ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​មេ​បក្ស​ប្រឆាំង​ប្រឈម​នឹង​តាម​ចាប់ខ្លួន​មក​អនុវត្ត​ទោស​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​សមរ​ង្ស៊ី អតីត​មេ​បក្ស​សង្គ្រោះ​ជាតិ​ដែល​គណបក្សប្រឆាំង​នោះ​នឹង​ត្រូវ​ប្រឈម​ចាប់ខ្លួន​ពី​ក្រៅប្រទេស ដើម្បី​មក​អនុវត្ត​ទោស​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ។ លោក​សុខ ឥ​សាន…

រាជធានី​ភ្នំពេញ ៖ លោក​សមរ​ង្ស៊ី អតីត​មេ​បក្ស​សង្គ្រោះ​ជាតិ​ដែល​គណបក្សប្រឆាំង​នោះ​នឹង​ត្រូវ​ប្រឈម​ចាប់ខ្លួន​ពី​ក្រៅប្រទេស ដើម្បី​មក​អនុវត្ត​ទោស​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ។

លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៤ ខែមីនា តាម​សារ​តេ​ឡេ​ក្រាម​យ៉ាង​ដូច្នេះ​ថា​« អតីត​មេ​បក្ស​ប្រឆាំង និង​ជា​ទណ្ឌិត​រត់គេច​ខ្លួន​នៅ​ក្រៅប្រទេស និង​កំពុង​ប្រឈម​មុខ​នឹង​ការ​តាម​ចាប់ខ្លួន យក​មក​អនុវត្ត​ទោស កំពុង​ធ្វើ​សកម្មភាព​ឧទ្ទាម​និយម​ក្រៅច្បាប់​ដែល​កាន់តែ​បន្ថែម​ពិរុទ្ធភាព បទល្មើស មាន​ស្ថាន​ទម្ងន់ទោស​កាន់តែ​ធ្ងន់ ថែម​ទៀត មិន​អាច​អត់ឱន​ឲ្យ​បានជា​ដាច់ខាត ចំពោះ​សកម្មភាព​បំផ្លាញ​ជាតិ​នេះ » ។

លោក​បន្ត​ថា ករណី​ផ្លូវច្បាប់​របស់​អតីត​មេដឹកនាំ និង​ក្រុម​មេដឹកនាំ​នៃ អតីត​បក្ស​ប្រឆាំង​មិនមែន​ជា​រឿង​នយោបាយ​ដូច​ពួក អគតិ​មួយ​ចំនួន​និយាយ​នោះ​ទេ​ដែល​ត្រូវ តែ​ប្រឈម​ចំពោះ​មុខ​ច្បាប់ មិន​អាច​យក​វប្បធម៌​នី​ទណ្ឌ​ភាព​មក​ដោះស្រាយ​បាន​ឡើយ ។

រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាន់ខ្ជាប់​គោលការណ៍​លទ្ធិ​ប្រ ជា​ធិ​ប​តេ​យ្យ និង​នីតិរដ្ឋ​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​ដើរ​លើ​ផ្លូវត្រូវ​ក្នុង​ការ​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សេចក្តីសុខ​ជូន​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស​មិន​អាច​អនុញ្ញាត្ត​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​បាន​ឡើយ ។
លោក​ក៏​បាន​លើក​ករណី​លោក កឹ​ម សុខា​ថា ហេតុនេះ​រាល់​មហិច្ឆតា​ចង់​ឲ្យ​មានការ​ដោះ​លែង កឹ​ម សុខា និង​ចង់​ឲ្យ​អតីត​បក្ស​ប្រឆាំង​រស់​ទ្បើ​ង​វិញ នោះ​មិន​អាច​ជា​ដាច់ខាត ។

គួរ​រ​ឮ​កថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ ខណៈ​ដែល​លោក សមរ​ង្ស៊ី​កំពុង​ជាប់​បណ្តឹង​ជា​ច្រើន​ករណី នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ។
ជាក់ស្តែង​នោះ​កាលពី​ពេល​ថ្មី​នេះ តុលាកា​ដំបូង រាជធានី​បាន​សម្រេច​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក​សម រ​ង្ស៊ី ជាប​ណ្តោ​អាសន្ន ក្រោយ​បណ្តឹង​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ហេង​សំ​រិ​ន​ប្រធានរដ្ឋសភា ។ លោក​សម រ​ង្ស៊ី​នៅ​ជាប់​បណ្តឹង​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​រូប​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ