ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​៖ «​ខ្ញុំ​មិនមែន​ទៅ​អូស្ត្រាលី ដើម្បី​ចរចា​ជាមួយ​ពួក​ក្បត់ជាតិ​ទេ​»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​សារ​នយោបាយ​ទៅ​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង និង​សាធារណៈ​ឱ្យ​បាន​ជ្រាប​ថា ពុំ​មាន​គម្រោង​ណាមួយ​សម្រាប់​ការ​ជួប​ចរចា​ជាមួយ​លោកសម   រ​ង្ស៊ី នៅ​ប្រទេស​អូស្ត្រាលី​នា​ពេល​ខ្លី​ខាង​មុខ​នោះ​ទេ ។ សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​សារ​នយោបាយ​ទៅ​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង និង​សាធារណៈ​ឱ្យ​បាន​ជ្រាប​ថា ពុំ​មាន​គម្រោង​ណាមួយ​សម្រាប់​ការ​ជួប​ចរចា​ជាមួយ​លោកសម   រ​ង្ស៊ី នៅ​ប្រទេស​អូស្ត្រាលី​នា​ពេល​ខ្លី​ខាង​មុខ​នោះ​ទេ ។

សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រតិកម្ម​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមីនា​នេះ​ថា មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​ស្រង់​សម្តី​អតីត​មេដឹកនាំ​គណបក្សប្រឆាំង គឺ​លោក សម រ​ង្ស៊ី ដែល​បាន​លើក​ឡើង​ថា រូប​គាត់​បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ជួប​សន្ទនា​ជាមួយ​រដ្ឋាភិបាល និង​សម្តេច​ហ៊ុន សែន ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​តែ​កើត​មាននៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា សម្តេច​សូម​ជូន​ជា​សារ​នយោបាយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្លួនឯង​ផង និង​សម្រាប់​អ្នក​ខាងក្រៅ​ផង (​អតីត​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​) ដោយ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ ហើយ​អ្នក​មក​ចង់​ចរចា​ជាមួយនឹង​សម្តេច ។

សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា​៖ «​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ក្បត់ប្រជាជន […] ខ្ញូំ​សូម​បញ្ជាក់​ថា បេះដូង ហ៊ុន សែន សឹង​មួយ​ជីវិត គឺ​សម្រាប់​ការ​ចរចា ។ ក្នុង​មួយ​ជីវិត​នេះ​ពោរពេញ​ដោយ​ការ​ចរចា​» ។ ប៉ុន្តែ​ឥឡូវនេះ មាន​អ្នកមាន​ចេតនា​ដែល​គិត​ថា នៅ​ថ្ងៃ​ទី ១៥ នេះ ខ្ញុំព្រះករុណា ខ្ញុំ​ចាក​ចេញពី​ភ្នំពេញ​ទៅ​អូស្ត្រាលី […] គេ​កំពុងនិយាយ​ថា នឹង​មានការ​ចរចា​» ។

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា​៖ «​ខ្ញុំ​មិនមែន​ទៅ​អូស្ត្រាលី ដើម្បី​ចារ​ចារ​ជាមួយ​ពួក​ក្បត់ជាតិ​ទេ​» ។      សម្តេច​តេ​ជោ​គ្រោង​នឹង​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែមីនា​នេះ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល ពិសេស​នៅ​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៧-១៨ មីនា ដែល​ដឹកនាំ​ការ​ប្រជុំ​ដោយ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ជាមួយ​ប្រមុខ​ដឹកនាំ​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០ ។

សម្តេច​បញ្ជាក់​ថា គ្មាន​ការ​ចរចា​ណាមួយ​នឹង​កើតឡើង​នោះ​ទេ ហើយ​សម្តេច​ក៏​បាន​ស្នើ​មិត្ត​បរទេស​កុំឱ្យ​សោះ ក្នុង​ការ​ប៉ុនប៉ង​រៀបចំ​ឱ្យ​មានការ​ជួប​ចរចាជាមួយ​លោក សម រ​ង្ស៊ី លើ​ទឹកដី​អូស្ត្រាលី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ