ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ឆ្នាំម្តង! ដឹងតែពលរដ្ឋ​​រាប់ពាន់នាក់សប្បាយចុះចាប់ត្រី យក​​ធ្វើម្ហូបរៀងៗខ្លួន​

6 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ មីនា ស្ថិតត្រង់​​​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ​មាន​ប្រជាពលរដ្ឋ​រាប់​​ពាន់​​នាក់…

ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ មីនា ស្ថិតត្រង់​​​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ​មាន​ប្រជាពលរដ្ឋ​រាប់​​ពាន់​​នាក់ បាន​​នាំ​គ្នាមក​​ចុះ​ចាប់​ត្រី​ក្នុង​បឹង​មួយ​កន្លែង ​ដែល​មាន​ទំហំ​​ប្រហែល​១០០​ម៉ែត្រ​​បួន​ជ្រុង ដើម្បី​យក​​ទៅ​​ធ្វើ​ម្ហូប​​រៀងៗ​ខ្លួន ដោយ​មិន​​ត្រូវ​បាន​​បែងចែក​គ្នា​នោះ​​ទេ ​បើ​​ចាប់​​បាន​​ត្រីនោះ​ ។ នេះ​បើ​យោង​តាម​លោក​មេឃុំ​ម្នាក់បាន​ប្រាប់​កោះសន្តិភាព​ នា​ព្រឹក​ថ្ងៃ​ទី​០៥ មីនា នេះ ​។

សេចក្តីរាយការណ៍​​បន្ត​ថា ទាក់ទិន​ការ​ចាប់​ត្រី​​ក្នុង​បឹង​​មួយ​កន្លែងនេះ គឺ​ជា​ទំនៀមទម្លាប់​​ក្នុងភូមិ​ធ្វើ​ត​ៗ​​ពី​ដូន​តា​​មកម្ល៉េះ ​ដោយ​​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ​ក្នុងន​ោះ​ក៏​​មាន​ពិធី​សែនព្រេង​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី​ផង​ដែរ ។ មុន​ពេល​ដែល​អនុញ្ញាត​ឱ្យ​​ពលរដ្ឋ​ចុះ​ទៅ​ចាប់​ត្រី​ក្នុង​​បឹង​នេះ គឺ​ត្រូវ​បាន​​អាជ្ញាធរ និង​ប្រជា​​​ការ​ពារភូមិ ​បាន​​ចុះ​ការពារ​​ក្នុង​​​ត្រី​ក្នុងបឹង​​នេះ​​មុន​១​​ខែឯណោះ​ ព្រោះ​ខ្លាច​មានការ​​លួច​ឆក់​​យក​​ត្រី​មុន​ធ្វើ​ពិធី​ ។

គួរ​បញ្ជាក់ទៀត​​ថា ក្នុង​ពិធី​​ចាប់​ត្រី​គឺធ្វើ​ឡើង​តាំងពី​បរម​បុរាណមក ពេល​ណា​ដែល​​ទឹក​​ស្រ​ក​​ទៅ គឺ​​ប្រជា​ពល​រដ្ឋ​នាំ​គ្នាធ្វើពិធី​​​ចុះ​ត្រី​ចាប់​ត្រីនេះ​​តែ​ម្តង ។

អត្ថបទសរសេរ ដោយ