ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផឹកស្រា អាច​បង្កើន​ការ​កើត​មហារីក​៥​ដង​ពេល​ផឹក​តែ​ក្តៅ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នកប្រមឹក​អាច​នឹង​ប្រឈម​ការ​កើត​មហារីក​៥​ដង​ច្រើន​ជាង​ធម្មតា ពេល​ផឹក​តែ​ក្តៅ​បន្ថែម​។ នេះ​ជា​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ចុង​ក្រោយ​។ កន្លង​មក ជំងឺមហារីក​បំពង់​អាហារ​មានការ​ទាក់ទង​ជាមួយនឹង​ការ​ផឹកស្រា និង​ជក់បារី តែ​ពេល​នេះ​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នកប្រមឹក​អាច​នឹង​ប្រឈម​ការ​កើត​មហារីក​៥​ដង​ច្រើន​ជាង​ធម្មតា ពេល​ផឹក​តែ​ក្តៅ​បន្ថែម​។ នេះ​ជា​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ចុង​ក្រោយ​។

កន្លង​មក ជំងឺមហារីក​បំពង់​អាហារ​មានការ​ទាក់ទង​ជាមួយនឹង​ការ​ផឹកស្រា និង​ជក់បារី តែ​ពេល​នេះ​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា អត្រា​ប្រឈម​កាន់តែ​កើន​ខ្ពស់ ប្រសិនបើ​ផឹក​ទឹកតែ​ក្តៅ​ៗ​បន្ថែម​។

ការ​សិក្សា​នេះ សិក្សា​ទៅ​លើ​មនុស្ស ៤៥៦.១៥៥​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី​៣០​ឆ្នាំទៅ​៧៩​ឆ្នាំ នៅ​ប្រទេស​ចិន​។ គេ​តាមដាន​មើល​ការ​វិវត្តន៍​លើ​អ្នក​ដែល​ផឹកស្រា ហើយ​ផឹក​តែ​ក្តៅ​។ គេ​រក​ឃើញ​ថា អ្នក​ដែល​ផឹក​តែ​ក្តៅ​ជា​ប្រចាំ ហើយ​ផឹកស្រា​លើស​ពី​១៥​ក្រាម​ក្នុង​មួយ​ថ្ងៃ​រាល់ថ្ងៃ មាន​អត្រា​កើត​ជំងឺមហារីក​ច្រើន​ជាង​មនុស្ស​ធម្មតា​។ នេះ​ជា​ការ​សិក្សា​របស់​វេជ្ជបណ្ឌិត Canqing Yu និង​អ្នកធ្វើការ​ជាមួយ មក​ពី​មូលនិធិ​ជាតិ​វិទ្យាសាស្ត្រ​ធម្ម​ជាតិ​នៃ​ប្រទេស​ចិន​។

ក្នុង​សេចក្តីសន្និដ្ឋាន គេ​បាន​សរសេរ​ថា​៖ «​ការ​ចៀសវាង​ពី​ការ​ទទួលទាន​តែ​ក្តៅ អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​បំពង់​អាហារ លើ​អ្នក​ផឹកស្រា ឬ​ជក់បារី​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រៀង​រាល់​ឆ្នាំ​មាន​មនុស្ស ៩២១១​នាក់ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ជំងឺមហារីក​បំពង់​អាហារ​។ ការ​វិវត្តន៍​នៃ​ជំងឺ​នេះ គឺ​មិនល្អ​ទាល់តែ​សោះ ព្រោះ​មាន​តែ​អ្នកជំងឺ​១៥% ទេ ដែល​អាចរ​ស់បាន​លើស​ពី​៥​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ