ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​មាន​ជំងឺសរសៃប្រសាទ បាន​ចង.ក​សម្លា.ប់​ខ្លួន

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ទៅ​ឃ្វាលគោ ប្រទះ​ឃើញ​បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​ទៅ​នឹង​អាវយឺត​ដៃ​វែង ជាប់​ទៅ​លើ​ដើម​កកោះ​នៅ​កណ្តាល​វាលស្រែ​ខាងលិច​ភូមិ​តា​ទ ចម្ងាយ​៨​គីឡូម៉ែត្រ ខាងលិច​ភូមិ​តា​ទ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ទៅ​ឃ្វាលគោ ប្រទះ​ឃើញ​បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​ទៅ​នឹង​អាវយឺត​ដៃ​វែង ជាប់​ទៅ​លើ​ដើម​កកោះ​នៅ​កណ្តាល​វាលស្រែ​ខាងលិច​ភូមិ​តា​ទ ចម្ងាយ​៨​គីឡូម៉ែត្រ ខាងលិច​ភូមិ​តា​ទ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី ថ្ងៃ​សុក្រ ១​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៨ រួច​មក​រាយការណ៍​ដល់ កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​។ 

លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក​ជីក្រែង បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៨​នេះ​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​បាន​បញ្ជា​កម្លាំង​នគរបាល​ជំនាញ ស្រុក ចុះ​ទៅ​ពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ​បានឱ្យ​ដឹង​ថា សាកសព​ជន​រង​គ្រោះ​មាន ឈ្មោះ ឈឿ​ង ម៉ៅ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​តា​ទ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង​ខេត្តសៀមរាប​។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា តាម​ការ​សាកសួរ និង​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​សព​បានឱ្យ​ដឹ​ថា​៖ កាលពី​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ប្រពន្ធ​គាត់​បាន​ឌុ​ប​ម៉ូតូ​ប្តី​ទៅ​ស្រោច​ទឹក នៅ​ភូមិ​ដូន​រាជ ដល់​ពាក់​កណ្តាលផ្លូវ​ប្តី​គាត់​លោត​ចុះ​ពីលើ​ម៉ូតូ​រត់​កាត់​វាលស្រែ​ពេល​នោះ​ប្រពន្ធ និង​ប្រជាពលរដ្ឋ បាន​ជួយ​តាម​រកតែ​រក​មិនឃើញ​លុះ​ព្រឹក​ម៉ោង​៨ និង​៣០​នាទី ទើប​ប្រទះ​ឃើញ​សាកសព​ចងក​នៅ​លើ ដើម​កកោះ នៅ​ទីវាល​ស្រែ​ខាងលិច​ភូមិ​តា​ទ​ចម្ងាយ​៨​គីឡូម៉ែត្រ ការ​ចងក​នោះ គឺ​ចងក ទៅ​នឹង​អាវយឺត​ដៃ​វែង​។

ហើយ​ក្រុម​គ្រួ​សារបាន​បំភ្លឺ​បន្ថែម​ទៀត​ថា រូប​គាត់​មាន​ជំងឺសរសៃប្រសាទ សភាព​វិកល​ច​រឹត​ដោយសា​គាត់​បរិភោគ​ស្រាស​ជា​ប្រចាំ តាម​ការ​ពិនិត្យ​របស់​នគរបាល​ជំនាញ ឃើញ​ថា គ្មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​។ បច្ចុប្បន្ន សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច ជំនាញ ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ភូមិ​ឃុំ​ខាងលើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ