ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចិ​ល​ចាំ​បើកទ្វារ​ឲ្យ​ឆ្មា បង្កើត​កាមេរ៉ា​ឆ្លាត​វៃ​ជំនួស​វិញ

6 ឆ្នាំ មុន

ហូ​ឡង់ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា វិស្វករ​បច្ចេកវិទ្យា​ជនជាតិ​ហូ​ឡង់​ម្នាក់ បង្កើត​កាមេរ៉ា​ពិសេស​ភ្ជាប់​ជាមួយនឹង​ទ្វារផ្ទះ ដើម្បី​មិន​ចាំបាច់​នៅ​ចាំ​បើកទ្វារ​ឲ្យ​សត្វ​ឆ្មា​ពេល​វា​ចង់​ចូល​ក្នុងផ្ទះ​។ លោក…

ហូ​ឡង់ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា វិស្វករ​បច្ចេកវិទ្យា​ជនជាតិ​ហូ​ឡង់​ម្នាក់ បង្កើត​កាមេរ៉ា​ពិសេស​ភ្ជាប់​ជាមួយនឹង​ទ្វារផ្ទះ ដើម្បី​មិន​ចាំបាច់​នៅ​ចាំ​បើកទ្វារ​ឲ្យ​សត្វ​ឆ្មា​ពេល​វា​ចង់​ចូល​ក្នុងផ្ទះ​។

លោក Arkaitz Garro ចិញ្ចឹមសត្វ​ឆ្មា​មួយ​ក្បាល ដែល​ចូល​មក​នៅផ្ទះ​របស់​លោក​កាលពី​ឆ្នាំ​មុន​។ សត្វ​ឆ្មា​មួយ​ក្បាល​នោះ មិន​មាន​ម្ចាស់​ទេ ទើប​លោក​សម្រេចចិត្ត​យក​វា​ចិញ្ចឹម​។ ដោយសារ​តែ​មិន​មាន​ប្រហោង​ទ្វារ​សម្រាប់​ឲ្យ​ឆ្មា​ចេញចូល លោក​ត្រូវ​បើកទ្វារ​ចុះឡើង​រាល់ពេល​សត្វ​ឆ្មា​ចង់ទៅ​ខាងក្រៅ​។ ព្រោះតែ​ហត់​នឹង​ធ្វើ​បែប​នេះ លោក​ក៏​សម្រេចចិត្ត​បង្កើត​អ្វី​ម្យ៉ាង ដែល​គ្មាន​ម្ចាស់​ឆ្មា​ណា​ហ៊ាន​ធ្វើ​ដូច​។

ឧបករណ៍​ពិសេស​ដែល​លោក​បង្កើត​ឡើង​នោះ គឺជា​កាមេរ៉ា​ពិសេស​ដែល​ភ្ជាប់​ជា​មួយ​នឹង​ទ្វារផ្ទះ​។ វា​អាច​សម្គាល់​មុខ​របស់​សត្វ​ឆ្មា ហើយ​ផ្ញើ​សារ​ទៅ​កាន់​ទូរស័ព្ទ​ដៃ​របស់​លោក​។ លោក​អាច​ទៅ​បើកទ្វារ​ក្រោយ​ពេល​ឃើញ​សារ ដោយ​មិន​ចាំបាច់​នៅ​ចាំ​បើកទ្វារ​ដូច​រាល់ដង​ឡើយ​។

លោក​គិត​ថា បច្ចេកវិទ្យា​នេះ គឺ​អាច​យក​ទៅ​ប្រើប្រាស់​ដោយ​មនុស្ស​គ្រប់​គ្នា​។ វា​មាន​ភាព​សាមញ្ញ ដោយ​លោក​ប្រើ​ពេល​តែ​បន្តិច​ក្នុង​បង្កើត​ឡើង​ប៉ុណ្ណោះ​។ អ្វី​ដែល​សំខាន់​គឺថា តើ​មាន​ម្ចាស់​ឆ្មា​ណាខ្លះ ហ៊ាន​ធ្វើ​បែប​នេះ​ដើម្បី​ឆ្មា​របស់​ខ្លួន?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ