ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​3​ចំណុច​ដែល​ការ​រួម​ភេទ​​ក្រោយ​រៀប​ការរួច​មាន​ភាព​ល្អ​ប្រ​សើរ​​

11 ឆ្នាំ មុន

ការរួម​មេត្រី​​ គឺ​ជា​ក្រឹត​ក្រំ​ធម្ម​ជាតិ​ដែល​មនុស្ស​​ ឬសត្វ​ពេល​ធំ​ពេញ​វ័យ​ត្រូវ​ឆ្លង​កាត់​ ដោយ​គោល​ដៅ​សំខាន់​គឺ​ដើម្បី​បន្ត​ពូជ​ពង្ស​ទៅ​ថ្ងៃ​អនា​គត​ ។ បើ​ទោះ​វា​ជា​​សិទ្ធិ​ស្រប​ច្បាប់​ពី​ធម្ម​ជាតិ​ក្តី ប៉ុន្តែ​ដំណើរ​ការ​ប្រ​ព្រឹត្ត​ទៅ​នៃ​មេត្រី​ភាព​នេះ​ត្រូវ​តែ​មាន​បែបបទ​ និង​លក្ខ ខណ្ឌ​ត្រឹម​ត្រូវ​ទៅ​តាម​ទី​កន្លែង​ ពេល​វេលា​ ។ នេះ​មានន័យ​ថា ក្នុង​នាម​ជា​មនុស្ស​ដែល​មាន​ពូជ​អំ​បូរ ភា​សា​ ទំនៀម​ទម្លាប់ ប្រ​ពៃ​ណី

ការរួម​មេត្រី​​ គឺ​ជា​ក្រឹត​ក្រំ​ធម្ម​ជាតិ​ដែល​មនុស្ស​​ ឬសត្វ​ពេល​ធំ​ពេញ​វ័យ​ត្រូវ​ឆ្លង​កាត់​ ដោយ​គោល​ដៅ​សំខាន់​គឺ​ដើម្បី​បន្ត​ពូជ​ពង្ស​ទៅ​ថ្ងៃ​អនា​គត​ ។ បើ​ទោះ​វា​ជា​​សិទ្ធិ​ស្រប​ច្បាប់​ពី​ធម្ម​ជាតិ​ក្តី ប៉ុន្តែ​ដំណើរ​ការ​ប្រ​ព្រឹត្ត​ទៅ​នៃ​មេត្រី​ភាព​នេះ​ត្រូវ​តែ​មាន​បែបបទ​ និង​លក្ខ ខណ្ឌ​ត្រឹម​ត្រូវ​ទៅ​តាម​ទី​កន្លែង​ ពេល​វេលា​ ។ នេះ​មានន័យ​ថា ក្នុង​នាម​ជា​មនុស្ស​ដែល​មាន​ពូជ​អំ​បូរ ភា​សា​ ទំនៀម​ទម្លាប់ ប្រ​ពៃ​ណី​ផូរ​ផង់​​មិន​អាច​មាន​មេត្រី​ភាព​បែបនេះ​តាម​ចិត្ត​នឹក​ឃើញ​ ឬ​នៅ​ទី​កន្លែង​មិនសម​គួរ​ឡើយ​ ។ ​វា​មិន​មែនជា​ការ​ហាម​ឃាត់ និង​បំ​បិទ​សិទ្ធិ​​ទេ​​ ប៉ុន្តែ​តាម​ក្រុម​អ្នក​ជំ​នាញ​អះអាង​ថា ការ​រួម​មេត្រី​​ដែល​ល្អ​ជាង​គេ​បំ​ផុត​ គឺ​បន្ទាប់​ពី​រៀប​ការរួច ។​ ពួក​គេ​មាន​មូល​ហេតុ​៣

ចំណុច​​សម្រាប់​​ពន្យល់​ ៖
១-​ វា​ជា​ការ​ល្អ​​ព្រោះ​តែ​បន្ទាប់​ពី​រៀប​ការរួច​ អ្នក​ និង​ដៃ​គូ​ស្គាល់​គ្នា​កាន់​តែ​ច្បាស់​ជាង​មុន ។ មួយ​វិញ​ទៀត​ភាព​ល្អូក​ល្អិ​ន​ក៏​មាន​ច្រើន​ជាង​មុន​​ដែរ ។ រៀប​ការរួច​រស់​នៅ​ជា​មួយ​គ្នា​យូរ​នឹង​ធ្វើ​ឱ្យ​យល់​ចិត្ត​គ្នា​ ស្គាល់​ពី​អ្វី​ដែល​ដៃ​គូ​ខ្លួន​ពេញ​ចិត្ត​ និង​មិន​ពេញ​ចិត្ត​ ។ គេ​គួរចាំ​ថា ភាព​ស្រណុក​សប្បាយ​​នៃ​មេត្រី​ភាព​ផ្លូវ​ភេទ​មួយ​ចំ​ណែក​បាន​មក​ពី​ដៃ​គូ​ចេះ​ផ្តល់​សេចក្តី​សប្បាយ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

២- វា​ល្អ​​ព្រោះ​បន្ទាប់​ពី​រៀប​ការរួច​ អ្នក​កាន់​តែ​ស្និទ្ធ​ស្នាល​ និង​យល់​ចិត្ត​គ្នា​ ។ នៅ​ពេល​ដែល​អ្នក​រៀប​ការរួច​ ឬ​​បាន​រស់​នៅ​ជា​មួយ​គ្នា​អស់​ជាច្រើន​ឆ្នាំ​ រវាង​អ្នក ​និង​ដៃ​គូ​គឺ​ពិត​ជា​គ្មាន​តំណម​ច្រើន​ ខ្លាចចិត្ត​គ្នា​ ឬ​ខ្មាស​អៀ​ន​គ្នា​ទេ ។ ក្លាយ​ជា​ប្តី​ប្រពន្ធ​ហើយ​ អាថ៌​កំ​បាំង​រាង​កាយ​របស់​អ្នក​គឺ​អាច​នឹង​គ្មានទៀត​ទេ​ចំពោះ​ដៃ​គូ ជា​ពិ​សេស​គឺ​អាថ៌​កំ​បាំង​រាង​កាយ​ស្ត្រី​ដែល​ខំ​បិទ​បាំង​តាំង​ពី​វ័យ​ក្រមុំ ។ ខ្មៅ​ស អា​ក្រក់​ល្អ​យ៉ាង​ណាមិន​មែន​ជា​បញ្ហា​សំ​ខាន់​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៀត​ឡើយ​ ។ បច្ចុប្បន្ន​ភាព​នៃ​អ្នក​ទាំង​២​គឺ​ផ្តល់​សេចក្តី​សុខ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ ស្ត្រី​មួយ​ចំ​នួន​តែង​តែ​និយាយ​ថា ខ្លួន​ពិត​ជា​ភ័យ​ខ្លាំង​ពេលរួម​ភេទ​​ជា​មួយ​បុរស​មិន​ដែល​ស្គាល់​ ឬទើប​តែ​ស្គាល់​ ខណៈ​មួយ​ចំ​នួន​ទៀត​និយាយ​ថា ខ្លួន​មាន​អា​រម្មណ៍​កក់​ក្តៅ​ និង​រីក​រាយ​ពេល​រួម​ភេទ​ជា​មួយ​ស្វា​មី ។

៣- វា​ល្អ​ប្រ​សើរ​​ព្រោះ​តែ​អ្នក​មាន​ទំ​នាក់​ទំនង​នឹង​គ្នា​យ៉ាង​ល្អ​រួច​ជា​មុន ។ ភាព​ស្រ​ណុក​សប្បាយ​នៃ​ការរួម​ភេទ​​ត្រូវ​ការ​ចាំ​បាច់​នូវ​ទំ​នាក់​ទំនង​ល្អ ។ ប្រ​សិន​ជា​អ្នក​មិន​អាច​និយាយ​ចេញ​នូវ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ ឬ​អ្វី​ដែល​ខ្លួន​មិន​ចង់​ធ្វើ ដូច្នេះ​អ្នក​ប្រ​ហែល​ជា​មិន​អាច​ឈាន​ទៅ​ដល់​ការរួមភេទ​មួយ​ដែល​ប្រ​កប​ដោយ​ភាព​ស្រណុក​សប្បាយ សុខ​ដុមរម​នា​​បាន​ទេ ។

ឈាន​ដល់​ចូល​រោង​ការ​ជា​មួយ​គ្នា​មានន័យ​ថា អ្នក​ទាំង​២​ពិត​ជា​បាន​ឆ្លង​កាត់​​ការ​ទាក់​ទង​គ្នា​យ៉ាង​ល្អ​ជា​មិន​ខាន​ ហើយ​ជីវិត​លើ​គ្រែ​ដែល​ប្រកប​ដោយ​អត្ថ​ន័យ​ទទួល​បាន​តាម​រយៈ​ទំ​នាក់​ទំនង​ល្អ​បែបនេះ​ផង​ដែរ ៕