ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​​អាវុធ​1ប្រា​វ​ក្នុង​ប្រតិ​បត្តិ​ការ​​បង្ក្រាប​​គ្រឿង​​ញៀន

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មុខ​សញ្ញាជួញ​ដូរ ​​​​និង​ផលិត​​គ្រឿង​ញៀន​ដ៏ធំមួយ​​ ​ដែល​​លាក់​ខ្លួន​​នៅ​ក្នុង​​ភូមិ​គ្រឹះ​លេខ​​២៦BC​ ផ្លូវ​លេខ​៣៨៤​ ​សង្កាត់​ទួល​ស្វាយ​ព្រៃទី១​ ខណ្ឌ​ចំការ​មន​ ​បានត្រូវ​​​សមត្ថ​កិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ ដោយ​មាន​​ការ​ចូលរួម​​ពីមន្ត្រី​​​សាលា​ដំបូង​រាជធា​នី​​ និង​លោក​ឡូ​ យុយ​ អភិបាល​ខណ្ឌចំការ​មន​ផង​​ បាន​អនុវត្ត​​​ដីកា​​ឆែក​ឆេរ​កាល​ពីរសៀល​ថ្ងៃទី​២៧​ ធ្នូ​ ឆ្នាំ២០១២​ ដោយ​ឃាត់​ខ្លួន​ជនស​ង្ស័យ​​

រាជធានី​ភ្នំពេញ ៖ មុខ​សញ្ញាជួញ​ដូរ ​​​​និង​ផលិត​​គ្រឿង​ញៀន​ដ៏ធំមួយ​​ ​ដែល​​លាក់​ខ្លួន​​នៅ​ក្នុង​​ភូមិ​គ្រឹះ​លេខ​​២៦BC​ ផ្លូវ​លេខ​៣៨៤​ ​សង្កាត់​ទួល​ស្វាយ​ព្រៃទី១​ ខណ្ឌ​ចំការ​មន​ ​បានត្រូវ​​​សមត្ថ​កិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ ដោយ​មាន​​ការ​ចូលរួម​​ពីមន្ត្រី​​​សាលា​ដំបូង​រាជធា​នី​​ និង​លោក​ឡូ​ យុយ​ អភិបាល​ខណ្ឌចំការ​មន​ផង​​ បាន​អនុវត្ត​​​ដីកា​​ឆែក​ឆេរ​កាល​ពីរសៀល​ថ្ងៃទី​២៧​ ធ្នូ​ ឆ្នាំ២០១២​ ដោយ​ឃាត់​ខ្លួន​ជនស​ង្ស័យ​​៣នាក់​ ​ដក​ហូត​អាវុធ​ខ្លី​បាន​១​ដើម​​ និងថ្នាំញៀនមួយ​កញ្ចប់​​ធំ ។

ក្នុង​​ប្រតិ​បត្តិការ​​នេះ​ សមត្ថកិច្ច​ ​និង​មុខ​សញ្ញា​ជន​សង្ស័យ​បាន​​ផ្ទុះអាវុធ​តដៃគ្នាមួយ​ប្រាវ​ប្រមាណ​​ជា​១០​គ្រប់​ ជាហេតុ​ធ្វើឲ្យ​​ជន​សង្ស័យ​២​នាក់​ រងរបួស​​ដោយ​គ្រាប់​កាំភ្លើង​ ដោយឡែក ​​​កម្លាំង​សមត្ថ​កិច្ច​​បាន​​រួច​ផុតពី​គ្រោះ​ថ្នាក់ ។​ តាម​​​ប្រភព​ព័ត៌​មាន​ជំហាន​​ដំបូង​​​ឱ្យ​ដឹង​ថា ​មន្ត្រី​សមត្ថ​​​កិច្ច​ដែល​​​ស្ថិត​​ក្នុង​ប្រតិ​​បត្តិ​​ការ​​នេះ​​​​និយាយ​​ថា​ មូលហេតុ​ដែល​មានការ​ផ្ទុះអាវុធ​ ​គឺ​ដោយ​សារ​ក្រុមជន​សង្ស័យ​​ជា​មន្ត្រី​​យោធា​ ​​ហើយ​មាន​អាវុធ​ជាប់​ខ្លួន​​​បាន​បាញ់​​​មក​លើ​សមត្ថ​កិច្ច​មុន​ទើប​សមត្ថ​កិច្ច​បាញ់​តដៃ​វិញ ខណៈ​ពេល​​បើក​ប្រតិ​បត្តិ​ការ​​​ឡោម​ព័ទ្ធ​លំនៅ​ឋាន​​​ដ៏​ស្តុក​ស្តម្ភ​​​មួយ​នេះ ។

​នៅក្នុង​ប្រតិ​បត្តិ​ការ​ខាង​លើនេះ​ដែរ​ ​សមត្ថ​កិច្ច​ដក​ហូត​បាន​រថយន្ត​ម៉ាក​ហាំម័រ ​ពណ៌ខ្មៅ​ ​​​មួយ​គ្រឿង​​​ និងអាវុធខ្លី​ម៉ាក​B​អាតា​ ដែល​ជា​​ប្រភេទ​កាំ​ភ្លើង​ទំនើប​​មាន​តម្លៃ​​រាប់​​ពាន់​ដុល្លារ​​​​រួមជា​មួយ​ប្រាក់​​​ដុល្លារមួយ​ចំនួន​ទៀត​​ ។​​ ​មន្ត្រី​សមត្ថ​​កិច្ច​​​​​​ដដែល​បាន​​បញ្ជាក់​​ថា​ ប្រតិ​បត្តិ​ការ​នេះ​​ក៏​​បាន​​​ឈានទៅឆែកឆេ​រ​ទីតាំង៣​​​កន្លែង​ផ្សេង​ទៀត​ ដែល​​​ទី​តាំង​​២​​កន្លែង​​​នៅ​​ខណ្ឌ​មាន​ជ័យ គឺ​ក្នុង​​សង្កាត់​​​ព្រែក​​ប្រា​១ និង​ក្នុង​​សង្កាត់​ស្ទឹង​​មាន​ជ័យ​១ តែ​មិន​មាន​​ប្រភព​ណា​មួយ​​ឱ្យ​ដឹង​​ថា ការ​ឆែក​ឆរ​ទាំង​២​​ទី​តាំង​​​នោះ​​បាន​​រក​ឃើញ​​​ភស្តុ​តាង​​​អ្វី​ខ្លះ​​ទេ ​​។ ចំណែក​​​ទី​តាំង​​មួយ​ទៀត​​ក៏​បាន​ធ្វើ​​ការ​ឆែក​ឆេរ​​ដែរ ​គឺនៅ​ផ្ទះ​​លេខ​​៣៦​​​ ផ្លូវ​​លេខ​​២០២ ក្នុង​សង្កាត់​​ទឹក​ល្អក់​​៣ ខណ្ឌ​ទួល​គោក ។ ប្រភព​ព័ត៌​​មាន​​​ជំហាន​ដំបូង​​​ត្រូវ​បាន​រក​​ឃើញ​​​ម្សៅ​​ស​ចំនួន​៣​បាវ​​​ និង​ឧបករណ៍​​​ពុម្ព​​ផលិត​គ្រឿង​ញៀន​​​ចំនួន​៣ ។

​ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់ខ្លួន​​នៅ​ក្នុង​ភូមិ​​គ្រឹះ​​​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​​១​​ មាន​៣​នាក់​​​គឺ​​​ ស្រី្តម្នាក់​ និង​ប្រុស​២​នាក់​ ក្នុងនោះ​ ១-​ឈ្មោះ​ពៅ​ បុប្ផា​ ​ភេទ​ស្រី ២-ឈ្មោះ​ស្រី​ សារឿន​ ​​​ភេទ​ប្រុស​ ​ដែលមាន​អាវុធ​ខ្លី​បាញ់​តដៃ​ជាមួយ​សមត្ថ​កិច្ច​ ​​និង​​ជា​មេ​ខ្លោង ហើយ​២​នាក់​នេះ​​​ជា​ប្តី​​ប្រពន្ធ​​​ ​ចំណែក​​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​ឈ្មោះ​នៅ​ឡើយ​ទេ ។

​​មន្ត្រី​​​សមត្ថ​កិច្ច​បង្ហើបថា ​មុនឈាន​ដល់​ប្រតិ​បត្តិ​ការ​ឆែកឆេរ​ទីតាំង​ខាង​លើនេះ​ ​គឺសមត្ថ​កិច្ច​បាន​ប្រើពេល​វេលា​តាមដាន​​ស្រាវជ្រាវ​​អស់រយៈ​ពេល​​ជាង​១ឆ្នាំ​​មក​ហើយ​ ទើបតែថ្មីៗនេះ​ ​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​នៅ​តាម​ដង​​​​ផ្លូវ​ ទើប​​បន្ត​ឈាន​ទៅ​ឆែក​ឆេរ​ទីតាំង​ខាងលើ ​ដែល​ជា​កន្លែង​ស្នាក់​នៅ​របស់​ក្រុម​ជនសង្ស័យ​​​​ជូញ​ដូរ​​និង​ផលិត​​​​គ្រឿង​ញៀន ស្ថិតក្នុង​ភូមិគ្រឹះ​យ៉ាង​ស្តុកស្តម​្ភ​​​នេះ ។ ​
​សូមបញ្ជាក់​​ថា​ មុខសញ្ញា​មួយ​ក្រុម​ខាង​លើ​នេះ​ គឺជាជន​ជាតិ​វៀត​ណាម​ទាំងអស់គ្នា​ ​ហើយ​ក្នុងនោះ​ ឈ្មោះ​ស្រី​ សារឿន​ បាន​ធ្វើ​ជា​មន្រ្តី​យោធា​​ដែលឋានៈ​ជាឧត្តម​សេនីយ៍​ទៀត​ផង តែ​អត់​ចេះ​និយាយ​​ភាសា​ខ្មែរ​​​ច្បាស់​​ទេ ។ មិន​ដឹង​ថា​ឋានៈ​​ជា​ឧត្តម​​សេនីយ៍​​ និង​ការ​ប្រើ​​រថយន្ត​​​ហាំម័រ​ពាក់​ស្លាក​​លេខ​​ខេមរ​ភូមិន្ទ​​នោះ​ជា​ការ​​​​​ក្លែង​ក្លាយ​​​ ឬបែប​​ណា​នោះ​ទេ ៕