ថវិកា​៤​លាន​រៀល​បាន​ប្រគល់​ជូន គ្រួសារ​សព​អតីត​យុទ្ធ​ជន


ខេត្ត​សៀម​រាម ៖ នា​ថ្ងៃ​សុក្រ ១​រោច ខែ​ផល្គុន ឆ្នាំរកា​នព្វស័ក ពុទ្ធសករាជ​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៨លោក​វរៈសេនីយ៍ទោ ខេ​ង ពៅ និង​ជា​តំណាង​លោក​ឧត្តមសេនីយ៍ត្រី ស៊ិ​ន ភាត់ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង សៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​លេខាធិការ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ខេត្តសៀមរាប អមដំណើរ​ដោយ​អស់លោក​អធិការ និង​ក្រុមការងារ​ខេត្ត ស្រុក​ជា​ច្រើន​អ្នក​ទៀត។

បាន​នាំ​យក​ថវិការ​មរណៈ សង្គ្រោះ​ចំនួន​៤.០០០.០០០៛(​បួន​លាន​រៀល​) និង​អង្ករ​ចំនួន​១០០​គីឡូក្រាម ទៅ​ប្រគល់​ជូន​គ្រួសារ​សព​សមាជិក អតីត​យុទ្ធ​ជន​កម្ពុជា​ឈ្មោះ សាន ចាន់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ដែល​បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ កន្លង​ទៅ​ដោយ​រោគាពាធ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ