ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោះកក្រោះ​រឿង​លើ​គ្រែ ដោះស្រាយ​បែប​ណា?

6 ឆ្នាំ មុន

តើ​ភាព​ស្និទ្ធស្នាល និង​ការ​រីករាយ​នៅ​លើ​គ្រែ សម្រាប់​អ្នក​កំពុង​តែ​មាន​ភាព​សោះ​កក្រោះ​​មែន​ទេ ទោះបីជា​រៀប​ការ​រួច​ហើយ​ក៏​ដោយ? ធម្មតា​សម្រាប់​មនុស្ស​មាន​គ្នា​ក្នុង​ជីវិត​បែប​នេះ​ច្រើន​តែ​មាន​ភាព​រីករាយ​ជា​និច្ច​ចំពោះ​រឿង​លើ​គ្រែ ប៉ុន្តែ​បើសិនជា​មិន​អាច​ទទួល​បាន​ដូច​ចិត្ត ឬ​មាន​អាការ​កាន់តែ​ធ្ងន់​ជាង​មុន​មែន​នោះ យក​ល្អ​គួរតែ​គិតគូរ​ពី​វិធី​ដោះស្រាយ​ដូច​ខាងក្រោម​នេះ​ទៅ​៖ ស្វែងរក​មូលហេតុ​នាំ​ឲ្យ​ជីវិត​សិច​ប្រែប្រួល អ្នក​អាច​ប្រែ​សម្រួល…

តើ​ភាព​ស្និទ្ធស្នាល និង​ការ​រីករាយ​នៅ​លើ​គ្រែ សម្រាប់​អ្នក​កំពុង​តែ​មាន​ភាព​សោះ​កក្រោះ​​មែន​ទេ ទោះបីជា​រៀប​ការ​រួច​ហើយ​ក៏​ដោយ? ធម្មតា​សម្រាប់​មនុស្ស​មាន​គ្នា​ក្នុង​ជីវិត​បែប​នេះ​ច្រើន​តែ​មាន​ភាព​រីករាយ​ជា​និច្ច​ចំពោះ​រឿង​លើ​គ្រែ ប៉ុន្តែ​បើសិនជា​មិន​អាច​ទទួល​បាន​ដូច​ចិត្ត ឬ​មាន​អាការ​កាន់តែ​ធ្ងន់​ជាង​មុន​មែន​នោះ យក​ល្អ​គួរតែ​គិតគូរ​ពី​វិធី​ដោះស្រាយ​ដូច​ខាងក្រោម​នេះ​ទៅ​៖

ស្វែងរក​មូលហេតុ​នាំ​ឲ្យ​ជីវិត​សិច​ប្រែប្រួល
អ្នក​អាច​ប្រែ​សម្រួល និង​ផ្តល់​ភាព​ស្និទ្ធស្នាល​របស់​អ្នក​កាន់តែ​ខ្លាំងក្លា​ជាង​មុន​បាន តាម​រយៈ​ការ​ធ្វើខ្លួន​ឲ្យ​ស្មោះត្រង់ ជំនួស​ឲ្យ​ការ​ច្រណែន ឬ​កុំ​ខ្វល់​អំពី​អារម្មណ៍​របស់​ខ្លួនឯង ។ ដូច្នេះ​ចូរ​ស្វែងរក​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​លែង​ចង់​រួម​ភេទ និង​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ទាំងនោះ​ទៅ ។ ចូរ​ប្រាកដ​ថា​អ្នក​មិន​បាន​បង្កើត​ជា​លេស​អ្វី​ទាំងអស់ ក្នុង​ការ​មិន​ចង់​រួម​ភេទ​ជាមួយ​ដៃគូ​។ ចូរ​រួម​ភេទ​ឲ្យ​បាន​ទៀងទាត់ ឲ្យ​បាន​កាន់តែ​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជីវិត​ផ្លូវភេទ​កាន់តែ​រស់​រវើក​ថែម​ទៀត ។

រៀបចំ​កាលវិភាគ​សម្រាប់​ការ​គេង​ជាមួយ​គ្នា
ជាមួយនឹង​ជីវិត​ពោរពេញ​ទៅ​ដោយ​ភាព​មមាញឹក វា​ពិតជា​ពិបាក​ណាស់ ក្នុង​ការ​ស្វែង​រក​ឱកាស​ដ៏​សម​ស្រប​ដែល​នៅ​សល់​ដើម្បី​រួម​ភេទ​ជាមួយ​ប្តី ឬ​ប្រពន្ធ​បាន ភ្លាម​ៗ​ណាស់។ ប៉ុន្តែ​វា​នឹង​អាច​កើត​មានបាន បើសិនជា​អ្នកមាន​គំនិត​រៀបចំ​កាលវិភាគ​ណាត់ជួប​គ្នា​ដើម្បី​រួម​ភេទ​ជាមួយ​ដៃគូ និង​ឲ្យ​ដៃគូ​ដឹង​ថា ពេល​ណា​អ្នក​ទំនេរ​សម្រាប់​រឿង​នេះ ។

ធ្វើ​ឲ្យ​ដៃគូ​មាន​អារម្មណ៍
សិច​គឺជា អ្វី​ៗ​ជា​ច្រើន​ក្រៅពី​បន្ទប់​គេង​ទៅ​ទៀត ។ ដូច្នេះ​ចូរ​ស្វែងរក​មធ្យោបាយ​ទាំង​ឡាយ​ណា ដើម្បី​ធ្វើ​ឲ្យ​ដៃគូ​មាន​អារម្មណ៍​សម្រាប់​រឿង​លើ​គ្រែ​ពេញ​មួយ​ថ្ងៃ ។ ចូរ​ប្រើ​ដៃ​ក្រសោប​ខាង​ប្រុស​នៅ​ពេល​គាត់​កំពុង​តែ​មើល​ទូរទស្សន៍ ឬ​ផ្ញើ​សារ​ឲ្យ​គាត់​នៅ​ពេល​គាត់​នៅ​កន្លែងធ្វើការ ។ ចូរ​បង្កើត​ជា​ចំណុចរសើប​មួយ​បង្ហាញ​ដៃគូ​ថា គាត់​តែងតែមាន​អារម្មណ៍​ចំពោះ​រឿង​លើ​គ្រែ​ជាមួយ​អ្នកជា​និច្ច ។

បង្កើន​អារម្មណ៍
បើសិនជា​អ្នក និង​ដៃគូ​មិន​មាន​អារម្មណ៍​ដូច​កាលពីមុន​ទេ វា​អាច​នឹង​ដោះស្រាយ​បាន​តាម​រយៈ​ការ​ប្រើ​អារម្មណ៍​បន្ថែម ។ ចូរ​សាកល្បង​បើក​ចម្រៀង​រ៉ូ​ម៉ែ​ន​ទិ​ក និង​បង្កាត់​កិច្ច​សន្ទនា​គ្នា​ប្រកបដោយ​ភាព​ស្និទ្ធស្នាល ។

ប្រើ​ក្បាច់​ថ្មី
វា​ពិតជា​រឿង​មួយ​ងាយ​ណាស់​ក្នុង​ការ​ប្រើ​ទម្លាប់​រួម​ភេទ​បែប ដដែល​ៗ ដូច្នេះ​យក​ល្អ​គួរ​តែ​ព្យាយាម​អ្វី​ដែល​ថ្មី ជា​ពិសេស​ការ​ប្រើ​ក្បាច់​រួម​ភេទ​ដែល ថ្មី​ៗ​វិញ ។ ចូរ​ពិភាក្សា​ជាមួយ​ដៃគូ​អំពី​ការ​ចង់បាន​របស់​អ្នក និង​ឲ្យ​ដៃគូ​ដឹង​ថា​អ្នក​កំពុង​តែ​ចង់​សាកល្បង អ្វី​ៗ​ដែល​ថ្មី ។ ដូច្នេះ​ជីវិត​ផ្លូវភេទ​របស់​អ្នក​នឹង​កើន​តែ​ស្រស់បំព្រង​វិញ​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ