ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លាស់​ប្តូរ​​​ភារកិច្ច​​​អស់​លោក​​មន្ត្រី​មួយ​ចង្កោមប៉ុណ្ណឹង​​​ហើយ​​ បើ​​នៅ​តែ​​ស្ពឹក​ទៀតមិន​ដឹង​ត្រូវ​ថ្លែង​បែបណា

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​១ មីនា ២០១៨ នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះ​សីហ​នុ មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ចូល​កាន់​មុខតំណែង ប្រធាន​-​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត និង​ប្រធាន​-​អនុប្រធាន​ការិយាល័យ…

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​១ មីនា ២០១៨ នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះ​សីហ​នុ មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ចូល​កាន់​មុខតំណែង ប្រធាន​-​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត និង​ប្រធាន​-​អនុប្រធាន​ការិយាល័យ តាម​ដីកា​សម្រេច​លេខ​០០២/១៨ ចុះ​ថ្ងៃ​ទី​២០ ខែកុម្ភ​: ឆ្នាំ​២០១៨ ។ គឺ​យោង​តាម​ការ​សម្រេច​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម បាន​សម្រេច​ផ្ទេរ​ភារកិច្ច​លោក នួន ប៉ុក​ពី​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ព្រះ​សីហ​នុ ទៅ​ទទួល​មុខ​តំណែង​ជា​អនុប្រធាន​នាយកដ្ឋាន​បទ​ប្ប​ញ្ញ​តិ្ត​ផែនការ និង​ទំនាក់ទំនង​សហប្រតិបត្តិការ ការងារ​លំនៅ​ឋាន​ចំណុះ​អគ្គនាយកដ្ឋាន​លំនៅ​ឋាន​នៃ​ក្រសួង និង​បាន​តែងតាំង​លោក ចេ​ង ស្រុង ពី​មុន​ជា​ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​មក​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ព្រះ​សីហ​នុ​វិញ ។ និង​បាន​ផ្ទេរ​ភារកិច្ច​តែងតាំង​ប្រធាន​-​អនុប្រធាន​ការិយាល័យ​នៃ​មន្ទីរ​ខាងលើ​សរុប​ចំនួន​៦​រូប​ផង​ដែរ គឺ​រះ​មួយ​ខ្សែ​តែ​ម្តង ។

នៅ​ក្នុង​ពិធី​ខាងលើ​បាន​ប្រព្រឹត្ត​ទៅ ក្រោម​អធិបតីភាព​លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​, លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម អគ្គមេបញ្ជាការ​ង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ​, លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក លោកស្រី​ជា​អភិបាលរង​ខេត្ត អភិបាល អភិបាលរង​ក្រុង​-​ស្រុក ប្រធាន​-​អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត តំណាង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​បាន​មក​ចូលរួម​យ៉ាង​កុះករ ។ នៅ​ក្នុង​របាយការណ៍​ស្វាគមន៍​របស់​លោក យន្ត មីន បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ព្រះ​សីហ​នុ នា​ពេល​កន្លង​មក​ក្នុង​ការ​បម្រើសេវា​សាធារណៈ​លើ​មុខ​ជំនាញ ជូន​ប្រជាពលរដ្ឋ​ទទួលលទ្ធផល​បាន​ល្អ​ប្រសើរ​គួរ​ជាទី​មោ​ទ​នៈ ។

លោក​អភិបាលខេត្ត​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ទន្ទឹម​និង​គុណសម្បត្តិ​ខាងលើ​ក៏​នៅ​មាន​ចំណុច​ខ្វះខាត​ខ្លះ​ៗ ដូច​ជា​ការ​គ្រប់គ្រង​អចលនវត្ថុ​របស់​រដ្ឋ ការ​ទប់ស្កាត់​ការ​ទន្ទ្រាន​ចូល​កាន់កាប់​អចលនវត្ថុ​របស់​រដ្ឋ​ដោយ​ខុសច្បាប់ មិន​ទាន់​មាន​ប្រសិទ្ធភាព ។ បន្ទាប់​មក​លោក​ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម​សំណង់ និង​សុរិយោដី បាន​ប្រគល់​លិខិត​សម្រេច​តែងតាំង និង​ត្រា​ជូន​ដល់​លោក ចេ​ង ស្រុង ដែល​ទើប​ទទួល​បាន​មុខ​តំណែង​ថ្មី​ជា​ប្រធាន​មន្ទីរ​ខាងលើ​នេះ ។

លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​អស់លោក ដែល​ទើប​ទទួល​បានការ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​ចូល​កាន់​មុខ​តំណែង​ថ្មី នា​ពេលវេលា​ខាងលើ​បាន​គូសបញ្ជាក់​ថា ជា​ករណី​ចាំបាច់​និង​សំខាន់​ណាស់ ជា​ពិសេស​លោក​ប្រធាន​មន្ទីរ និង​ប្រធាន​ការិយាល័យ ត្រូវ​តែ​ខិតខំ​បំពេញ​កាតព្វកិច្ច​ជំនាញ​របស់​ខ្លួន​ក្នុង​ការ​បម្រើសេវា​សារ​ធារ​ណៈ ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា ចៀសវាង​ការ​បង្កក​ឯកសារ​ពាក់ព័ន្ធ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ឆ្លងកាត់​បញ្ជាក់​ពី​ជំនាញ​បច្ចេកទេស ។ ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្តល់​ទំនុកចិត្ត​របស់​ក្រសួង និង​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រគល់​ជូន​នា​ពេល​នេះ ។

ជា​ចុង​ក្រោយ​លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​សំណូមពរ​សុំ​ឲ្យ​អស់លោក ដែល​ទើប​ទទួល​បាន​តំណែង និង​មុខងារ​ថ្មី នា​ពេល​នេះ​ត្រូវ​បង្កើន​ការ​សាមគ្គីភាព​នៅ​ក្នុង​មន្ទីរ​អង្គភាព របស់​ខ្លួន​ក៏​ដូច​ជា​ការ​រឹតចំណង​សាមគ្គីភាព​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​រើសអើង​ប្រកាន់​ពណ៌​សប្បុរ ពូជសាសន៍ និង​និន្នាការ​នយោបាយ​អ្វី​ឡើយ និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ប្រព្រឹត្ត​អំពើ​រពុក​រលួយ ដែល​អាច​ប្រឈម​ទៅ​នឹង​ផ្លូវច្បាប់ និង​ចង​ចាំ​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នា​ពេល​កន្លង​មក (​មន្ត្រីរាជការ​គ្រប់​រូប​ត្រូវ​តែ​មុជទឹក ដុសក្អែល ឆ្លុះកញ្ចក់ និង​ព្យាបាល ។

ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​នៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​ចំណាត់ការ​ក្នុង​កំណែទម្រង់​សុ​ី​ជម្រៅ​របស់​លោក​ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ជា សុ​ផា​រ៉ា ក្នុង​ការ​ផ្លាស់​ប្តូរ​ផ្ទេរ​ភារកិច្ច​ក្បាល​ម៉ា​សុ​ី​ន​ដឹកនាំ​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ពេលវេលា​ខាងលើ​នេះ ។ ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា លោក​ទេស​រដ្ឋមន្ត្រី​ពិតជា​មើល​មិន​រំលង ហើយ​បាន​ធ្វើការ​វះកាត់​ភាព​មិន​ប្រក្រតី ដោយហេតុ​ថា ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​នៃ​មន្ទីរ​ជំនាញ​ខាងលើ​នា​ពេល​កន្លង​មក​បាន​ប្រើប្រាស់​រូបភាព​ការងារ​ទៅ​តាម​បែប ការិយា ល័យ​បក្សពួក​និយម គ្រួសារ​និយម មន្ត្រី​បម្រើ​ការងារ​មន្ទីរ​អង្គភាព​ខាងលើ​ខ្លះ​បាន​ក្លាយទៅជា​អ្នក​រត់ការ​ឯកសារ​ពាក់ព័ន្ធ​ទៅ​នឹង​មន្ទីរ​ជំនាញ ។ មួយវិញទៀត​ផល​លំបាក​របស់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​នៅ​ខេត្ត​ព្រះ​សីហ​នុ នៅ​ពេល​ដែល​ត្រូវធ្វើ​ប័ណ្ណ​សម្គាល់​អចលនវត្ថុ ឬ​ផ្ទេរ​ប័ណ្ណ​អចលនវត្ថុ​ត្រូវ​ចំណាយ​ប្រាក់​រាប់​ពាន់​ដុល្លារ បើ​មិន​ដូច្នេះ​ឯកសារ​ដូច​បាន​រៀបរាប់​ខាងលើ និង​ត្រូវ​កប់​ទុក​មិន​ខ្ចី​យក​ភ្នែក​មើល​ពី​មន្ត្រី​ជំនាញ​នៅ​ក្នុង​មន្ទីរ​អង្គភាព​ខាងលើ​នោះ​ឡើយ ។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក​ប្រធាន​មន្ទីរ​ខាងលើ ដែល​ទើប​ទទួល​បាន​តំណែង​ថ្មី នា​ពេល​នេះ​មិន​បើកបរ​លើ​វិ​ថី​ចាស់ និង​ហ៊ាន​ធ្វើការ​វះកាត់​មន្ត្រី​ជើង​ដប់​ដែល​មក​បំពេញការងារ​ស្វែង​រកតែ​លាភ​សក្ការ​ផ្ទាល់ខ្លួន​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​មិនល្អ​ដល់​មន្ទីរ​អង្គភាព​និង​ក្រសួង​សា​មុ​ី ។ ផ្ទេរ​ថ្មី​ប៉ុណ្ណឹង​ហើយ បើ​នៅ​តែ​ស្ពឹក​ទៀត​មិនដឹង​ត្រូវ​មាន​វាចា​ នឹង​ថ្លែង​បែប​ណា​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ