ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជា ៖ កាត់​ជំនួយ​ផេះ​អី បើ​មួយ​កាក់​ក៏​គ្មាន​ដែរ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ប្រកាស​ផ្ដាច់ជំនួយ​កម្ពុជា​ឆ្នាំ​២០១៨ ។ ពាក់ព័ន្ធ​ករណី​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ប្រកាស​ផ្ដាច់ជំនួយ​កម្ពុជា​ឆ្នាំ​២០១៨ ។

ពាក់ព័ន្ធ​ករណី​នេះ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា «​ជំនួយ​របស់​គេ​នោះ​បាន​មក​អនុវត្ត​ហើយ​បាន​ចប់​ហើយ​ទៅ​វិញ​តាំងពី​ឆ្នាំ​២០១៦​ម្ល៉េះ ហើយ​មក​ប្រកាស​ផ្តាច់ជំនួយ​ឆ្នាំ​២០១៨! ដើម្បី​អ្វី?​» ​សម្តេច មាន​ប្រសាសន៍​ថា «​សូម​លោក​ឯកអគ្គរដ្ឋទូត​និយាយ​ឲ្យ​ច្បាស់ ។ តើ​លោក​កាត់​ជំនួយ​ដែល​គ្មាន​ហ្នឹង ក្នុង​ពេល​ហ្នឹង​ដើម្បី​អី0x017d7 ខ្ញុំ​តែង​និយាយ​ប្រាប់​ប្រជាជន​របស់ខ្ញុំ​ទាំង​១៦​លាន​នាក់​ថា យើង​មិន​បាន​ទទួល​ជំនួយ​អា​មេ​រិ​កលើ​បញ្ហា​ពន្ធដា​ទេ ពី​មុនគេ​ធ្លាប់​ផ្ដល់​នូវ​អ្នកជំនាញ​ការ​លើ​បញ្ហា​រតនាគា បញ្ហា​ពន្ធដារ ប៉ុន្តែ​បាន​បញ្ចប់​តាំងពី​ឆ្នាំ​២០១៦​ឯណោះ ។ ហេតុ​អ្វី​បានជា​គេ​សរសេរ​ផ្តាច់ជំនួយ​សម្រាប់​យើង​ឆ្នាំ​២០១៨​? ។​»

សម្តេច​តេ​ជោ បន្ត​ថា «​តើ​គោលបំណង​ជាក់លាក់​លើ​បញ្ហា​នេះ​ជា​អ្វី? តើ​អ្នកមាន​បំណង​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​ថា អ្នក​គឺជា​អ្នក​ផ្តល់​ជំ​នូ​យ ហើយ​អ្នក​គឺជា​អ្នក​កាត់​ជំនួយ​ដោយ​អ្នក​មិន​ពេញចិត្ត ហើយ​នៅ​ក្ន​ង​លិខិត​នោះ​ក៏​បាន​បញ្ជាក់​ថា ដោយសារ​តែ​អគ្គនាយកដ្ឋាន​ពន្ធដា គឺ​បាន​រួមចំណែក​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយក្រោយ ដោយសារ​តែ​កាសែត​កាំ​បូ​ឌា​ដែ​លី វិទ្យុ​អាស៊ី​សេរី វា​អត់​បង់ពន្ធ ។ យើង​អត់​បាន​បិទ​វា​ទេ ប៉ុន្តែ​វា​អត់​បាន​បង់ពន្ធ​យើង ហើយ​វា​រតិ​ទៀត ។ ខ្ញុំ​សួរ​ឲ្យ​លោក ឆ្លើយ​ឲ្យ​បាន​ច្បាស់​មើល ជំនួយ​ដែល​បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៦ ហេតុ​អី​បាន​ប្រកាស​កាត់​នៅ​ឆ្នាំ​២០១៨​? បាន​សេចក្តី​ថា ខ្យល់​សុទ្ធ ។ ប៉ុន្តែ​ខ្យល់​នេះ​ជា​កម្មវត្ថុ នៃ​នយោបាយ​ពិតប្រាកដ​ណាស់ ។ អ្វី​ដែល​វា​នៅ​ពីក្រោយ​ខ្នង​ពិតប្រាកដ គឺ​ការ​មួលបង្កាច់ ដើម្បី​បង្កើត​ចិត្តសាស្ត្រ​សម្រាប់​ពួក​គេ​ហៅ​ថា ពួក​អា​ងាប់ ដេក​ចង់​ឲ្យ​វា​រស់​ឡើង​វិញ ។ គ្មាន​ផ្លូវ​ទេ​ៗ! ។​»

សម្តេច​តេ​ជោ មាន​ប្រសាសន៍​បន្ត​ថា «​ខ្ញុំ​អត់​យល់ សុខ​ៗ​អត់​មាន​ជំនួយ​សោះ​មក​ប្រកាស​កាត់​ជំនួយ សុខ​ៗ​ប្រកាស​ថា ឈប់​ផ្តល់​លុយ​ដោះ​មីន ។ ខ្ញុំ​ឲ្យ​ប្រកាស​ភ្លាម រាជរដ្ឋាភិបាល​នឹង​ដាក់​លុយ​ចូល​ជំនួស​អា​មេ​រិ​ក ។ បន្ទាប់​នាយក​រដ្ឋមន្ត្រី​ចិន និង​ពង្រីក​ទៅ​លើ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ។ ខ្ញុំ​ផ្ញើ​សារ​ជូន​លោក​ឯកអគ្គរដ្ឋទូត សូមកុំ​ធ្វើ​ចរិត​ដូច លោក​អតីត​ឯកអគ្គរដ្ឋទូត​មុន ពេល​ដែល​ព្រះមហាក្សត្រ​កំពុង​ទទួលភ្ញៀវ ខ្លួន​បែរជា​លើកដៃ​ហើយ​ឲ្យ CNC ចាក់​ផ្សា​រហូត​ដើម្បី​ឲ្យ​ឃើញ​ឥរិយាបថ ។ ខ្ញុំ​សូម​បញ្ជាក់​ឡើង​វិញ សម្រាប់​ប្រ​ជ​ជន​កម្ពុជា ដោយសារ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​និយាយ​ខុស​ការ​ពិត ខ្ញុំ​មាន​ភារកិច្ច​ដើម្បី​និយាយ​ទៅ​កាន់​ប្រជាពលរដ្ឋ​កម្ពុជា បំភ្លឺ​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​នឹង​កែតម្រូវ​ថា អត់​មាន​ជំនួយ​កាត់​ទេ ។ កាត់​ជំនួយ​នេះ សរសេរ​ដោយ​ឯកអគ្គរដ្ឋទូត​តែ​ប៉ុណ្ណោះ ។ ស​ង្ឃឺ​ម​ថា លោក​ឯកអគ្គរដ្ឋទូត​នឹង​ចេញ​ការ​បំភ្លឺ​របស់​ទូត ព្រោះ​ត្រូវ​ហ៊ានស៊ី​ហ៊ាន​សង បើ​ភ័ន្ត​ច្រឡំ​ត្រូវ​ហ៊ាន​ថា​ភ័ន្ត​ច្រឡំ​! កាត់​ជំនួយ​ផេះ​អី បើ​មួយ​កាក់​ក៏​គ្មាន​ដែរ ៕»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ