ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ចក្រី ហេង សំ​រិ​ន សម្ពោធ​វិ​ថី និង​ស្តូប​រូបសំណាក លោក​ព្រឹទ្ធាចារ្យ សាយ ភូ​ថង

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ នៅ​ខណៈ​នេះ ព្រឹក​ថ្ងៃ​ទី​០៣ ខែ​មិ​នា ឆ្នាំ​២០១៨ អាជ្ញាធរ​ខេត្តកោះកុង បាន​ប្រារព្ធ​ពិធី​សម្ពោធ​វី​ថី និង​ស្តូប​រូបសំណាក លោក​ព្រឹ​ទ្ឋា​ចា​រ្យ…

ខេត្តកោះកុង ៖ នៅ​ខណៈ​នេះ ព្រឹក​ថ្ងៃ​ទី​០៣ ខែ​មិ​នា ឆ្នាំ​២០១៨ អាជ្ញាធរ​ខេត្តកោះកុង បាន​ប្រារព្ធ​ពិធី​សម្ពោធ​វី​ថី និង​ស្តូប​រូបសំណាក លោក​ព្រឹ​ទ្ឋា​ចា​រ្យ សាយ ភូ​ថង ក្រោម​អធិបតីភាព សម្ដេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​អ្នកមុខអ្នកការ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។

ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ចំណុច​ភូមិ​ជី​មា​ល​ឃុំ​អណ្តូងទឹក​ស្រុក​បុ​ទុម​សាគរ ត្រង់​ផ្លូវបំបែក​ពី​ផ្លូវជាតិ​លេខ​៤៨ ឆ្ពោះទៅ​កាន់​ប្រជុំជន​ស្រុក​គី​រី​សាគរ (​កោះ​ស្តេច​) ដែល​មាន​ចំងាយ​៦០​គីឡូម៉ែត្រ ។ ពិធី​សម្ពោធ​ផ្លូវ​ក្រាល​កៅស៊ូ​ដែល​ប្រវែង​៦០​គីឡូម៉ែត្រ ហើយ​ត្រូវ​បាន​ប្រសិទ្ធិ​នាម​ថា ជា​វិ​ថី​សាយ​ភូ​ថង និង​ស្តូក​រូបសំណាក​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​រំឭក​ដឹងគុណ ចំពោះ​លោក​ព្រឹទ្ធាចារ្យ ដែល​មានគុណ​បំណាច់​ដ៏​ធំធេង ក្នុង​ការ​ប្រមូល​កម្លាំង​តស៊ូ​របស់​គណបក្ស​ប្រជាជន ដើម្បី​រំដោះប្រទេស​ជាតិ​ចេញពី​របរ​អាណានិគម និង​របប​ប្រល័យពូជសាសន៍​នៅ​ប៉ែក​និរតី នៃ​ប្រទេស ជា​ពិសេស​គឺ​ប្រជាពលរដ្ឋ​ខេត្តកោះកុង​នេះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ