ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ចង់​យកពន្ធ​ការ​នាំ​ចូល​ដែកថែប និង​អា​លុយ​មី​នី​ញ៉ូ​ម

6 ឆ្នាំ មុន

សហរដ្ឋ​អាមេ​រិ​ក ៖ សង្គ្រាម​ពាណិជ្ជកម្ម​អាច​ផ្ទុះ​ក្នុង​ពេល​ឆាប់​ៗ​ឬ? ក្រោយ​ពី​ប្រ​ធានា​ធិ​បតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ប្រកាស​ថា ​នឹង​វាយប្រហារ​ដោយ​យកពន្ធ​ខ្ពស់​បំផុត​លើ​ការ​នាំ​ចូល​ដែកថែប និង​អាលុយមីញ៉ូម​មក​កាន់​សហរដ្ឋ​អា​មេ​រិ​ក ប្រធាន​គណៈ​កម្មាធិការ​អឺរ៉ុប​អះអាង​នា​ថ្ងៃ​ទី​១…

សហរដ្ឋ​អាមេ​រិ​ក ៖ សង្គ្រាម​ពាណិជ្ជកម្ម​អាច​ផ្ទុះ​ក្នុង​ពេល​ឆាប់​ៗ​ឬ? ក្រោយ​ពី​ប្រ​ធានា​ធិ​បតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ប្រកាស​ថា ​នឹង​វាយប្រហារ​ដោយ​យកពន្ធ​ខ្ពស់​បំផុត​លើ​ការ​នាំ​ចូល​ដែកថែប និង​អាលុយមីញ៉ូម​មក​កាន់​សហរដ្ឋ​អា​មេ​រិ​ក ប្រធាន​គណៈ​កម្មាធិការ​អឺរ៉ុប​អះអាង​នា​ថ្ងៃ​ទី​១ មីនា ថា សហភាព​អឺរ៉ុប​នឹង​បញ្ចេញ​ប្រតិកម្ម​តប​វិញ​យ៉ាង​ម៉ឺងម៉ាត់ និង​ដោយ​សមាមាត្រ​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ខ្លួន ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ប្រមុខ​ប្រ​តិប​ត្តិ​អឺរ៉ុប​ថ្លែង​ថា យើង​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេចចិត្ត​នេះ​របស់​អា​មេរិ​ក ។ លោក​បន្ត​ថា គណៈកម្មាធិការ​អឺរ៉ុប​នាប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​នឹង​ដាក់​សំណើ​មួយ​តបត​វិញ​ប្រឆាំង​សហរដ្ឋ​អា​មេ​រិ​ក​យោង​ទៅ​តាម​បែបបទ​របស់​អង្គ​ពាណិជ្ជកម្ម​ពិភពលោក WTO ដើម្បីធ្វើ​ឱ្យ​សភាពការណ៍​មាន​តុល្យភាព​ឡើង​វិញ ។

ពេល​ជួប​នៅ​ឯ​សេត​វិមាន​ជាមួយ​បណ្តា​អ្នក​ផលិត​ដែកថែប និង​អាលុយមីញ៉ូម​អា​មេ​រិ​ក លោក​ត្រាំ អះអាង​ថា ពន្ធ​ថ្មី​ៗ​អាច​ប្រកាស​នា​ស​ប្តា​ហ៍​ខាង​មុខ​នេះ ។ លោក​គូសបញ្ជាក់​ថា ពន្ធ​នេះ​នឹង​អនុវត្ត​សម្រាប់​រយៈពេល​យូរអង្វែង ។ លោក​លើក​ពី​ពន្ធគយ​២៥% សម្រាប់​​ដែកថែប និង​១០%​សម្រាប់​អា​លុយ​មី​នី​ញ៉ូ​ម តែ​ពុំ​បញ្ជាក់​ចំ​ឈ្មោះ​ប្រទេស​អឺរ៉ុប​ទាំងឡាយ​ដែល​ត្រូវ​បង់​ឡើយ ។

ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប លោក JEAN CLAUDE JUNCKER និយាយ​ថា ការ​ផ្តួច
ផ្តើមគំនិត​អា​មេ​រិ​ក​នេះ​ហាក់ដូចជា​អន្តរាគមន៍​ជាក់ស្តែង​មួយ​ដើម្បី​ការពារ​ឧស្សាហកម្ម​ក្នុងស្រុក​អា​មេ​រិ​ក ហើយ​ពុំ​មែន​ផ្តោត​លើ​បញ្ហា​ទាក់ទិន​ដល់​សន្តិសុខ​ជាតិ​ឡើយ ។ លោក​ថា ដោយ​ពុំ​ផ្តល់​ការ​ជួយ​ទ្រទ្រង់​ការ​សម្រេច​នេះ​គ្រាន់តែ​ធ្វើ​ឱ្យ​អ្វី​ៗ​កាន់តែ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ។ យើង​ពុំ​ឱបដៃ​នៅ​ស្ងៀម​ឡើយ ពេល​ដែល​ឧស្សាហកម្ម​យើង​រង​ការ​វាយប្រហារ​ដោយ​វិធានការ​អយុត្តិធម៌​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ