ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​បង្កើត​ឈ្មោះ​គណបក្ស​លោក កែម ឡី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោកនាយ ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​ឲ្យ​ដឹង​ថា ក្រសួង​មិន​អនុញ្ញាត​ឲ្យ​បង្កើត​គណបក្ស​កែម ឡី​នោះ​ទេ ព្រោះ​ខុស​ពី​ច្បាប់​គណបក្ស​នយោបាយ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោកនាយ ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​ឲ្យ​ដឹង​ថា ក្រសួង​មិន​អនុញ្ញាត​ឲ្យ​បង្កើត​គណបក្ស​កែម ឡី​នោះ​ទេ ព្រោះ​ខុស​ពី​ច្បាប់​គណបក្ស​នយោបាយ ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​0៤ ខែមីនា ឆ្នាំ​២០១៨ ថា ក្រសួងមហាផ្ទៃ​មិន​ជំទាស់​ចំពោះ​ការ​ស្នើ​សុំ​បង្កើត​គណបក្ស​ថ្មី​ទេ (​គណបក្ស កែម ឡី​) ប៉ុន្តែ​ឈ្មោះ​គណបក្ស​នេះ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ថ្មី​ស្តី​ពី​គណបក្ស​នយោបាយ​ត្រង់​តាម​មាត្រា​ទី​១១ ដែល​ចែង​ថា ឈ្មោះ រូប​វ័​ន្ត​បុគ្គល និង​រូបភាព រូប​វ័​ន្ត​បុគ្គល ត្រូវ​បាន​ច្បាប់​ហាមឃាត់​មិន​ឲ្យ​យក​មក​ប្រើប្រាស់​។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ លោក កែម រិ​ទិ្ធ​សិត ប្អូនប្រុស​បង្កើត​សព​លោក កែម ឡី បាន​ប្រកាស​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ដែល​មានឈ្មោះ ថា គណបក្ស កែម ឡី ដែល​ជា​ឈ្មោះ​របស់​បងប្រុស​របស់​លោក ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​នៅ​ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។

លោក កែម រិ​ទ្ធិ​សិត បាន​ប្រកាស​ថា ការ​បង្កើត​គណបក្ស កែម ឡី គឺ​មាន​គោលបំណង​យក​ទស្សនទាន​ល្អ​ៗ របស់​លោក​កែម ឡី ទៅ​បន្ត​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ ។ ជា​ពិសេស​ការ​បង្កើត​គណបក្ស​នេះ​ស្រប​តាម​ច្បាប់ គឺ​ដើម្បី​ទប់ស្កាត់​ដល់​ក្រុម​ជ្រុលនិយម​មួយ​ចំនួន​តែងតែ​យកឈ្មោះ​លោក​បណ្ឌិត កែម ឡី ទៅ​ធ្វើ​ជា​ឧបករណ៍​កេង​ចំណេញ​នយោបាយ​ដើម្បី​បម្រើ​មហិច្ឆតា​របស់​ពួក​គេ​ជា​រៀងរាល់ថ្ងៃ ។

សម្រាប់​ការ​បង្កើត​គណបក្ស​នយោបាយ​នេះ​ដែរ​លោក សុខ ឥ​សាន ធ្លាប់​បាន​សាទរ និង​ថា ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ពលរដ្ឋ​មាន​សិទ្ធិ​បង្កើត​គណបក្ស​នយោបាយ ដើម្បី​ប្រកួតប្រជែង​គ្នា ប៉ុន្តែ​ការ​បង្កើត​គណបក្ស​ន​យោ​យ​បាយ​ថ្មី​ៗ​ណាមួយ​ត្រូវ​គោរព​ច្បាប់​ជា​ដាច់ខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ