ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រួម​ភេទ​ឆាប់​ចប់​ពេក​គួរ​អាន​អត្ថបទ​នេះ

6 ឆ្នាំ មុន

ការ​រួម​ភេទ គឺជា​សកម្មភាព​ដ៏​រីករាយ​មួយ​សម្រាប់​គូ​ស្វាមីភរិយា ដែល​រស់នៅ​ជាមួយ ហើយ​ក៏​ជា​ចំណុច​ដែល​នាំ​ឲ្យ​មនុស្ស​ពីរ​នាក់​កាន់តែ​ស្និទ្ធស្នាល​នឹង​គ្នា​ផង​ដែរ ។ បើសិនជា​សកម្មភាព​គេង​ជាមួយ​គ្នា​នេះ ឆាប់​បញ្ចប់​ពេក​វា​ពិតជា​មិនល្អ​ឡើយ ។ ហេតុ​ដូច្នេះ​ហើយ​សូម​បង្ហាញ​អំពី​របៀប​រួម​ភេទ​បែប​ម៉ែ​ចែក​ឲ្យ ឬ​ខាង​ប្រុស​នៅ​ពីលើ​ខាង​ស្រី…

ការ​រួម​ភេទ គឺជា​សកម្មភាព​ដ៏​រីករាយ​មួយ​សម្រាប់​គូ​ស្វាមីភរិយា ដែល​រស់នៅ​ជាមួយ ហើយ​ក៏​ជា​ចំណុច​ដែល​នាំ​ឲ្យ​មនុស្ស​ពីរ​នាក់​កាន់តែ​ស្និទ្ធស្នាល​នឹង​គ្នា​ផង​ដែរ ។

បើសិនជា​សកម្មភាព​គេង​ជាមួយ​គ្នា​នេះ ឆាប់​បញ្ចប់​ពេក​វា​ពិតជា​មិនល្អ​ឡើយ ។ ហេតុ​ដូច្នេះ​ហើយ​សូម​បង្ហាញ​អំពី​របៀប​រួម​ភេទ​បែប​ម៉ែ​ចែក​ឲ្យ ឬ​ខាង​ប្រុស​នៅ​ពីលើ​ខាង​ស្រី ឬ Missionary Position ដែល​អាច​ជួយ​ឲ្យ​ការ​គេង​ជាមួយ​គ្នា​មាន​រយៈពេល​កាន់តែ​យូរ​ជាង​មុន ។

ជួយ​ខ្លួនឯង​នៅ​ពេល​ថ្ងៃ
ការ​ដែល​សម្រេច​កាម​ម្តង​រួច​មុន​ពេល​រួម​ភេទ​ជាមួយ​គ្នា​ពីរ​បី​ម៉ោង គឺជា​គំនិត​ដ៏​ល្អ​មួយ ។ តាម​រយៈ​មធ្យោបាយ​បែប​នេះ នៅ​ពេល​អ្នក​ស្ថិត​នៅ​ពីលើ​ខាង​ស្រី អ្នក​នឹង​អាច​គ្រប់គ្រង​អារម្មណ៍ និង​ស្ថានការណ៍​នៃ​ភាព​ត្រេកត្រអាល​ក្នុង​ការ​ឆាប់​ចេញ​ទឹកកាម​បាន​កាន់តែ​ល្អ។

ហាត់ប្រាណ​បែប Kegel
នេះ​គឺជា​វិធី​ហាត់ប្រាណ​ដែល​ងាយស្រួល និង​សាមញ្ញ​មួយ​ប្រភេទ ដែល​អាច​ជួយ​ពង្រឹង​ដល់​សកម្មភាព​លើ​គ្រែ និង​ជួយ​ឲ្យ​ភាព​រីករាយ​លើ​គ្រែ​នោះ​កាន់តែ​យូរ​ជាង​មុន ហើយ​មិន​បណ្តាល​ឲ្យ​អស់​អារម្មណ៍​ទៀត​ផង ។ អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ គឺ​ខំប្រឹង​សាច់ដុំ​នៅ​កម្រាល​អាង​ត្រគាក​រយៈពេល​ពីរ​បី​នាទី​សិន​ចាំ​បន្ធូរ​វិញ ។ អ្នក​អាច​ធ្វើ​បែប​នេះ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង ។

ប្រើ​ខ្នើយ​ជួយ
ចូរ​ដាក់​ខ្នើយ​មួយ​កល់​នៅ​ក្រោម​ត្រគាក​ខាង​ស្រី ដូច្នេះ​អ្នក​ពិតជា​អាច​ស៊ូ​ក​បញ្ចូល​លិង្គ​ទៅ​ក្នុង​ទ្វារមាស​ខាង​ស្រី​បាន​កាន់តែ​ងាយ និង​ផាសុកភាព ។

ផ្លាស់​ប្តូរ​របៀប​រួម​ភេទ
បើសិនជា​អ្នក​មិន​ពូកែ​ជង្គង់ និង​ភ្លៅ​ទេ ការ​សូក​បញ្ចូល​លិង្គ​ដោយ​ការ​លុតជង្គង់​ប្រាកដ​ជា​ធ្វើ​ឲ្យ​នឿយហត់ និង​ឈឺចាប់​បាន ជា​ពិសេស​បុរស​ដែល​ធ្លាប់​មាន​របួស​ពី​មុន​មក ។ ដូច្នេះ​បើសិនជា​អាច​អ្នក​គួរតែ​ផ្លាស់​ប្តូរ​មក​ប្រើ​ក្បាច់​រួម​ភេទ​បែប​ម៉ែ​ចែក​ឲ្យ​វិញ ទើប​សម្រាល​ដល់​ការ​ឈឺចាប់​ខាងលើ​បាន ។

សម្រាក​ពាក់​កណ្តាលផ្លូវ
អ្នក​អាច​បញ្ឈប់​ការ​ស៊ូ​ក​បញ្ចូល​លិង្គ​នៅ​ពាក់កណ្តាល​ទី ហើយ​ប្រើ​វិធី​ថើប​អង្អែល​ដៃគូ​ឲ្យ​បាន​យូរ​តាមតែ​អាច​ធ្វើ​ទៅ​បាន​វិញ​ទៅ ព្រោះ​សកម្មភាព​នេះ​នឹង​ផ្តល់​ក្តី​ស្រឡាញ់​ពេញ​ដល់​នាង​ក្នុង​ពេល​រួម​ភេទ ហើយ​ក៏​ជា​វិធី​បង្ការ​ការ​ឆាប់​ចេញ​ទឹកកាម​ពេក​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ