ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស្រា​ប៉ះ​ចំ​ស្រា​កាចដើរ​ចូល​ទៅ​រករឿង​ម្ចាស់ផ្ទះ​កា.ប់​របួស​ដេរ​៥​ថ្នេរ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក​ពី​បទ​ផឹកស្រា​ស្រវឹង​ប្រ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​ជិតខាង​កាប់​ឲ្យ​រង​របួស​ដេរ​៥​ថ្នេរ ។ លោក​វរសេនីយ៍ទោ យ៉​ត សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹង​ថា…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក​ពី​បទ​ផឹកស្រា​ស្រវឹង​ប្រ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​ជិតខាង​កាប់​ឲ្យ​រង​របួស​ដេរ​៥​ថ្នេរ ។

លោក​វរសេនីយ៍ទោ យ៉​ត សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៨ មាន​ករណី​ហិង្សា​ដោយ​ចេតនា​កើតឡើង នៅ​ចំណុច​ផ្ទះ​ឈ្មោះ ហ៊ូ​វ សោត ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ស្ថិត​នៅ​ភូមិ​ស្ពាន​ក្មេង ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយ​​​​​​មានជ័យ ដែល​បង្ក​ឡើង​ដោយ​ឈ្មោះ ឡាន សា​លឿម ហៅ​ឃើ​ល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។

ជន​នេះ​បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​បាន​យក​កាំបិត​ខ្វែវ​ទៅ​បង្ករឿង​ជាមួយ​ជន​រង​គ្រោះ និង​កាប់​លើ​ជន​រង​គ្រោះ​ឈ្មោះ ស.ស.ញ ភេទ​ស្រី អាយុ​១៦​ឆ្នាំ បណ្ដាល​ឱ្យ​របួស​មួយ​កន្លែង​ត្រូវ​ចំ​ចិញ្ចើម​ខាងស្តាំ​ដេរ​ចំនួន​៥​ថ្នេរ ជន​រង​គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំស្រុក ។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ពី​កើតហេតុ​ជន​បង្ក​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ភ្នំ​ដី​ចាប់​នាំ​ខ្លួន​បញ្ជូន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក និង​បន្ត​រៀបចំ​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ