ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​មុខសញ្ញា​មួយ​សំបុក​ធំ​ទៅ​សាលាដំបូង

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​បាន​រៀបចំ​សំណុំរឿង បញ្ជូន​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​មួយ​សំបុក​ធំ​ចំនួន​០៩​នាក់ ដែល​មាន​ស្រី​ម្នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៨​នេះ ។…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​បាន​រៀបចំ​សំណុំរឿង បញ្ជូន​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​មួយ​សំបុក​ធំ​ចំនួន​០៩​នាក់ ដែល​មាន​ស្រី​ម្នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៨​នេះ ។

លោក​វរសេនីយ៍ឯក​ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៨ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ក្រុម​ក្មេង​ប្រមូលផ្តុំ​គ្នា​ជក់​គ្រឿងញៀន នៅ​ក្នុង​បន្ទប់​ជួល​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​នៅ​ក្នុង​បន្ទប់​ជួល ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ អ៊ិ​ន សិលា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ឆ​ន ព្រីង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទាំង​២​នាក់​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​- ក្រុង​ប៉ោយ​ប៉ែ​ត ។ ជាមួយ​គ្នា​នឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​មាន​ម្សៅ​ក្រាម​ស​ថ្លា​១​កូន​ថង់​តូច ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង ដប​កែ​ច្នៃ​សម្រាប់​ជក់​ថ្នាំ​ញៀន​២ ដែកកេះ​ចំនួន​៨​កាំបិត​សា​ម៉ូ​រ៉ៃ​២ កាំបិត​ចិតបន្លែ​១ ។

លោក​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត គឺ​លោក​វរសេនីយ៍ឯក​ធិ​ន ស៊ិ​ន​ដេ​ត ក៏​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​បាន​ចំនួន​២​នាក់​នេះ កម្លាំង​នគរបាល​ជំនាញ​នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៨ ថ្ងៃ​ដ​ដដែល​បាន​បន្ត​ធ្វើការ​ចុះ​ប្រតិបត្តិការ​ទៅ​ចំណុច​ផ្ទះ​ជួល​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​មុខសញ្ញា​ប្រុស​-​ស្រី​ចំនួន​៧​នាក់​ទៀត​មានឈ្មោះ​ទី​១-​សា​រឿ​ន ទី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ទី​២-​ចាន់ ស្រី​លាក់ ភេទ​ស្រី អាយុ​២២​ឆ្នាំ នៅ​ភូមិ​-​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ទី​៣-​មុំ សំណាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​-​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ទី​៤-​ខាន់ សុ​ជា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​បា​លិ​លេ​យ​ក្យ​២ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ទី​៥- មុត មុន្នី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ទី​៦ – យូ ណេ​ស្កា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​តទី​៧- ឌី ញា​ញ់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​អធិការ​បាន​បន្ត​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ប្រមូលផ្តុំ​គ្នា​ជក់​គ្រឿង​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១​កូន​ថង់ សម្ភារ​ជក់​ថ្នាំ​ញៀន​ចំនួន​១ , ដែកកេះ​១ ,​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​មាន​អក្សរ WY ចំនួន​៥​គ្រាប់​, ដប​ច្នៃ​សម្រាប់​ជក់​ថ្នាំ​ញៀន​ចំនួន​១ ។
ពិនិត្យ​ឆែកឆេរ​មួយ​កន្លែង​ទៀត​ដកហូត​បាន ៖ ដប​ច្នៃ​សម្រាប់​ជក់​ថ្នាំ ,​ដែកកេះ​ចំនួន​២ ,​បំពង់​ប៊ឺ​ត​សម្រាប់​ថ្នាំ​ញៀន​ចំនួន​៣​កំណាត់ ,​សំបក​ថង់​ថ្នាំ​ញៀន​ប្រើប្រាស់​រួច​ចំនួន​២ ។

លោក​វរសេនីយ៍ត្រី ង៉េ​ង សុ​ជា នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ៖ មុខសញ្ញា​ប្រើប្រាស់​គ្រឿង​ទាំង​សំបុក​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ