ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ «​គ្មាន​ច្បាប់​ណា​លើកលែងទោស អ្នក​ដែល​ត្រូវ​ដកហូត​សិទ្ធ​នយោបាយ​ទេ​»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​លាតត្រដាង​ការ​ពិត​មួយ​ដែល​ថា មាន​អតីត​ថ្នាក់ដឹកនាំ អតីត​គណបកស​ង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត​ចំនួន​៣…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​លាតត្រដាង​ការ​ពិត​មួយ​ដែល​ថា មាន​អតីត​ថ្នាក់ដឹកនាំ អតីត​គណបកស​ង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត​ចំនួន​៣ ច្បាប់​ផ្សេង​ៗ​គ្នា ជូន​សម្តេច​តេ​ជោ សម្តេច​សាយ ជុំ ប្រធាន​រដ្ឋ​ស្តីទី និង​ប្រធាន​តុលាការ​កំពូល «​ស្នើ​សុំ​សិទ្ធ​ធ្វើ​នយោបាយ » វិញ ។

ថ្លែង​នៅ​ឯ​ពិធី​សម្ពោធ​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត​ឈូក​វ៉ា ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​០៥ ខែមីនា ឆ្នាំ​២០១៨ ថា សម្តេច​បាន​ចារ​រួច​ហើយ​លើ​លិខិត​នោះ គឺ​មិន​ឆ្លើយ​តប ហើយ​ទុកជា​ឯកសារ ។ លើស​ពី​នេះ​ក្រុម​អតីត​បក្ស​ប្រឆាំង​ក៏​បាន​ផ្ញើ​សារ​តាម WhatsApp ដោយ​ស្នើ​សុំ​សម្តេច​ជួយ​អន្តរាគមន៍​ឱ្យ​ពួក​គេ មាន​ចំនួន​១១៨ នាក់ មាន​សិទ្ធ​ធ្វើ​នយោបាយ​វិញ ។

សម្តេច​បាន​ផ្ញើ​សារ​នយោបាយ​ទៅ​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា ​៖ «​សិទ្ធ​នយោបាយ     [​ដែល​ត្រូវ​បាន​ដកហូត​] ពុំ​ទាន់​មានច្បាប់​ណា លើកលែងទោស​រឿង​សិទ្ធ​នយោបាយ​ទេ​» ។ សម្តេច​បាន​ពន្យល់​ថា រឿង​នេះ គឺ​វា​ខុស​ពី​អ្នក​ជាប់គុក ព្រោះ​តាម​ច្បាប់​ពន្ធនាគារ​គឺ នាយក​រដ្ឋមន្ត្រី​មាន​សិទ្ធ​ស្នើ​សុំ​ព្រះមហាក្សត្រ លើកលែងទោស​ឱ្យ​អ្នក​ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស ហើយ​បាន​ជាប់​ពន្ធនាគារ ។

សម្តេច​តេ​ជោ​បន្ត​ថា រឿង​គ្រប់យ៉ាង​កើតឡើង គឺ​ដោយសារ​តែ​ពួក​ប្រឆាំង​ខ្លួនឯង ដែល​មាន​ចេតនា​ផ្តួលរំលំ​រដ្ឋាភិបាល នាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ថា អតីត​មេ​បក្ស​គណបក្សប្រឆាំង​ដែល​ចង់​ជួប​ចរចា​ជាមួយ​សម្តេច ពេល​លោក​អញ្ជើញ​ទៅ​ប្រជុំ​នៅ​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី សូមកុំ​សង្ឃឹម​ព្រោះ «​អ្នក​ជាប់​ទោស​ខាង​ផ្លូវច្បាប់​គ្មាន សិទ្ធ​ចរចា​ជាមួយ ហ៊ុន សែន​» ។

សូម​បញ្ជាក់​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ថ្នាក់ដឹកនាំ​កំពូល​ចំនួន​១១៨ រូប ត្រូវ​បាន​ហាមឃាត់​សិទ្ធ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​សាលដីកា​ចូល​ជា​ស្ថាពរ​ជា​ពិសេស គឺ «​បិទផ្លូវ​តវ៉ា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ