ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ម៉​ម សូណ​ង់​ដូ ប្រកាស​មក​ធ្វើ​នយោបាយ និង​ដឹកនាំ​គណបក្ស​របស់​ខ្លួន​វិញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រកាស​លាឈប់​ពី​ឆាកនយោបាយ​កាល​ពេល​ថ្មី​កន្លង​មកនេះ លោក ម៉​ម សូណ​ង់​ដូ បាន​ប្រកាស​មក​ធ្វើ​នយោបាយ និង​ដឹកនាំ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា ធិ​ប​តេ​យ្យ​វិញ​។ នេះ​បើ​តាម​លោក…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រកាស​លាឈប់​ពី​ឆាកនយោបាយ​កាល​ពេល​ថ្មី​កន្លង​មកនេះ លោក ម៉​ម សូណ​ង់​ដូ បាន​ប្រកាស​មក​ធ្វើ​នយោបាយ និង​ដឹកនាំ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា ធិ​ប​តេ​យ្យ​វិញ​។ នេះ​បើ​តាម​លោក ម៉​ម សូណ​ង់​ដូ ឲ្យ​ដឹង​។ យោង​តាម​គេហទំព័រ​ក្នុងស្រុក​មួយ​បាន​ស្រង់​សម្ដី​លោក ម៉​ម សូណ​ង់ ជា​អ្នកនយោបាយ ជើង​ចាស់ និង​ធ្លាប់​ជាប់​ពន្ធនាគារ ដែល​បាន​អវត្តមាន​ពី​ឆា​កន យោ​បាយ​អស់​មួយ​រយៈ​នោះ លោ ក នឹង​មក​ដឹកនាំ​គណបក្ស​របស់​លោក​ឡើង​វិញ​ហើយ គឺ​គណបក្ស សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិ ប​តេ​យ្យ ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួតប្រជែង បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នា​ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។ លោក​បន្ត​ថា ការ​វិល​ត្រលប់​មក​ដឹកនាំ​បក្សនយោបាយ​ឡើង​វិញ និង​ចង់​បន្ត​កាន់​ទង់​តំណាង​អ្នក​ប្រជាធិបតេយ្យ បន្ត​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ ដោយសារ​តែ​លោក​មើលឃើញ​យ៉ាង​ច្បាស់​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​នេះ ដឹកនាំ និង​ធ្វើ​អ្វី​មិនកើត​ហើយ​ប្រើ​នយោបាយ​នាំ​ឲ្យ​ជាតិ​បែកបាក់​កាន់តែ​ខ្លាំង​ឡើង​។

លោក ម៉​ម សូណ​ង់​ដូ បាន​បញ្ជាក់​ថា​« ខ្ញុំ​អស់​ក្តី​សង្ឃឹមលើ​អតីត​មេដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ​ទេ នៅ​ពេល​នេះ ខ្ញុំ​មក​កាន់​ទង់​បន្ត​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ ជា​តំណាង​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា តែ​ខ្ញុំ​ធ្វើ​នយោបាយ​មិន​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ទេ មិន លាប​ពណ៌ មិន​វាយប្រហារ មិន​បង្ក​បញ្ហា​ដល់​សន្តិសុខ​ជាតិ ដូច​ជា​គណបក្ស​ប្រជាជន​ធ្វើ​ល្អ ប ង្អា​ប់​ខ្ញុំ​មិន​ធ្វើ​ដូច្នោះ​ទេ គឺ​រិះគន់​ដើម្បី​ស្ថាបនា​»​។ បើ​តាម​អ្នកនយោបាយ​វ័យ​ចំណាស់​រូប​នេះ ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨​ខាង​មុខ លោក​នឹង​ដឹកនាំ​សមាជ​វិសាមញ្ញ​មួយ ស្ថិត​នៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​គៀនស្វាយ ខេត្តកណ្តាល ដើម្បី​ផ្តល់​សេចក្តី​ទុកចិត្ត ជូន​លោក​ដឹកនាំ គណបក្ស​មួយ​នេះ​បន្ត​ទៀត ដោយ​គ្រោង​មាន​អ្នកចូលរួម​ជា​ច្រើន​ផង​ដែរ​។

លោក ម៉​ម សូណ​ង់​ដូ ដែល​ជា​អ្នកនយោបាយ​ម្នាក់​ពូកែ​វោហា​ស័ព្ទ​នោះ​បាន​ឲ្យ​ដឹង​ថាសម្រាប់​ជំហរ និង​ទិស​ដៅ​សម្រាប់​គណបក្ស​របស់​ខ្លួន​គឺ​ស្វាគមន៍​ចំពោះ​អ្នក​ស្រលាញ់​ប្រ ជា​ធិ​ប​តេ​យ្យ អ្នក​ស្រលាញ់​យុត្តិធម៌ ស្រលាញ់​ទឹកដី ដែល​ជា​កូន​ខ្មែរ​ស្នេហា​ជាតិ នឹង​ធ្វើការ​បន្ត ទៀត​ជាមួយ​រូប​លោក​។ បើ​តាម​លោកតា ម៉​ម សូណ​ង់​ដូ មូលហេតុ​ដែល​លោក​បាន​ចាកចេញ ពី​នយោបាយ​មួយ​រយៈ ដោយសារ​តែ​លទ្ធផល នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ បាន​ទទួលលទ្ធផល​អាក្រក់​ពេក ដែល​អត់​មាន​ប្រជាពលរដ្ឋ​ច្រើន​គាំទ្រ តែ​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយសារ​មានទោស​កំហុស​នោះ ទើប​លោក បន្ត​មក​ដឹកនាំ​គណបក្ស​វិញ ដោយ​បន្ត​កាន់​ទង់​តំណាង​ប្រជាធិបតេយ្យ នៅ​ក្នុង​ប្រទេស​កម្ពុជា​។
លោក​ក៏​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បញ្ចប់​សមាជ វិសាមញ្ញ​ទៅ លោក​នឹង​បើក​យុទ្ធនា ការ​ក្តៅ​នៅ​តាម​មូលដ្ឋាន​ហើយ ដើម្បី​កៀងគរ​សំឡេង​អ្នកគាំទ្រ​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ