ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ស៊ី​ស៊ី​ចង់​ពាក់​មកុដ​ក្នុង​តំណែងតួឯក «Queen Of The Spa»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​កម្មវិធី​ប្រកួត​ចម្រាញ់​ស្រី​ស្អាត​កម្ពុជា​យក​អ្នក​លេច​ធ្លោ​ឆ្ពោះទៅ​ដណ្តើម​មកុដ Queen Of The Spa ប្រទេស​កូរ៉េ កញ្ញា​ស៊ី​ស៊ី ដែល​ជា​បេ​ក្ខ​នារី​​មួយ​រូប​ដែរ​នោះ​ហាក់​ស្រឡាញ់​កម្មវិធី​ប្រឡង​នេះ​យ៉ាង​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​កម្មវិធី​ប្រកួត​ចម្រាញ់​ស្រី​ស្អាត​កម្ពុជា​យក​អ្នក​លេច​ធ្លោ​ឆ្ពោះទៅ​ដណ្តើម​មកុដ Queen Of The Spa ប្រទេស​កូរ៉េ កញ្ញា​ស៊ី​ស៊ី ដែល​ជា​បេ​ក្ខ​នារី​​មួយ​រូប​ដែរ​នោះ​ហាក់​ស្រឡាញ់​កម្មវិធី​ប្រឡង​នេះ​យ៉ាង​ខ្លាំង ។ នាង​បាន​តាំងចិត្ត​ពុះពារ​ឆ្លង​ឱ្យ​ផុត​វគ្គ​ជម្រុះ​បន្តបន្ទាប់​ដើម្បី​គ្រង​តំណែង​តួឯក​ពាក់​មកុដ​របស់​កម្មវិធី​នេះ ។

តារា​បង្ហាញ​ម៉ូ​ដ​និង​ជា​តារា​សម្តែង​កញ្ញា​ស៊ី​ស៊ី​បាន​បង្ហាញ​វត្តមាន​ជា​ថ្មី​ម្តងទៀត​ក្នុង​ការ​ដើរ​លើ​វេទិកា​ដើម្បី​ឱ្យ​មេ​ប្រយោគ​ជួយ​ដាក់​ពិ​ន្ទ​ប្រជែង​យក​មកុដ​ឯក​ក្នុង​កម្មវិធី​«Queen of The Spa» ដែល​ជា​ដំណាក់កាល​ជ្រើសរើស​ស្រី​ស្អាត​ចេញពី​កម្ពុជា​ទើប​ឆ្លង​ទៅ​ប្រកួត​​នៅ​ប្រទេស​កូរ៉េ នា​ពេល​ខាង​មុខ ។ សម្រាប់​ស្រី​ស្អាត​ដែល​ជាប់​លេខ​១ នឹង​ទទួល​បានការ​បំពាក់​មកុដ​ពេជ្រ​តម្លៃ​ជិត​៣​ម៉ឺ​ន​ដុល្លារ និង​ទឹកប្រាក់​លើកទឹកចិត្ត​ចំនួន​៦​ម៉ឺ​ន​ដុល្លារ​ទៀត​ផង​នោះ​ពិតជា​ពិសេស​មែន ។

ស៊ី​ស៊ី ដែល​ជានា​រី​អូ​តេស​បម្រើ​ការ​លើ​យន្តហោះ​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​នាង​ទៅ​ប្រកួត​បវរកញ្ញា​ដោយសារ​តែ​នាង​ចង់ឱ្យ​ខ្លួន​កាន់តែ​លេចធ្លោ ល្បីឈ្មោះ ។ នាង​យល់​ថា កម្មវិធី​នេះ​ពិតជា​ប្លែក​អស្ចារ្យ ព្រោះ​អ្នក​កែស​ម្ជ​ស្ស​មុខមាត់​ហើយ​ក៏​អាច​ប្រឡង​បាន​ដែរ​ឱ្យ​តែ​ក្លាហាន ។ ដូចនេះ នាង​ត្រូវ​តែ​ព្យាយាម​ព្រោះ​ជា​ឱកាស​កម្រ​បានឃើញ និង​ចង់​ឡើង​ឆាក​អន្តរជាតិ​សម្តែង​ឱ្យ​ពិភពលោក​ឃើញ​ថា ស្ត្រី​កម្ពុជា​បច្ចុប្បន្ន​ក្លាហាន​បែប​ណា។ នាង​ថា ក្រៅពី​បំណង​ខាងលើ នាង​ក៏​ចង់​យក​ប្រាក់​រង្វាន់​ដ៏​ច្រើន​នេះ​មក​បំពេញ​តម្រូវការ​ជូន​ដល់​បងប្អូន​ក្រុម​គ្រួសារ​នាង​ជា​បន្ត និង​សម្រេច​គម្រោង​លើ​មុខរបរ​រក​ស៊ី​របស់​នាង​ដែល​បាន​គិត​ទុក ។ យ៉ាងណាមិញ នាង​ក៏​ត្រូវ​ប្រមូល​ការ​យកចិត្តទុកដាក់​ជា​បន្ត​ទៀត​នៅ​ក្នុង​ការ​ប្រឡង​បើ​ទោះជា​នាង​ចង់បាន​ក៏​ត្រូវ​ឆ្លងកាត់​វគ្គ​ជា​ច្រើន​ទៀត​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ