ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​កែសម្រួល​សមាសភាព ក្រុមការងារ​ចុះ​ជួយ​សង្កាត់​រតនៈ

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​វេលា​រសៀល ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុង​សាល​ប្រជុំ​គណៈ កម្ម​ធិ​ការ​បក្ស​ប្រជាជន​កម្ពុជា​ក្រុង​បាត់ដំបង ដោយ​លោក ឯក…

ខេត្តបាត់ដំបង ៖ នៅ​វេលា​រសៀល ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុង​សាល​ប្រជុំ​គណៈ កម្ម​ធិ​ការ​បក្ស​ប្រជាជន​កម្ពុជា​ក្រុង​បាត់ដំបង ដោយ​លោក ឯក សំ​អូន សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា​ខេត្តបាត់ដំបង ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​រតនៈ​។ លោក សេង ថា​ប៊ី ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ភូមិ​រំចេក​៥ បាន​អាន​សេចក្តីសម្រេច អំពី​ការ​ប្រកាស​តែងតាំង​សមាជិក​បន្ថែម​ទៀត​ដែល​មាន​ប្រធាន អនុប្រធាន សមាជិក​គ្រប់​ភូមិ​ក្នុង​សង្កាត់​រតនៈ ដើម្បី​ពង្រឹង​ក្រុមការងារ​ចុះ​ជា​ប្រចាំ​នៅ​ពេល​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក ទាំង​ផ្នែក​ជីវភាព និង​សន្តិសុខ​ឲ្យ​ប្រជាជន​នៅ​ក្នុងភូមិ​មាន​ក្តី​សុខ​មិន​ឲ្យ​មាន​ជួប​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ​។ បន្ទាប់​មក​លោក ឯក សំ​អូន ប្រធាន​ក្រុមការងារ​សង្កាត់​បាន​ថ្លែង​ថា គោលបំណង​ការ​ប្រកាស​សមាជិក បន្ថែម​ទៀត​នេះ​គឺ​បន្ថែម​ពីលើ​ការងារ​ចាស់​កាលពី​ឆ្នាំ​២០១៧ ដោយ​ឃើញ​មាន​ប្រជាពលរដ្ឋ​ខ្លះ​នៅ​ជួប​ការ លំបាក ខ្វះខាត​នៅឡើយ។

ហើយ​កន្លង​មក​យើង​បាន​ចុះ​ធ្វើ​ជា​សៀវភៅ​គ្រួសារ​បក្ស​ប្រជាជន បាន​ចំនួន​៤​ភូមិ​រួច​មក​ហើយ​ដែល​បាន​ផ្តល់​ភាព​ងាយស្រួល​ការ​ជួប​គ្នា ការ​ស្គាល់​មុខ​ក្រុមការងារ ជាមួយ​សមាជិក​ទាំងអស់​ឲ្យ​បាន​ច្បាស់​ហើយ​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​ជួយ​គ្នា​បន្ថែម​ទៀត ហើយ​ក្នុង​ការ​ចេញ​សៀវភៅ​គ្រួសារ​បក្ស​នេះ​គឺ​តាម​គោលការណ៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី និង​មាន​ភាព​ងាយស្រួល អំពី​តម្រូវការ​ចាំបាច់​បន្ថែម​ទៀត ដែល​បងប្អូន​យើង ត្រូវការ​ទទួល​បាន​ដោយ​ពិតប្រាកដ​។ លោក​បាន​បន្ត​ទៀត​ថា ចំពោះ​កិច្ចការ​នយោបាយ​ពេល​នេះ យើង​គ្មាន​អ្វី​ដែល​ត្រូវ​មក​រារាំង ញុះញង់ អូស​ទាញអារម្មណ៍​បងប្អូន​ឲ្យ​ធ្លាក់​ចុះ​ក្នុង​ភាព​វិនាស​ហិនហោច និង​អន្តរាយ​ដូច​កាល​អាណត្តិ​មុន​ដែល​មានការ​បោះ​ឆ្នោត​ហើយ​ចាញ់ឆ្នោត​នាំ​បង្កើត​បញ្ហា​ទាមទារ​រក​ការ​បោះ​ឆ្នោត រាប់​សន្លឹក​ឆ្នោត​សារ​ជា​ថ្មី បង្ក​ជា​បាតុកម្ម បំផុស​បង្កើត​ជា​បដិវត្ត​ពណ៌ នាំ​ឲ្យ​មាន​ភាព​ច្របូក ច្របល់​ក្នុង​សង្គម​ដោយ​ក្រុម​មួយ​ក្តាប់​តូច​បាន​អុកឡុក​ទៀត​បាន​ឡើយ។

នេះ​ជា​ចំណាត់ការ​បាន​ទាន់ ពេលវេលា​ដែល​រាជរដ្ឋាភិបាល​យើង​បាន​ទប់ស្កាត់​បាន​ទាន់​ពេលវេលា ហើយដោយ​មានការ​ជួយ​ជំរុញ ពី​លោក ច័ន្ទ សុផល ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្តបាត់ដំបង​ផង​នោះ យើង​បាន​ទទួល​ផ្លូវថ្នល់​ក្រាល​បេតុង និង​ចាក់​កៅស៊ូ​បានជា​ច្រើន​ខ្សែ​តាម​ភូមិ​ក្នុង​សង្កាត់​រតនៈ បន្ថែម​ទៀត​។ លោក​បាន​បន្ត​ទៀត​ថា ត្រូវ​នាំ​គ្នា​ពង្រឹង​សមាជិក​ចាស់ ហើយ​ពង្រីក​សមាជិក​ថ្មី​បន្ថែម​ទៀត​នេះ ដោយ​មាន​ទាំង​យុវជន​ជា​ច្រើន​បាន​មក​ចូលរួម​ជាមួយ ដោយ​មាន​ឆន្ទៈ ស្មារតី ហើយ​សូម​រួម​គ្នា​ចុះ​ជួយ​ជា​ប្រចាំ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ក្នុងភូមិ មិន​ឲ្យ​ពលរដ្ឋ​ជួប​ការ​លំបាក​ទៀត​ឡើយ ហើយ​សូម​ត្រៀម​ទាំងអស់​គ្នា​ចូលរួម​ទៅ​បោះ​ឆ្នោត ឲ្យ​បាន​គ្រប់​ៗ​គ្នា ដែល​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​កម្ពុជា​យើង នឹង​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស អ្នកតំណាង​រាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ