ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ ច័ន្ទ​ស្រី​មុំ បង្ហាញ​រូបភាព​សិច​ស៊ី​ទាំង​ពពោះ​5​ខែ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ពេល​នេះ​តារា​សម្តែង​ស្រស់​សោភា​នាង​គង់ ច័ន្ទ​ស្រ​មុំ កំពុង​តែ​ពពោះ​កូន​ដំបូង​រយៈពេល​៥​ខែ​ហើយ​ក្តី នាង​បាន​បង្ហាញ​សម្រស់​សិច​ស៊ី​បង្អួត​មហាជន ។ រូបភាព​មួយ​សន្លឹក​ត្រូវ​បាន​គង់ ច័ន្ទ​ស្រី​មុំ បង្ហោះ​ជា​សាធារណៈ​ទាំង​តាម​ហ្វេ​ស​ប៊ុ​ក…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ពេល​នេះ​តារា​សម្តែង​ស្រស់​សោភា​នាង​គង់ ច័ន្ទ​ស្រ​មុំ កំពុង​តែ​ពពោះ​កូន​ដំបូង​រយៈពេល​៥​ខែ​ហើយ​ក្តី នាង​បាន​បង្ហាញ​សម្រស់​សិច​ស៊ី​បង្អួត​មហាជន ។

រូបភាព​មួយ​សន្លឹក​ត្រូវ​បាន​គង់ ច័ន្ទ​ស្រី​មុំ បង្ហោះ​ជា​សាធារណៈ​ទាំង​តាម​ហ្វេ​ស​ប៊ុ​ក និង​អ៊ីន​ស្តេ​ក្រាម ជាមួយ​ភាព​សិច​ស៊ី​បង្ហាញ​ក្បាលពោះ និង​រូបរាង​ដ៏​ស្រស់​ស្អាត​របស់​នាង​បង្អួត​ទស្សនិកជន ។

ជាមួយ​ឈុត​រាត្រី​ពោះធំ ចំហ​ដោយ​មាន​តែ​ខោ​ក្នុង និង​ការ​តុបតែង​ខ្លួន​ដ៏​សិច​ស៊ី គង់ ច័ន្ទ​ស្រី​មុំ បាន​នាង​បង្ហោះ​ប្រាប់​ទស្សនិកជន​ពី​ការ​ពពោះ​លើក​ដំបូង តែ​នាង​នៅ​តែ​រក្សា​រូប​សម្រស់​ស្រស់​ស្អាត​ដដែល ដ្បិត​នាង​គឺជា​ម្ចាស់​ហាង​លក់​ផលិតផល​កែ​សម្រស់​មួយ​រូប។

គង់ ច័ន្ទ​ស្រ​មុំ បាន​អះអាង​ពី​ការ​បង្ហោះ​រូបភាព​របស់​នាង​ថា បើ​ទោះបីជា​នាង​ពពោះ​ក៏​ដោយ ប៉ុន្តែ​នាង​មិន​បណ្តោយ​ខ្លួន​ទេ ព្រោះ​នាង​ជា​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​ស្អាត​ជា​និច្ច។ ដោយឡែក​ជាមួយនឹង​ការ​បង្ហោះ​រូប​ពោះធំ​ដ៏​សិច​ស៊ី​នេះ​នាង​ក៏​បាន​ភ្ជាប់​សារ​មួយ​ឃ្លា​ថា «​ពេលវេលា​ដ៏​ខ្លី​មួយ​នៃ​ការ​ពពោះ​របស់ខ្ញុំ វា​មាន​តម្លៃ និង​ជា​ការ​ចង​ចាំ​ដែល​មិន​អាច​កាត់ថ្លៃ​បាន ហើយ​គឺជា​ពេលវេលា​ដ៏​មាន​ន័យ និង​ជា​រៀង​រហូត​នៅ​ក្នុង​បេះដូង​នៃ​ជីវិត​របស់ខ្ញុំ​» ។

ជា​ការ​កត់សម្គាល់​បន្ទាប់​ពី​គង់ ច័ន្ទ​ស្រី​មុំ​បាន​បង្ហោះ​រូប​ទាំងនោះ​រួច​មក មាន​ប្រិ​យ​មិត្ត​ជា​ច្រើន​បាន​សម្តែង​ការ​សរសើរ​ចំពោះ​នាង​ដែល​នៅ​តែ​រក្សា​រូប​សម្រស់​ឲ្យ​នៅ​ស្រស់​ស្អាត​ដដែល បើ​ទោះបីជា​ពេល​នេះ​នាង​ជិត​ដល់​ថ្ងៃ​សម្រាលកូន​ក៏​ដោយ ។

បើ​គិត​មក​ទល់​ពេល​នេះ តារា​សម្ដែង​នាង គង់ ច័ន្ទ​ស្រី​មុំ បាន​ពពោះ​កូន​ក្នុង​ផ្ទៃ​រយៈពេល​៥​ខែ នៅ​សល់​តែ​ជាង​៤​ខែ​ទៀត​ប៉ុណ្ណោះ​កូនស្រី​របស់​នាង​នឹង​ចាប់កំណើត​ឃើញ​ពន្លឺ​ព្រះអាទិត្យ​ហើយ ។ បើ​ទោះជា​កន្លង​មក​នាង​ឧស្សាហ៍​មាន​បញ្ហា និង​ចូល​មន្ទីរពេទ្យ​ញឹកញាប់​ក៏​ដោយ ប៉ុន្តែ​បញ្ហា​ទាំង​អស់នោះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​នៅ​ផ្ទៃ​របស់​នាង​ឡើយ ក្នុង​ពេល​ដែល​នាង​បាន​ទទួល​ការ​ថ្នាក់ថ្នម​ពី​ស្វាមី​របស់​នាង​គឺ​លោក​គឹ​ម សីហា ផង​ដែរ ។

មហាជន​លើក​ឡើង​ថា ដោយសារ​តែ​តារា​សម្ដែង​ស្រី​សាច់​សខ្ចី​គង់ ចាន់​ស្រី​មុំ មាន​ស្វាមី​ពូកែ​ថ្នាក់ថ្នម យល់ចិត្ត ទើប​បានជា​នាង​មាន​រូប​សម្រស់​ស្រស់​ស្អាត ព្រមទាំង​មាន​សុខ​ភាព​ល្អ ជា​ពិសេស​ស្វាមី​តែងតែ​នាំ​ទៅ​ពិនិត្យ​សុខភាព ឲ្យ​បាន​ទៀងទាត់ តាម​ការ​ណាត់​ជួប​របស់​គ្រូពេទ្យ​ទៀត​ផង ។

តារា​សម្ដែង​គង់ ចាន់​ស្រី​មុំ បច្ចុប្បន្ន​បាន​ផ្អាក​ពី​វិស័យ​សិល្បៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ដែល​នាង​បាន​ចាប់​អាជីព ជា​អ្នកជំនួញ​ខាង​ផ្នែក​គ្រឿងសម្អាង​ប្រកបដោយ​ភាព​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ