ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ឃើញ​ប្លង់​គំរូ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ស្អាត និង​ទំនើប​ប៉ុនណា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដែល​ត្រៀម​ស្វាគមន៍​ព្រឹ​តិ្ត​ការណ៍​កីឡា​ស៊ី​ហ្គេ​ម​​លើក​ទី​៣២​ឆ្នាំ​២០២៣​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ​បាន​ឈាន​ដល់​ការ កសាង​ដំណាក់កាល​ទី​២​ហើយ​ខណៈ​ប្លង់​គំរូ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ​នៅ​ទីស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) នា​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៨ ជា​ផ្លូវការ ។ បើ​តាម​ការ​បញ្ជាក់​របស់​លោក…

រាជធានី​ភ្នំពេញ ៖ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដែល​ត្រៀម​ស្វាគមន៍​ព្រឹ​តិ្ត​ការណ៍​កីឡា​ស៊ី​ហ្គេ​ម​​លើក​ទី​៣២​ឆ្នាំ​២០២៣​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ​បាន​ឈាន​ដល់​ការ
កសាង​ដំណាក់កាល​ទី​២​ហើយ​ខណៈ​ប្លង់​គំរូ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ​នៅ​ទីស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) នា​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៨ ជា​ផ្លូវការ ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​NOCC ឲ្យ​ដឹង​ថា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កសាង​ឡើង គឺ​មាន​រចនាបថ​ជា​របស់​ខ្មែរ​ដែល​មាន​រូបរាង​ជា​សំពៅ
បញ្ជាក់​អំពី​ចំណងមិត្តភាព​យូរអង្វែង​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា និង​សាធារណៈរដ្ឋ​ប្រជា​មា​និ​ត​ចិន ជា​ពិសេស​គឺ​មាន​ប្រព័ន្ធ​ទឹក​នៅ​ជុំវិញ កីឡដ្ឋាន​ដើម្បី​ឲ្យ​មាន​ភាព​ត្រជាក់​ត្រជុំ គង់វង្ស យូរអង្វែង​ដូច​ទៅ​នឹង​ប្រាសាទ​អង្គរ ។

លោក វ៉ា​ត់ ចំរើន បានឱ្យ​ដឹង​បន្ត​ថា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវ​បាន​បើក​ការ​ដ្ឋាន​សាងសង់​ដំណាក់កាល​ទី​១ កាលពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៣ ក្រោម​អធិបតី​ភាព​សម្តេច​តេ​ជោ ហ៊ុន សែន ។ ពហុ​កីឡដ្ឋាន​នេះ​គ្រោង​ចំណាយ​ថវិកា​សាងសង់​ចន្លោះ​ពី១០០​លាន​ទៅ​២០០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ថវិកា​មួយ​ភាគ​ធំ​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន ។ ដំណាក់កាល​ទី​២ បើក​ការដ្ឋាន​សាងសង់​កីឡដ្ឋាន​ធំ​គឺ​ទីលាន​បាល់ទាត់​ដោយ​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០២០ គឺ​ប្រើប្រាស់​រយៈពេល​តែ​៤០​ខែ​ប៉ុណ្ណោះ ។ រីឯ​ដំណាក់កាល​ទី​៣​នឹង​ត្រូវ​ចាប់ផ្តើម​សាងសង់​បន្ត​ក្រោយ​ពី​ដំណាក់កាល​ទី​២​បាន​បញ្ចប់​រួចរាល់ ។

ផ្ទៃដី​ដែល​សាងសង់​មាន​ទំហំ​៩៤​ហិ​កតា​នៅ​សង្កាត់​ព្រែក​តា​សេក ខណ្ឌឫស្សីកែវ ។ ចំណែក​កីឡដ្ឋាន​មេមាន​ទំហំ​៩​ហិ​កតា​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​១០​ម៉ឺន​នាក់ សាង​សង់​មាន​ស្តង់ដា​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក ដូច​ជាទី​លាន​ប្រកួត​បាល់ទាត់ គំនូស​រត់ប្រណាំង ការិយាល័យ​៦​ជាន់ បន្ទប់​សម្រាប់​អត្ត​ព​លិ​ក​៨​ជាន់​ចំនួន​៤ រួម​បញ្ចូល​៤០០​បន្ទប់ និង​កន្លែង​​ញុំ​អាហារ​ធំ​ចំនួន​ពីរ​។ ក្នុង​នោះ​មាន​ទីធ្លា​៦​ផ្សេង​ទៀត និង​កន្លែង​ហ្វឹកហាត់​លើក​ទម្ងន់​ដែល​អាច​ផ្ទុក​បាន​១៥០០​អត្ត​ព​លិ​ក ។

កាល​ជំហាន​ដំបូង មានការ​សាងសង់​ទីលាន​ប្រកួត​ក្នុង​សាល និង មាន​អាង​ហែល​ទឹក​ស្ដង់ដា​ដូច​ជា​អាង​ដែល​គេ​ប្រកួត​នៅ​កីឡា​អូ​ឡាំ​ពិ​ក អាង​សម្រាប់​កម្ដៅ​សាច់ដុំ​មុន​ប្រកួត និង​អាង​លោតទឹក រួម​ទាំង​ការ​បំពាក់​ឧបករណ៍​ទំនើប​ៗ ។ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺជា​ពហុ​កីឡដ្ឋាន​ដ៏​ទំនើប​របស់​កម្ពុជា​ដែល​មានការ​គិតគូរ​ខ្ពស់​ក្នុង​ការ​រំដោះ​អ្នក​ទស្សនា​នៅ​ពេល​មាន​គ្រោះអាសន្ន​ពោល​គឺ​អាច​ជម្លៀស​ចំនួន​អ្នក​ទស្សនា​ប្រមាណ ៦​ម៉ឺន​នាក់​ក្នុង​រយៈពេល​តែ​ប្រមាណ​៧​នាទី​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ