ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ លបកា.ប់ចិញ្ច្រាំប្អូនស្រីកំពុងដេកលក់​ក្នុង​អង្រឹង

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ការ​កាប់​ប្រហារ​ដ៏​រន្ធត់​មួយ​ដោយ​បុរស​ជា​បងប្រុស​ បាន​កាប់​ចិញ្ច្រាំ​ប្អូនស្រី​រហូត​ដល់​ស្លាប់​នៅ​រសៀល​ថ្ងៃ​ទី​២ មីនា ស្ថិត​នៅ​ក្រោម​សំយាបផ្ទះ​ឪពុក​ស្ថិត​នៅ​ភូមិ​ខ្នាយ​ទង ឃុំ​ស្វាយ​ភ្លើង ស្រុក​បារាយណ៍ ។ បើ​តាម​លោក​វរសេនីយ៍ត្រី…

ខេត្តកំពង់ធំ ៖ ការ​កាប់​ប្រហារ​ដ៏​រន្ធត់​មួយ​ដោយ​បុរស​ជា​បងប្រុស​ បាន​កាប់​ចិញ្ច្រាំ​ប្អូនស្រី​រហូត​ដល់​ស្លាប់​នៅ​រសៀល​ថ្ងៃ​ទី​២ មីនា ស្ថិត​នៅ​ក្រោម​សំយាបផ្ទះ​ឪពុក​ស្ថិត​នៅ​ភូមិ​ខ្នាយ​ទង ឃុំ​ស្វាយ​ភ្លើង ស្រុក​បារាយណ៍ ។

បើ​តាម​លោក​វរសេនីយ៍ត្រី កែ ក​ញ្ច​នា អធិការរង​ស្រុក​បារាយណ៍​ប្រាប់​ថា អំពើ​ហិង្សា​នេះ​បាន​កើតឡើង​នៅ​នឹង​អង្រឹង​ក្រោម​សំយាបផ្ទះ​របស់​ឪពុក​បង្កើត​ឈ្មោះ សុខ ម៉ឺន អាយុ​៧៨​ឆ្នាំ ។ ស្ត្រី​រង​គ្រោះ​និង​ជន​បង្កហេតុ​គឺជា​បងប្អូន​បង្កើត​នឹង​គ្នា ដោយ​ជន​បង្ក​ឈ្មោះ សុខ មឿ​ន អាយុ​៤៨​ឆ្នាំ បុរស​ពោះម៉ាយ​មាន​សតិ​មិន​ប្រក្រតី ដោយសារ​កាលពី​នៅ​តូច​បាន​យក​គ្រាប់​មិន​ទាន់​ផ្ទុះ​មក​ដំ​លេង​បណ្តាល​ឱ្យ​ផ្ទុះ​រង​របួស​ក្លាយជា​មនុស្ស​សរសៃប្រសាទ ។

ប្រភព​បានឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​កើតហេតុ​នោះ​ស្ត្រី​រង​គ្រោះ​ឈ្មោះ សុខ យ៉ឺ​ន អាយុ​៣៨​ឆ្នាំ មាន​ប្តី​ឈ្មោះ ចាន់ ច​យ មានកូន​ពីរ​នាក់​ប្រុស​មួយ​ស្រី​មួយ​កំពុង​រស់នៅ​ជាមួយ​គ្នា​។ បន្ទាប់​ពី​ហូប​បាយ​ថ្ងៃត្រង់​រួច ស្ត្រី​រង​គ្រោះ​បាន​សម្រាន្ត​លង់លក់​យ៉ាង​ស្កប់ស្កល់​នៅ​ក្នុង​អង្រឹង ស្រាប់តែ​បងប្រុស​ដែល​ជា​មនុស្ស​សរសៃប្រសាទ បាន​យក​កាំបិត​ក​កុក​និង​ពូថៅ​មក​កាប់​ចិញ្ច្រាំ​ត្រង់​ក្បាល​ខាងឆ្វេង​បួន​កន្លែង​ចំ​មាត់​មួយ​កន្លែង សៀតផ្កា​មួយ​កន្លែង និង​ចំ​ដៃស្តាំ​មួយ​កន្លែង​បណ្តាល​ឱ្យ​ដាច់ខ្យល់​ស្លាប់​បាត់បង​ជីវិត​ភ្លាម​មួយ​រំពេច ហើយ​ជន​ដៃដល់​ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ ៕

អត្ថបទសរសេរ ដោយ