មើលថ្នាំញៀនដែលបុរស​ឡាវនេះ នាំមកស្រុកយើង​កាលព្រឹកមិញ


ខេត្តស្ទឹងត្រែង​ ៖ ទាក់ទិន​ការ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ពី​ប្រទេស​ឡាវ​មក​កាន់​ដែនដី​កម្ពុជា​ខេត្តស្ទឹង​ត្រែង​​គេ​ចាត់​ទុក​ថា​ នេះ​ជា​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​មួយ​ដែល​បាន​បង្ក្រាប​រឹបអូស​គ្រឿងញៀន​ដ៍​ធំ​បំផុត​មិន​ធ្លាប់​​មាន​ពី​មុន​មក​លើ​ទឹកដី​នៃ​ខេត្តស្ទឹងត្រែង​នោះ​ឡើយ​។​

ការ​បង្ក្រាប​ករណី​ជួញដូរ​ថ្នាំ​ញៀន​ដ៍​ធំ​នេះ​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ចំណុច​ស្ពាន​ទី​២​ភូមិ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​សៅ​រិ៍ ២​រោច ខែ​ផល្គុន ឆ្នាំរការ នព្វស័ក ព​.​ស​២៥៦១​ត្រូវ​នឹង​​ថ្ងៃ​ទី​៣​ខែមីនា​ឆ្នាំ​២០១៨ ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ​ដោយ​ការ​បង្ក្រាប​រឹបអូស​ចាប់ខ្លួន​ជនជាតិ​ឡាវ​នោះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី នាយក​រង​មន្ទីរ​ប្រឆាំង​​គ្រឿងញៀន​លោក​វរៈសេនីយ៍ឯក គឹ​ម តូ នាយការិយាល័យ​ក​៥​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ក្រោយ​ការ​ចង្អុល​បង្ហាញ​ពី​នាយ​​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ខេត្ត​ដោយ​បាន​សហការ​ជាមួយ​កម្លាំង​BLo​ប្រចាំ​ច្រក​ទ្វា​អន្តរជាតិ​ត្រពាំង​គ្រៀល​និង​ក្រោម​ការ​សម្រួល​ការងារ​រួម​និង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ផង​ដែរ​។​

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា​ ការ​បង្ក្រាប​ខាងលើ ​ដោយ​មាន​វិធាន​ញុះ​ញ៉ុ​ង​ ​អោយ​មានការ​ទិញ​លក់​ទើប​កម្លាំង​សមត្ថកិច្ច​ឈាន​ដល់​ការ​បង្ក្រាប​ចាប់ខ្លួន​ជនជាតិ​ម្នាក់​ បន្ទាប់​ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន​មួយ​គ្រឿង​ដឹកនាំ​គ្រឿងញៀន​ចេញពី​ទីក្រុង​ប៉ាក់​សេ ​ឆ្ពោះ​មក​ព្រំដែន​កម្ពុជា​ ដើម្បី​ធ្វើការ​ជួញដូ​រ ក៏​​ត្រូវ​កម្លាំង​មន្ទីរ​ប្រឆាំង​​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ចាប់​បង្ក្រាប​ជាមួយ​វត្ថុ​តាង​ជាក់ស្តែង​ថ្នាំ​ញៀន​ចំនួន​៣០​ដុំ​ធំ​វិច​ខ្ចប់​ក្នុង​ថង​តែ​ពណ៌​លឿង​បិទ​ស្កុ​ត​ស​ពី​ក្រៅ​។​ប្រភព​ដដែល​បន្ត​ថា​មុន​ពេល​បង្ក្រាប​រឹបអូស​ថ្នាំ​ញៀន ជនជាតិ​ឡាវ​ខាងលើ​បាន​ធ្វើ​ដំណើរ​មក​ដល់​ព្រំដែន​បាន​ចត​រថយន្ត​របស់​ខ្លួន​ទុក​នៅ​ទឹកដី​ឡាវ​រួច​បន្ត​ថ្មើ​ជើង​ដោយ​ស្ពាយ​គ្រឿងញៀន​កាត់​ព្រៃ​ចូល​មក​ដី​កម្ពុជា​លុះ​មុខសញ្ញា​បង្ហាញខ្លួន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​សម្រេច​ចាប់ខ្លួន​គ្រានោះ​តែ​ម្តង​។​

បន្ទាប់​ការ​បង្ក្រាប​រឹបអូស​វត្ថុ​តាង​លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​រួម​កម្លាំង​របស់​លោក​បាន​បញ្ជូន​ជនសង្ស័យ​រួម​វត្ថុ​តាង​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ដើម្បី​ហែក​កញ្ចប់​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ក្រោម​ការ​សម្របសម្រួល​ដោយ​​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​រួម​ក្រឡា​​បញ្ជី​នៅ​ចំពោះ​មុខ​ជនសង្ស័យ​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​​ក្រសួងមហាផ្ទៃ​អោយ​ដឹង​ថា​ជនជាតិ​ឡាវ​ដែល​ត្រូវ​ចាប់ខ្លួន​រួម​វត្ថុ​តាង​ខាងលើ​នេះ​ឈ្មោះ អាំ​ណ​យ​ស័ក្ក សី​រី​ស័ក្ក ហៅ​ក្រៅ​ឈ្មោះ កុប​សី​រី​ស័ក្ក ភេទ​ប្រុស​​អាយុ​៤៣​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ថា​ង​ខុប ស្រុក​ចំប៉ា​សាក់ ខេត្ត​ចំប៉ា​សាក់ បច្ចុប្បន្ន​រស់នៅ​ភូមិ​វៀង​សៃ ស្រុក​ហ្លូ​ង​ផា​បាង ខេត្ត​ហ្លូ​ង​ផា​បាង ប្រទេស​ឡាវ​។

​លោក​បន្ត​ថា​បន្ទាប់​ពី​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន​រួម​វត្ថុ​តាង​មាន​ថ្នាំ​ញៀន​ចំនួន​៣០​ដុំ​ធំ​ទម្ងន់​សរុប​ចំនួន​៣១.៤៧៦​គីឡូក្រាម​ទាំង​សំបក​ដោយ​មិន​ទាន់​ហែក​កញ្ចប់​ថ្លឹង​រក​ទម្ងន់​ពិត​នៅឡើយ​ទេ លុះ​វត្តមាន​លោក​ព្រះរាជអាជ្ញា​រង​រួម​និង​ក្រឡាបញ្ជី​មក​ដល់​ទើប​ហែក​កញ្ចប់​ថ្លឹង​រក​ទម្ងន់​ពិត​ជាក់ស្តែង​សរុប​ចំនួន​២៩៨៨៥.១​ក្រាម​(​ជិត​៣០​គីឡូក្រាម​)​ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​។​

ក្រោយ​ការ​ធ្វើតេស្ត​និង​ថ្លឹង​រក​ទម្ងន់​ពិត​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ធ្វើ​កំណត់ហេតុ​ចាប់​យក​រួម​កម្លាំង​សហការ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​ បច្ចុប្បន្ន​ ជនសង្ស័យ​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​បន្ថែម​ពី​កម្លាំង​នគរបាល​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹង​ត្រែង ​រង់ចាំ​​​បញ្ចប់​នីតិវិធី​និង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​បន្ត​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ