំ ចំណែក​ម្តាយ​ឈ្មោះ អ៊ំ រ៉ា​វី អាយុ​៣៣​ឆ្នាំ ទៅ​ធ្វើការ​ជា​កម្មការិនី​រោងចក្រ​នៅ​ភ្នំពេញ​យូរ​ៗ​ទើប​មក​លេង​កូន​នៅ​ស្រុក​ម្តង ។

ជុំវិញ​ហេតុ​ការ​ណ៌​នេះ​ត្រូវ​បាន​នគរបាល​មូលដ្ឋាន​ប្រាប់​ឱ្យ​ដឹង​ថា កុមារី​រង​គ្រោះ​មាន​ជម្ងឺឆ្កួតជ្រូក​ជា​ជម្ងឺ​ប្រចាំ​កាយ និង​ឧស្សាហ៍​ធ្វើ​ទុក​រើ​ឡើងជា​ញឹកញាប់ ប៉ុន្តែ​រាល់ពេល​ធ្វើ​ទុក​ម្តង​ៗ​ត្រូវ​បាន​ជីដូន និង​អ្នក​ជិតខាង​ជួយ​សង្គ្រោះ​បាន​មិន​ដែល​មាន​បញ្ហា​អ្វី​នោះ​ទេ ។

លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​កុមារី​រង​គ្រោះ​មាន​អាការ​ធម្មតា​ទើប​ជីដូន​មិន​បាន​តាម​ឃ្លាំមើល​បណ្តោយ​​ឱ្យ​ដើរ​លេង​មុខ​ផ្ទះ​ម្នាក់ឯង លុះ​មួយសន្ទុះ​ក្រោយមក​ពេល​ដែល​ជីដូន​ចេញពីផ្ទះ​បាយ​មក​រក​ចៅ​ក៏​ស្រាប់តែ​បាត់​មិនឃើញ​ចៅ​ក៏​មានការ​ផ្អើល​ឆោឡោ​នាំ​គ្នា​ដើរ​រកតែ​រក​មិនឃើញ ។

រហូត​ដល់​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល​គឺ​៤​ម៉ោង​ក្រោយ​ពី​បាត់​ខ្លួន​ក៏​ស្រាប់តែ​ឃើញ​សព​កុមារី​រង​គ្រោះ​អណ្តែត​ទៅ​ទើ​ជាប់​នឹង​បែរ​ត្រី​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​កូយ ជនជាតិ​វៀត​ណាម ដែល​ស្ថិត​នៅ​មាត់ទន្លេ​មេគង្គ ក្នុងភូមិ​ព្រែក​ខ្សាយ​ខាងជើង ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង ទើប​នាំ​គ្នា​ស្រង់​ឡើង​យក​សព​ប្រគល់​ឱ្យ​ជីដូន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ