ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​វ័យ​ចំណាស់​ទើប​រៀប​ការ ក្រោយ​ស្រឡាញ់​គ្នា​អស់​៧៥​ឆ្នាំ

6 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា គូស្នេហ៍​មួយគូ​ទើបតែ​រៀប​ការ​ជាមួយ​គ្នា ក្រោយ​ពេល​ផ្តើម​ស្នេហ៍​៧៥​ឆ្នាំ​។ ស្នេហា​ក្នុង​វ័យ​កុមារ​រវាង​លោកតា George Coffin…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា គូស្នេហ៍​មួយគូ​ទើបតែ​រៀប​ការ​ជាមួយ​គ្នា ក្រោយ​ពេល​ផ្តើម​ស្នេហ៍​៧៥​ឆ្នាំ​។

ស្នេហា​ក្នុង​វ័យ​កុមារ​រវាង​លោកតា George Coffin និង លោកយាយ Irene Lanning ចាប់ផ្តើម​តាំងពី​ពួក​គាត់​មាន​អាយុ​១៤​ឆ្នាំ​។ នៅ​ពេល​នេះ អ្នក​ទាំង​ពីរ​មាន​វ័យ​៨៩​ឆ្នាំទៅ​ហើយ​។ អស់​ពេល​៧៥​ឆ្នាំ​ហើយ ដែល​ពួក​គេ​ទើបតែ​សម្រេចចិត្ត​រៀប​ការ​ជាមួយ​គ្នា​។

តាម​ការ​ពិត​ទៅ​ពួក​គេ​បាន​រៀប​ការ​ជាមួយនឹង​ប្តី​ប្រពន្ធ​រៀងខ្លួន​រួច​មក​ហើយ​។ នេះ​ក៏​ព្រោះតែ កាលពី​តូច​ពួក​គេ​បាន​បែក​ពី​គ្នា​ដោយសារ​តែ​ផ្លាស់​ទីលំនៅ​។ ចិត្ត​ស្រឡាញ់​នៅ​តែ​មាន តែ​ធ្វើ​យ៉ាងម៉េច​បើ​មិនដឹង​ជា​ទៅ​ដល់​ទីណា​។ នេះ​ហើយ​គឺជា​ស្នេហ៍​វ័យ​កុមារ​។
ថ្ងៃមួយ ពួក​គេ​បាន​ជួប​គ្នា​ម្តងទៀត ក្នុង​ពិធី​បុណ្យសព​របស់​មិត្តភក្តិ​។ ពេល​ជួប​គ្នា​នេះ​ដែរ ពួក​គេ​ទាំង​ពីរ​មិន​នៅ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្តី​ប្រពន្ធ​ទៀត​ឡើយ​។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​ភ្លើង​ស្នេហ៍​ចាស់​ឆេះ​ឡើងជា​ថ្មី​។ ក្រោយ​ពេល​៦​ខែ​តាំងពី​បាន​ជួប​គ្នា​ជា​ថ្មី លោកតា George បាន​សុំ​លោកយាយ Irene រៀប​ការ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ទាំង​ពីរ​សុទ្ធតែ​មាន​ចៅ​រៀង​ៗ​ខ្លួន​ហើយ នៅ​ថ្ងៃ​រៀប​ការ​។ ខាង​លោកតា George មាន​ចៅ​៨​នាក់​។ ឯខាង​លោកយាយ Irene មាន​ចៅ​៤​នាក់​។ នេះ​ពិតជា​មិន​ស្មាន​ដល់​មែន ដែល​បាន​ជួប​គ្នា​ម្តងទៀត​ហើយ​នៅ​មានចិត្ត​ស្រឡាញ់​ដដែល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ